បណ្តុះ៤ចំណុចនេះ ដើម្បីអភិវឌ្ឍសមត្ថភាព
បណ្តុះ៤ចំណុចនេះ ដើម្បីអភិវឌ្ឍសមត្ថភាព
លុយពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលមនុស្សជាច្រើនតែងគិតថាមានលុយគឺមានអ្វីៗគ្រប់យ៉ាង។ ប៉ុន្តែសម្រាប់មនុស្សមួយចំនួនទៀតបានគិតថា មានលុយមិនមែនសុទ្ធតែអាចទិញអ្វីៗបានគ្រប់យ៉ាងនោះទេ។ ព្រោះនៅមានរបស់ចំបាច់មួយចំនួនទៀត ដែលមនុស្សមិនអាចយកលុយទៅទិញបាន ដែលវាមានតម្លៃជាងលុយទៅទៀត៖ ១. ឆន្ទៈ៖ វាគឺជាផ្នត់គំនិតដែលមាននៅក្នុងចិត្តរបស់មនុស្ស ប៉ុន្តែមានមនុស្សជាច្រើនមិនដែលគិតអំពីសារៈសំខាន់នៃឆន្ទៈដែលពួកគេមាននៅក្នុងខ្លួនឡើយ។ ការរស់នៅរបស់មនុស្សយើងគឺទាមទាឱ្យយើងមានឆន្ទៈខ្ពស់ ព្រោះវាជាកត្តាដ៏សំខាន់មួយក្នុងការកំណត់ភាពជោគជ័យរបស់មនុស្សម្នាក់ៗ។ នៅពេលដែលអ្នកមានឆន្ទៈធ្វើអ្វីមួយហើយ នោះអ្នកនឹងមានអារម្មណ៍ថាដូចជាមានកម្លាំងដ៏ខ្លាំងមួយចេញពីក្នុងខ្លួនរបស់អ្នកអ៊ីចឹង។ ២.មហិច្ឆតា៖ មហិច្ឆតាគឺជាភាពខ្លាំងមួយដែលធ្វើឱ្យអ្នកសម្រេចបាននូវភាពជោគជ័យដែលខ្លួនប្រាថ្នាចង់បាន។ […]