នេះជាមូលហេតុដែលមនុស្សតែងតែធ្លាក់ក្នុងរណ្តៅនៃភាពក្រីក្រ នេះជាមូលហេតុដែលមនុស្សតែងតែធ្លាក់ក្នុងរណ្តៅនៃភាពក្រីក្រ

គ្មាននរ​ណា​ម្នាក់​ដែលកើត​មក​​ចង់​​ឱ្យខ្លួនឯង​ជា​អ្នកក្រឬនៅ​តែ​ក្រ​រហូត​នោះ​ទេ ប៉ុន្តែ​ប្រសិន​បើ​​ខ្លួនអ្នក​ក្រ​ហើយ​ ​អ្នក​ត្រូវតែ​ជីកឫសជីកគល់​​​សួរខ្លួន​ឯង​ថា ហេតុ​អ្វី​បាន​ជា​ខ្លួន​នៅ​តែ​ក្រ?​ តើ​ធ្វើ​ដូចម្តេច​ទើប​រើ​បម្រាស់​​ខ្លួន​ឱ្យចេញពីភាពក្រីក្រ​បាន? ខាងក្រោម​នេះ​គឺ​ជា​មូលហេតុ​ទូទៅ​​ក្នុង​ចំណោម​មូលហេតុ​ផ្សេងៗទៀត​ដែល​ជា​ហេតុ​​នាំ​ឱ្យ​អ្នក​នៅ​តែ​ជា​ទាសករ​នៃភាព​ក្រីក្រដដែល​៖ ចំណាយដោយគ្មានកំណត់៖ ការ​ចាយប្រាក់​ខ្ជះខ្ជាយ​ហួសហេតុ​ហូរ​ដូច​ទឹក​​​​ដោយគ្មានគោលដៅច្បាស់លាស់ នោះគឺ​ជា​ឫសគល់​សំខាន់​មួយ​នៅ​ពីក្រោយ​ភាព​ងើប​​មិន​រួច​ពី​ស្ថានភាព​ក្រីក្រ។ ហើយនេះ​ក៏វាបញ្ជាក់​ឱ្យឃើញដែរថា អ្នក​​ខ្វះ​​​យុទ្ធសាស្ត្រក្នុងការ​បែកចែក​ហិរញ្ញវត្ថុ​ និងចាយវាយគ្មានទិសតំបន់។ ដូច្នេះប្រការ​ដ៏​ល្អ​បំផុតនោះ គឺ​អ្នក​ត្រូវ​​ប្រញាប់​រួសរាន់​ត្រួតពិនិត្យ​​ប្រាក់​​​ចំណាយ​របស់​​​អ្នក​ឡើង​វិញដើម្បីធ្វើ​​ឱ្យ​ការចំណាយនោះមាន​ប្រសិទ្ធិភាព។ សន្សំ​​បាន​តិច​៖ […]

តើ Facebook អាចក្លាយជាកន្លែងដែលធ្វើឱ្យមនុស្សកើតជំងឺ Depression មែនអត់? តើ Facebook អាចក្លាយជាកន្លែងដែលធ្វើឱ្យមនុស្សកើតជំងឺ Depression មែនអត់?

នៅពេលនេះ Facebook (ហ្វេសប៊ុក) ត្រូវបានប្រើប្រាប់ច្រើនដើម្បីបង្ហាញនូវអារម្មណ៍អវិជ្ជមាន ឬយើងអាចនិយាយបានថាជាកន្លែងបង្ហាញនូវអារម្មណ៍ឈឺចាប់ជាច្រើន (បុគ្គល និងស្ថាប័ន) ដែលជាហេតុធ្វើឱ្យ New feed របស់ Facebook បានក្លាយជាកន្លែងចម្លងជំងឺបាក់ទឹកចិត្ត (Depression)។ ជាធម្មតានៅពេលដែលអ្នកបង្ហាញនូវអារម្មណ៍នៃភាពអវិជ្ជមានរបស់អ្នកនៅលើបណ្តាយសង្គមណាក៏ដោយ នោះវាមានន័យថាអ្នកកំពុងសន្សំនូវរឿងអាក្រក់ៗជាច្រើននៅក្នុងប្រវត្តិផ្ទាល់ខ្លួនរបស់អ្នក ដែលវាមានន័យថាអ្នកតែងតែរុញខ្លួនឯងឱ្យចូលក្នុងបញ្ហាបន្តិចម្តងៗជារឿយៗរហូតធ្វើឱ្យខ្លួនរបស់អ្នកក្លាយទៅជាមនុស្សដែលតែងតែគិតរឿងអវិជ្ជមានជាប្រចាំ។ សួរថាតើនៅលើលោកនេះមានជីវិតមួយណាដែលមិនមានទុក្ខនោះ វាគ្មានទេមែនអត់? ដូចនេះហើយ បើទោះយើងទៅត្អូញត្អែរពេញ Facebook របស់យើង សួរថាតើវាអាចដោះស្រាយបានអត់? […]

ចំណុចសាមញ្ញៗដើម្បីដាស់តឿនខ្លួនឯង ចំណុចសាមញ្ញៗដើម្បីដាស់តឿនខ្លួនឯង

តើរាល់​ថ្ងៃ​ហ្នឹងអ្នក​បាន​ធ្វើ​អ្វី​ខ្លះ​​​? តើអ្នកកំពុងគិតអ្វី!!….តើធ្លាប់គិតពីអនាគតរបស់អ្នកដែរឬទេ?…….នៅ​ពេល​ដែល​ជីវិត​​កំពុងតែរ​សាត់អណ្តែតបែបនេះហើយ ​ដែល​ទាមទារ​ឱ្យអ្នក​ចេះ​គ្រប់គ្រង​ដំណើរ​ជីវិត​ខ្លួន​ឯង​ឱ្យបាន​ត្រឹមត្រូវ​​ ជា​ពិសេស​នោះ​គឺ​ការ​ធ្វើជា​គ្រូ​ដ៏​ល្អ​សម្រាប់​ខ្លួន​ឯង។ ហេតុផល​នេះ​ហើយ​ដែល​អ្នក​ត្រូវ​តែក្រើនរំលឹក​ខ្លួន​ឯង​នូវ​​​ចំណុចសាមញ្ញៗ​ដូចខាងក្រោម​​នេះ​ជា​រៀងរាល់​ថ្ងៃដើម្បី​សាបព្រោះ​គ្រាប់ពូជជីវិត​របស់​អ្នកឱ្យ​ដុះ​ពន្លក​ឡើង​​វិញ៖ គិត​ថា ខ្លួន​ពិត​ជា​អស្ចារ្យ​៖ ក្នុងន័យនេះមិនមែនឱ្យអ្នកយកខ្លួនទៅប្រៀបធៀបជាមួយនរណាម្នាក់នោះទេ តែវាគឺជាការក្រើនរំលឹកដល់អ្នកខ្លួនឯង ដែលធ្លាប់តែមិន​ពេញ​ចិត្ត​នូវអ្វី​ដែល​ខ្លួនកំពុងមាន​ និងអ្វីដែលខ្លួនកំពុងធ្វើ។ ការដែរគិតថាខ្លួនឯងពិតជាអស្ចារ្យនេះ វាគឺជារបៀបដែលអ្នកគួរតែផ្តោតមកលើខ្លួនដើម្បីស្វែងរកនូវចំណុចខ្សោយ ឬ ចំណុចដែលមិនល្អណាមួយដែលអ្នកកំពុងតែក្រាញននាលមិនចង់កែប្រែឱ្យមកកែប្រែឡើងវិញ។ […]

គួរធ្វើដូចម្តេចចំពោះមនុស្សដែលអ្នកមិនចូលចិត្ត? គួរធ្វើដូចម្តេចចំពោះមនុស្សដែលអ្នកមិនចូលចិត្ត?

ការរស់នៅសព្វថ្ងៃ អ្នកប្រាកដជាបានជួបមនុស្សដែលអ្នកចូលចិត្ត និងមិនចូលចិត្ត ចង់មិនចង់ក៏មិនអាចគេចផុតដែរ។ ពេលខ្លះអ្នកអាចនឹងគេចពីម្នាក់នោះបាន ក៏ប៉ុន្តែអ្នកមិនអាចគេចបានជារៀងរហូតឡើយ ព្រោះថានេះជាធម្មជាតិទៅហើយ ដូច្នេះរឿងដែលសំខាន់អ្នកត្រូវរកដំណោះស្រាយមកដោះស្រាយវិញទើបល្អ។ ហើយខាងក្រោមនេះគឺជាគំនិតខ្លះៗទុកគ្រាន់ជាជំនួយដើម្បីជួយអ្នកឱ្យចេះដោះស្រាយទៅលើបញ្ហាមួយនេះ៖ ត្រូវទទួលស្គាល់ថាអ្នកមិនចូលចិត្តពួកគេ៖ នៅពេលដែលអ្នកមិនអាចចុះសម្រុងជាមួយនឹងនរណាម្នាក់ នោះមិនមែនមានន័យថា មនុស្សដែលអ្នកមិនចូលចិត្តនោះ គេមិនល្អនោះទេ វាគ្រាន់តែពេលខ្លះអ្នកហើយនឹងគេមានគំនិតមិនសូវដូចគ្នាតែប៉ុណ្ណឹង ដូច្នេះហើយចង់មិនចង់អារម្មណ៍មិនល្អនៅពេលដែលអ្នកនៅក្បែរគេ […]

គុណសម្បត្តិ និងគុណវិបត្តិនៃការធ្វើការផងរៀនផង គុណសម្បត្តិ និងគុណវិបត្តិនៃការធ្វើការផងរៀនផង

នៅពេលដែលអ្នកក្លាយជានិស្សិតក្នុងមហាវិទ្យាល័យ អ្នកក៏ចាប់ផ្ដើមរៀនរស់នៅដោយឯករជ្យ។ ហើយអ្នកក៏ក្លាយជាមនុស្សម្នាក់ដែលមានទំនួលខុសត្រូវ​ខ្ពស់ជាងមុនមកលើខ្លួនឯងកាន់តែច្រើនផងដែរ។ ដូច្នេះហើយទើបអ្នកក៏ចាប់ផ្តើមគិតពីការងារ​រកប្រាក់បណ្តើរៗ គឺដើម្បីទទួលបានចំណូលខ្លះផង និង បទពិសោធន៍ការងារខ្លះផង ស្របពេលដែលកំពុងរៀននៅមហាវិទ្យាល័យ។ ​ហើយទាំងនេះគឺជាគុណសម្បត្តិ និងគុណវិបត្តិសម្រាប់សិស្សនិស្សិតដែលធ្វើការបណ្ដើររៀនបណ្ដើរ ដែលអាចជាគំនិតខ្លះៗទុកគ្រាន់ពិចារណា។ គុណសម្បត្តិ ទទួលបានបទពិសោធន៍៖ អ្នកនឹងបានឈ្វេងយល់ពីការរកការងារធ្វើ ក៏ដូចជាបានឈ្វេងយល់ពីដំណើរការការងារផងដែរ […]

៥ចំណុចដើម្បីយកឈ្នះភាពទន់ខ្សោយ ៥ចំណុចដើម្បីយកឈ្នះភាពទន់ខ្សោយ

លើលោកនេះគ្មាន​នរណា​ម្នាក់​ល្អឥតខ្ចោះ​នោះទេ ទោះបីមនុស្សដែលមានប្រាជ្ញាឆ្លាតវៃយ៉ាងណាក៏ដោយក៏មានភាពទន់ខ្សោយដែរ។ មានមនុស្សជោគជ័យជាច្រើនដែលបានខិតខំប្រឹងប្រែងតស៊ូរហូតដល់ទទួលបាននូវអ្វីដែលពួកគេចង់បាន។ ទាំងនោះមិនមែនជារឿងចៃដន្យនោះទេ វាដោយសារតែពួកគេដឹងយ៉ាងច្បាស់ពីភាពខ្សោយ និងភាពខ្លាំងរបស់ខ្លួន ហើយថែមទាំងដឹងយ៉ាងច្បាស់ពីរបៀបយកឈ្នះលើភាពខ្សោយរបស់ខ្លួន ក៏ដូចជាការផ្តោតលើភាពខ្លាំងដើម្បីអភិវឌ្ឍន៏ និងពង្រឹងសមត្ថភាពរបស់ពួកគេផងដែរ។ ខាងក្រោមនេះគឺជា ៥ចំណុចដែលអ្នកអាចប្រើដើម្បីយកឈ្នះភាពទន់ខ្សោយរបស់ខ្លួនបាន៖ ១. ការគ្រប់គ្រងពេលវេលា៖ ជាធម្មតាយើងតែងតែមានទម្លាប់មួយ គឺព្យាយាមធ្វើកិច្ចការជាច្រើននៅក្នុងពេលតែមួយ វាគឺជារឿងល្អ […]

កុំធ្វើឱ្យកំហុសទាំងអស់នេះកើតឡើងដដែលៗឱ្យសោះ កុំធ្វើឱ្យកំហុសទាំងអស់នេះកើតឡើងដដែលៗឱ្យសោះ

មានបុគ្គលល្បីៗជាច្រើនតែងតែរៀនពីកំហុសរបស់ខ្លួនឯងឬអ្នកដទៃ ដែលជាហេតុធ្វើឱ្យពួកគាត់ដឹងច្បាស់ពីចំណុចខ្វះខាតរបស់ខ្លួនឯងដើម្បីរកវិធីមកដោះស្រាយ។ ការបង្កើតកំហុសមិនមែនជារឿងអាក្រក់អី្វនោះទេ តែអ្វីដែលអាក្រក់នោះគឺអ្នកធ្វើឱ្យមានកំហុសនោះកើតឡើងដដែលៗ។ ហើយខាងក្រោមនេះគឺជាកំហុសដែលអ្នកមិនគួរឱ្យកើតមានឡើងជាលើកទី២៖  យកអារម្មណ៍ទៅសម្រេចចិត្ត៖ ពេលខ្លះអ្នកប្រើអារម្មណ៍ដើម្បីធ្វើការវិនិច្ឆ័យលើអ្វីមួយ ប៉ុន្តែកាលដែលអ្នកប្រើអារម្មណ៍ក្នុងសម្រេចកិច្ចការជាមួយដៃគូសហការរបស់អ្នកដោយខ្វះការពិចារណានោះ នោះវានឹងធ្វើឱ្យអ្នកមានការសោកស្ដាយនៅពេលក្រោយ។ គ្មានភាពស្មោះត្រង់ចំពោះខ្លួនឯង៖ ការមិនស្មោះត្រង់ចំពោះខ្លួនឯង មានន័យថាអ្នកនិយាយច្រើនជាងធ្វើ ដោយមិនបានគិតទៅលើសកម្មភាពនៃការធ្វើ ដែលតែងតែក្បត់ពាក្យសន្យាលើខ្លួនឯងជានិច្ច។ សូម្បីតែខ្លួនឯង អ្នកមិនអាចស្មោះត្រង់បានផង ចុះអាចទេដែលអ្នកអាចមានភាពស្មោះត្រង់ជាមួយអ្នកដទៃបាននោះ។ […]