ផ្តើមធ្វើអាជីវកម្មខ្នាតតូច និងមធ្យម តើគួរមើលលើចំណុចណាខ្លះ? ផ្តើមធ្វើអាជីវកម្មខ្នាតតូច និងមធ្យម តើគួរមើលលើចំណុចណាខ្លះ?

មានគំនិតចង់រកស៊ីមិនពិបាក តែអ្វីដែលពិបាកនោះ ថាតើគួររកស៊ីអ្វី នោះទើបជារឿងដែលឈឺក្បាលបំផុត។ មកដល់កន្លែងនេះ អ្នកប្រហែលជាត្រូវការពេលបន្តិចដើម្បីគិតទៅដល់មុខរបរមួយណាដែលខ្លួនចង់បង្កើត ដើម្បីធ្វើឱ្យមុខរបរមួយនោះអាចចេញជារូបរាងបាន។ តែដំបូងដៃអ្នកគួរតែគិតទៅលើឱកាសទីផ្សារ និងចំណូលចិត្តរបស់អ្នកជាមុនសិនដែរ ថាតើវាអាចដំណើការបានទេនាពេលបច្ចុប្បន្ន និងអនាគត? ដើម្បីជាគន្លឹះខ្លះៗគ្រាន់ទុកពិចារណា ខាងក្រោមនេះគឺជាគំនិតគោលៗមួយចំនួននៃការបង្កើតអាជីវកម្ម៖ រៀបចំ និងគិតទុកមុន៖ ត្រូវចាប់ផ្តើមពីការសិក្សាស្រាវជ្រាវជាមុនដើម្បីជាទុននៃចំណេះដឹងក្នុងការកង្កើតនូវមុខរបររកស៊ីអ្វីមួយ […]

នេះជាអ្វីដែលកំពុងរារាំងអ្នកមិនឱ្យសម្រេចគោលដៅ នេះជាអ្វីដែលកំពុងរារាំងអ្នកមិនឱ្យសម្រេចគោលដៅ

បើនិយាយពីភាពមានបាន តើនរណាខ្លះដែលមិនចង់ក្លាយជាអ្នកមាននោះ? មានមនុស្សជាច្រើនតែងតែប្រាថ្នាចង់បានជីវិតមួយដែលរស់នៅប្រកបទៅដោយភាពសប្បាយរីករាយ ប៉ុន្តែបំណងប្រាថ្នានេះវាមិនមែនសុទ្ធតែអាចកើតឡើងនោះទេ ព្រោះមានឧបសគ្គជាច្រើនដែលមករារាំងនូវបំណងប្រាថ្នាមួយនេះ។ ដូច្នេះតើអ្វីទៅដែលរារាំងអ្នកពីការសម្រេចគោលដៅរបស់អ្នក? ១. ដំបូន្មានពីមនុស្សដែលគិតតែរឿងអវិជ្ជមាន៖ ប្រសិនបើអ្នកទទួលយោបល់ឬដំបូន្មានពីបុគ្គលដែលតែងតែគិតអវិជ្ជាមាន នោះអ្នកប្រាកដជាបានលទ្ធផលមកវិញក៏អវិជ្ជមានទៅតាមហ្នឹងដែរ។ ដោយក្នុងនោះអ្នកតែងតែទទួលបានមកវិញនូវពាក្យថា ធ្វើមិនកើត ទៅមិនរួច ធ្វើអ៊ីចឹងវាមិនខ្មេះ ឬខ្លាចនេះខ្លាចនោះ […]

តើអនាគតគេគិតលើសញ្ញាបត្រឬជំនាញ? តើអនាគតគេគិតលើសញ្ញាបត្រឬជំនាញ?

នាពេលអនាគតតម្រូវការការងារជាច្រើនមិនត្រូវបានគិតពីកម្រិតនៃការសិក្សាតែមួយមុខទៀតឡើយ ប៉ុន្តែការងារទាំងអស់នឹងតម្រូវឱ្យមនុស្សមានជំនាញច្បាស់លាស់ទៅលើការងារនីមួយៗរបស់ពួកគេ។ បើយោងទៅតាមការស្ទង់មតិមួយនៅអាមេរិកបានបង្ហាញថា ៩៣% នៃអ្នកធ្វើការឯករាជ្យដែលបញ្ចប់ការសិក្សារយៈពេល៤ឆ្នាំ នៅសាកលវិទ្យាល័យ បាននិយាយថា ការហ្វឹកហាត់ជំនាញណាមួយឱ្យចេះច្បាស់ ពិតជាមានសារៈប្រយោជន៍ខ្លាំងណាស់។ លើសពីនេះទៅទៀតនោះ ៧០%នៃអ្នកធ្វើការឯករាជ្យតែងតែចូលរួមវគ្គបណ្តុះបណ្តាលជំនាញច្បាស់លាស់យ៉ាងហោចណាស់៦ខែម្តង។ អ្វីដែលកាន់តែពិសេសនោះ អ្នកដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាម្នាក់បាននិយាយថា៖​ «ខ្ញុំបានជួលអ្នកសរសេរកម្មវិធីជាច្រើនមកធ្វើការ ហើយការជ្រើសរើសពួកគេមកធ្វើការនោះ […]

ជំនាញទាំង៧ ដែលអ្នកគួរមាននាសម័យបច្ចេកវិទ្យានេះ ជំនាញទាំង៧ ដែលអ្នកគួរមាននាសម័យបច្ចេកវិទ្យានេះ

ការត្រៀមខ្លួន​ជាមួយនឹង​ការពង្រឹង​ជំនាញ​របស់ខ្លួន វា​គឺជា​ការបង្កើន​នូវ​គុណភាព​ជីវិត។ មិន​ចំពោះ​ថា អ្នក​បាន​រៀន​នៅទីណា ពេលណា ពិន្ទុ​ខ្ពស់​ក្តីឬទាប​ក្តី​នោះទេ ដរាបណា​អ្នក​អាច​ឆក់​យកបាននូវ​ជំនាញទាំង៧ខាងក្រោម​នេះ នោះ​អ្នកនឹង​ក្លាយជា​មនុស្ស​ជោគជ័យ​លើ​ការអភិវឌ្ឍ​ខ្លួនជាក់ជាមិនខាន។ ហើយខាងក្រោមនេះជាជំនាញទាំង៧ដែលលោកអ្នកគួរឈ្វេងយល់៖ ១) ច្នៃប្រឌិត និងបង្កើត​ថ្មី៖ ការបង្កើត​ថ្មី​សំដៅលើ​គោល​គំនិត​ប្រាជ្ញា​ស្មារតី និង​ការច្នៃប្រឌិត​របស់​អ្នកដែល​ខុសប្លែក​ពី​របកគំហើញមុនៗ (មាន​ប្រ​យោ​ជ​ន៍​សម្រាប់​មនុស្សជាតិ)។ ការច្នៃប្រឌិត​នឹងធ្វើ​ឱ្យ​អ្នក​ក្លាយជា​មនុស្សដែល​មាន​សក្ដានុពលម្នាក់ដែល​អាច​ចូលរួម​ប្រកួតប្រជែង​ក្នុង​កិច្ចការ​សង្គម​បាន​យ៉ាង​ជោគជ័យ​។ […]

ចំណុចដែលអាចធ្វើឱ្យអាជីវកម្មមួយដួលបាន ចំណុចដែលអាចធ្វើឱ្យអាជីវកម្មមួយដួលបាន

ការងាររកស៊ីវាមិនមែនចេះតែដើរទៅមុខដោយរលូនរហូតនោះទេ វាតែងតែជួបនឹងបញ្ហាជាប្រចំា រហូតពេលខ្លះក៏អាចធ្វើឱ្យអាជីវកម្មមួយដើរដល់ផ្លូវបញ្ចប់ក៏ថាបាន។ ដូច្នេះហើយទើបវាទាមទារឱ្យសហគ្រិនម្នាក់ៗមិនថាថ្មីថ្មោង ឬក៏ចាស់វស្សារហើយក៏ដោយ ត្រូវមានគំនិតច្នៃប្រឌិតជាប្រចាំ។ តើអ្នកដឹងថាអ្វីខ្លះជាហេតុផលដែលនាំឱ្យអាជីវកម្មមួយទទួលរងការបរាជ័យដែរឬទេ? ហើយនេះគឺជាហេតុផលទាំងអស់នោះ៖ ១. ការទាក់ចិត្តអតិថិជននៅខ្សោយ៖ ជាការពិតណាស់បើចង់ឱ្យអាជីវកម្មមួយដំណើរការទៅបានដោយរលូន និង ទទួលបានការគាំទ្រច្រើន ចាំបាច់អ្នកត្រូវតែចេះគោរព និងឱ្យតម្លៃដល់អតិថិជនរបស់អ្នក។ […]

ចាប់ផ្តើមអាជីវកម្មដំបូង មិនគួរមើលរំលងចំណុចទាំងនេះឡើយ ចាប់ផ្តើមអាជីវកម្មដំបូង មិនគួរមើលរំលងចំណុចទាំងនេះឡើយ

ដើម្បីចាប់ផ្តើមអាជីវកម្មដំបូង វាតម្រូវឱ្យអ្នកមានការលះបង់ខ្ពស់ ទាំងពេលវេលា ​និងទាំងកម្លាំងកាយចិត្ត ដើម្បីផ្តោតទៅលើតែអាជីវកម្មមួយនោះ។ ដំណើរការនៃអាជីវកម្មនៅក្នុងក្តីស្រមៃរបស់អ្នក ត្រូវបានចំណាយពេលយូរដើម្បីឱ្យអ្នកសិក្សា និងកសាងក្រុមការងារមួយដែលមានភាពរឹងមាំល្អ ដើម្បីធ្វើយ៉ាងណាឱ្យការងារទាំងនោះដើរដោយរលូន។ ប៉ុន្តែក្នុងនោះអ្នកក៏ត្រូវប្រឈមខ្លាំងជាមួយនឹងបញ្ហាជាច្រើនផងដែរ ព្រោះបើអ្នកហ៊ានតែប្រហែសតែបន្តិច នោះអ្នកនឹងអាចត្រូវបិទទ្វាអាជីវកម្មរបស់អ្នក ដោយសារកំហុសតិចឬច្រើនដែលអ្នកមិនបានចាប់អារម្មណ៍។ ដូច្នេះកុំឱ្យកំហុសឆ្គងទាំងនេះមករារាំងអ្នកបានឱ្យសោះ ហើយខាងក្រោមនេះគឺជាកំហុសឆ្គងដែលអ្នកគួរតែជៀសវាង៖ […]

ចាប់ផ្ដើមរកស៊ី ចាប់ផ្តើមរៀនសូត្រ ចាប់ផ្ដើមរកស៊ី ចាប់ផ្តើមរៀនសូត្រ

ដើម្បីបង្កើតអាជីវកម្ម ឬក្រុមហ៊ុនមួយឱ្យចេញជារូបរាង អ្នកត្រូវមានរឿងជាច្រើនដែលត្រូវធ្វើ និងត្រូវយល់ឱ្យបានច្បាស់ទៅនឹងកិច្ចការទាំងអស់នោះ។ តើអ្នកដឹងទេថាអាជីវកម្មឬក្រុមហ៊ុនរបស់អ្នកត្រូវមានអ្វីខ្លះ? តើអ្នកត្រូវរៀបចំរចនាសម្ព័ន្ធ បទបញ្ជាផ្ទៃក្នុង និងវិធីសាស្រ្តដូចម្ដេចខ្លះដើម្បីធ្វើឱ្យអាជីវកម្មនោះដើរទៅមុខដោយរលូន? តើអ្នកត្រូវការបុគ្គលិកប៉ុន្មាននាក់ ផ្នែកអ្វីខ្លះ? ទាំងនេះគឺជារឿងសំខាន់ៗសម្រាប់អ្នកគួរតែរៀនសូត្រ ហើយខាងក្រោមនេះមាន៣ចំណុចសម្រាប់ឱ្យអ្នកយកទៅពិចារណា៖ ១. រៀនស្របពេលបើកអាជីវកម្ម​៖ អ្នកប្រហែលជាមិនធ្លាប់បានដឹងទេថា […]