៣ចំណុចដែលបង្ហាញថាអ្នកជាមេដឹកនាំដ៏ល្អ ៣ចំណុចដែលបង្ហាញថាអ្នកជាមេដឹកនាំដ៏ល្អ

ក្លាយទៅជាអ្នកដឹកនាំ គឺជា​ក្តី​ប្រាថ្នា​ដែល​មនុស្ស​មួយចំនួនប្រាថ្នាចង់បាន ប៉ុន្តែ​នៅពេលដែល​​ក្លាយខ្លួនទៅជាមេដឹកនាំគេ​ហើយ​នោះ មាន​ភារកិច្ច​ជាច្រើន​ដែលអ្នក​ត្រូវធ្វើ ហើយ​វា​ក៏​មិនមែនជា​រឿង​ងាយស្រួលនោះ​ដែរ  ព្រោះ​អ្នក​ត្រូវតែមាន​ទំនួល​ខុសត្រូវ​ខ្ពស់ជាង​មនុស្ស​ដទៃ​ផ្សេងទៀត ជាពិសេសនោះ​គឺជាអ្នកឈរមុខគេដើម្បីសម្រេចចិត្តលើការងារផ្សេងៗ។ ដូចនេះ​ក្រុមការងារ Business Record បាន​ស្វែងរកនូវ​គុណ​តម្លៃ​ទាំង៣ចំណុចនេះ ទុកគ្រាន់​ជា​ជំនួយសម្រាប់​ជាចំណេះដឹងខ្លះៗដល់​មិត្ត​អ្នកអាន។ ឱ្យតម្លៃ​ដល់បុគ្គលិក៖ មិន​ថាជា​ការងារ​ប្រភេទ​អ្វី​ក៏ដោយ បើទោះបីជា​អ្នកជា​ចៅហ្វាយ​ដែលមាន​សមត្ថភាព​ខ្ពស់​ប៉ុណ្ណា​ក៏ដោយ អ្នក​ប្រាកដជា​មិនអាច​ធ្វើ​ការងារ​តែម្នាក់ឯង​បានដោយ​ជោគជ័យនោះទេ ព្រោះ​ទាល់តែ​មានការ​ចូលរួម និង​ការខិតខំ​ប្រឹងប្រែង​រប​ស់​បុគ្គលិករបស់អ្នក […]