365ថ្ងៃច្នៃសមត្ថភាព $12
- 2022-11-18 8:09:33
- ចំនួនមតិ 0 | ចំនួនទស្សនា 721
365ថ្ងៃច្នៃសមត្ថភាព $12
សៀវភៅ 365ថ្ងៃច្នៃសមត្ថភាព ប្រមូលចងក្រងគំនិត បទពិសោធ និងការយល់ឃើញ៣៦៥ ដោយមានគោលដៅបំផុស បង្ហើប និង បង្ហាញប្រិយមិត្តឱ្យគាស់រំលើងចំណុចខ្លាំងពីកំណើត ទេពកោសល្យ និងដុងដែលខិតខំដុសខាត់ កែខៃ និងបង្កើតបានដូចសព្វថ្ងៃឱ្យមានប្រយោជន៍។ ការសង្ខេបបទពិសោធ គំនិត និងសាច់រឿងដ៏វែងអន្លាយមកត្រឹមជាអត្ថបទខ្លី វាជួយផ្តល់ជាទឡ្ហីករជូនប្រិយមិត្តគិត វិភាគ ដកស្រង់ និងបំផ្លែងសម្រាប់ប្រើប្រាស់ឱ្យមានប្រយោជន៍សម្រាប់ខ្លួនឯង មនុស្សជុំវិញខ្លួន និងសង្គមជាតិទាំងមូល។ សៀវភៅនេះផ្តោតលើទស្សនៈធំៗបីរួមមាន៖
ទី១៖ បណ្តុះសមត្ថភាពបង្កើតគោលបំណង៖ គោលបំណង គោលដៅ សុបិន សេចក្តីចង់បាន និងការរំពឹងទុកសុទ្ធតែជាចំណុចចុងក្រោយរបស់មនុស្ស។ ប៉ុន្តែមិនសូវមានអ្នកប្រឹងធ្វើដើម្បីវាឡើយ។ សៀវភៅនេះជួយយើងឱ្យចេះបង្កើតគោលដៅ ស្គាល់អ្វីទៅជាគោលដៅ ដឹងអ្វីទៅហៅថាឱកាស អ្វីទៅហៅថាអន្ទាក់ និង ដឹកនាំការគិតបែបវិជ្ជមានទៅលើស្ថានភាពទូទៅ។
ទី២៖ បណ្តុះសមត្ថភាពបង្កើនសក្តានុពល៖ តាមពិត មនុស្សកើតមកសុទ្ធតែខ្លាំង មានចំណុចពិសេសរៀងៗខ្លួន ប៉ុន្តែយើងតែងភ្លេចគិតដល់ចំណុចនេះ ទើបបណ្តោយខ្លួនឱ្យធ្លាក់ក្រោមការដឹកនាំពីអ្នកដទៃ។ យើងមានគំនិតផ្ទាល់ខ្លួនមានវិធីសាស្ត្រផ្ទាល់ខ្លួន និងមានឆន្ទៈផ្ទាល់ខ្លួន។ យើងអាចធ្វើអ្វីដែលចង់ធ្វើ ដើរលើផ្លូវដែលចង់ដើរ ប៉ុន្តែបែរជាមិនដើរ ហើយបើកឱកាសឱ្យអ្នកដទៃជ្រៀតចូល។ សៀវភៅនេះនឹងជួយរំលឹក ជួយឆ្កឹះ និង ជួយដាស់តឿនឱ្យយើងចេះទទួលខុសត្រូវចំពោះជីវិតខ្លួនឯង រៀនដើរដោយខ្លួនឯង និងខំប្រឹងដោយខ្លួនឯង។
ទី៣៖ បណ្តុះកម្លាំងតស៊ូពុះពារមោះមុត៖ មនុស្សហ៊ានលះបង់លុយកាក់ ពេលវេលា និងកម្លាំងនានាបើដឹងច្បាស់ថាខ្លួនឯងចង់បានអ្វី។ លើសពីនេះ មនុស្សនឹងហ៊ានលះបង់សូម្បីតែជីវិត បើយើងយល់ថាស្ថានភាពបច្ចុប្បន្នកំពុងញាំញីជីវិតយើងឱ្យបរាជ័យ។ សៀវភៅនេះមានគោលដៅជំរុញ និងលើកទឹកចិត្តប្រិយមិត្តឱ្យចេះរៀន ចេះវិភាគ និង ចេះស្វែងរកវិធីរំដោះខ្លួនពីការឈឺចាប់ និងចេះច្នៃសកម្មភាពជួយខ្លួនឯងឱ្យឆ្ពោះទៅសម្រេចគោលដៅដែលចង់បាន។ បើភ្នំនៅពីមុខយើងនឹងពុះភ្នំ។ បើសមុទ្រនៅពីមុខ យើងនឹងជ្រែកទឹក។ ឆន្ទៈចង់ជោគជ័យខ្លាំងជាងមនុស្សស្រេចឃ្លានចង់បានអាហារទៅទៀត។
សៀវភៅ ៣៦៥ថ្ងៃច្នៃសមត្ថភាព ផ្តោតជំរុញលើកទឹកចិត្ត បង្កើតឆន្ទៈ បើកចិត្តទទួលយកស្ថានភាព និងស្មារតីទទួលខុសត្រូវលើខ្លួនឯង។ អានសៀវភៅនេះ ស្មើនឹងប្រិយមិត្តផ្តល់ឱកាសឱ្យខ្លួនឯងក្លាយជាអ្នកដឹកនាំ ដែលមានឥទ្ធិពលដ៏ខ្លាំងលើសលប់ដោយមិនដឹងខ្លួន។
មាតិកា
ទស្សនៈគំនិត
ថ្ងៃទី១៖ បង្កើតគោលដៅ …………………………………………. ២៨
ថ្ងៃទី២៖ គោលដៅបង្កប់ដោយឆន្ទៈ ……………………………… ២៩
ថ្ងៃទី៣៖ ជឿជាក់លើគោលដៅខ្លួនឯង …………………………… ៣០
ថ្ងៃទី៤៖ ស្មោះត្រង់ចំពោះគោលដៅ ……………………………… ៣១
ថ្ងៃទី៥៖ ចេះឆ្ងល់ ………………………………………………….. ៣២
ថ្ងៃទី៦៖ គិតមុនគូរ ………………………………………………… ៣៣
ថ្ងៃទី៧៖ កុំពឹងអ្នកដទៃរហូតភ្លេចខ្លួន ……………………………. ៣៤
ថ្ងៃទី៨៖ កំណត់ទីតាំងខ្លួនឯង ……………………………………. ៣៥
ថ្ងៃទី៩៖ ចាយតិច បានតិច ……………………………………….. ៣៦
ថ្ងៃទី១០៖ ស្តាប់មុន និយាយក្រោយ …………………………….. ៣៧
ថ្ងៃទី១១៖ ជាក់ស្តែងទើបដឹងការពិត …………………………….. ៣៨
ថ្ងៃទី១២៖ រៀនពីសកម្មភាព ……………………………………… ៣៩
ថ្ងៃទី១៣៖ ឆ្លុះកញ្ចក់ទើបឃើញខ្លួនឯង …………………………. ៤០
ថ្ងៃទី១៤៖ រវល់ឱ្យចំចំណុច ……………………………………….. ៤១
ថ្ងៃទី១៥៖ បង្កើតលទ្ធផល ………………………………………… ៤២
ថ្ងៃទី១៦៖ ដឹងច្បាស់កិច្ចការកំពុងធ្វើ …………………………….. ៤៣
ថ្ងៃទី១៧៖ ជឿអ្វីដែលខ្លួនធ្វើ ……………………………………… ៤៤
ថ្ងៃទី១៨៖ ប្រយុទ្ធដើម្បីខ្លួនឯង …………………………………… ៤៥
ថ្ងៃទី១៩៖ ស្គាល់សក្តិសមទើបហៅឆ្លាត …………………………. ៤៦
ថ្ងៃទី២០៖ ចេះខុសទើបហៅថាឆ្លាត …………………………….. ៤៧
ថ្ងៃទី២១៖ ចិត្តល្អទើបចំណេញ …………………………………… ៤៨
ថ្ងៃទី២២៖ ហ៊ានលះបង់ ………………………………………….. ៤៩
ថ្ងៃទី២៣៖ ស្របតាមច្បាប់ធម្មជាតិ ……………………………… ៥០
ថ្ងៃទី២៤៖ រៀនមួយចំណុចរាល់ថ្ងៃ ………………………………. ៥១
ថ្ងៃទី២៥៖ ធ្វើរឿងត្រឹមត្រូវ ………………………………………… ៥២
ថ្ងៃទី២៦៖ បើកចិត្តប្រើបេះដូង …………………………………… ៥៣
ថ្ងៃទី២៧៖ ធ្វើល្អចិត្តរីករាយ ………………………………………. ៥៤
ថ្ងៃទី២៨៖ ពិនិត្យបញ្ហាម្តងទៀត …………………………………. ៥៥
ថ្ងៃទី២៩៖ គ្រប់គ្រងឥរិយាបថអវិជ្ជមាន …………………………. ៥៦
ថ្ងៃទី៣០៖ ដឹងហេតុផលប្រាកដជាខំប្រឹង ………………………. ៥៧
ថ្ងៃទី៣១៖ ធ្វើជាអ្នកផ្តល់ឱ្យ ………………………………………. ៥៨
ថ្ងៃទី៣២៖ ខ្លាចបំផ្លាញឱកាស …………………………………… ៥៩
ថ្ងៃទី៣៣៖ បារម្ភឱ្យត្រូវរឿង ………………………………………. ៦០
ថ្ងៃទី៣៤៖ ស្មោះខ្លួនឯងស្មើនឹងធ្វើកិច្ចការដែលចង់ធ្វើ …………. ៦១
ថ្ងៃទី៣៥៖ ធ្វើទើបយល់ …………………………………………… ៦២
ថ្ងៃទី៣៦៖ ប្រើពាក្យឱ្យត្រូវ ……………………………………….. ៦៣
ថ្ងៃទី៣៧៖ ស្តាប់គំនិតអ្នកដទៃ …………………………………… ៦៤
ថ្ងៃទី៣៨៖ ផ្តោតធ្វើរឿងនៅក្នុងចិត្ត ………………………………. ៦៥
ថ្ងៃទី៣៩៖ ត្រូវបង្កើតលទ្ធផល ……………………………………. ៦៦
ថ្ងៃទី៤០៖ អតីតកាលចាត់ទុកជាមេរៀន ………………………… ៦៧
ថ្ងៃទី៤១៖ ស្គាល់សប្បាយពិត ……………………………………. ៦៨
ថ្ងៃទី៤២៖ កម្រិតលទ្ធផលប្រចាំថ្ងៃ ………………………………. ៦៩
ថ្ងៃទី៤៣៖ បង្កើនឥទ្ធិពលបន្ថែមរាល់ថ្ងៃ …………………………. ៧០
ថ្ងៃទី៤៤៖ ធ្វើកិច្ចការត្រូវមានហេតុផល …………………………. ៧១
ថ្ងៃទី៤៥៖ ដឹងវិធីសាស្ត្រ ………………………………………….. ៧២
ថ្ងៃទី៤៦៖ សកម្មភាពមិនឆ្លុះបញ្ចាំងចិត្ត …………………………. ៧៣
ថ្ងៃទី៤៧៖ ស្គាល់សមត្ថភាពខ្លួនឯង ……………………………… ៧៤
ថ្ងៃទី៤៨៖ មិនពូកែគ្រប់រឿង ……………………………………… ៧៥
ថ្ងៃទី៤៩៖ អត់ច្បាស់សុខចិត្តចាញ់ ………………………………. ៧៦
ថ្ងៃទី៥០៖ រឿងពិតនៅតែជារឿងពិត …………………………….. ៧៧
ថ្ងៃទី៥១៖ ចេះឈឺចាប់ទើបតស៊ូ …………………………………. ៧៨
ថ្ងៃទី៥២៖ អំណួតចាញ់ …………………………………………… ៧៩
ថ្ងៃទី៥៣៖ ទទួលស្គាល់ថាខ្លួនមិនពូកែគ្រប់រឿង ……………….. ៨០
ថ្ងៃទី៥៤៖ ដឹងពេលត្រូវបញ្ចេញស្នាដៃ …………………………… ៨១
ថ្ងៃទី៥៥៖ ខ្ញុំមិនល្អគ្រប់១០ ………………………………………. ៨២
ថ្ងៃទី៥៦៖ បំភ្លេចរឿងឈឺចាប់ តែកុំភ្លេចមេរៀន ………………… ៨៣
ថ្ងៃទី៥៧៖ ស្រលាញ់មនុស្សជុំវិញខ្លួន ……………………………. ៨៤
ថ្ងៃទី៥៨៖ ខ្ញុំកំណត់អនាគតខ្ញុំ ……………………………………. ៨៥
ថ្ងៃទី៥៩៖ ខ្ញុំអាចធ្វើបាន ………………………………………….. ៨៦
ថ្ងៃទី៦០៖ ខ្ញុំនឹងធ្វើដោយខ្លួនឯង ………………………………… ៨៧
ថ្ងៃទី៦១៖ មានចក្ខុវិស័យ មានក្តីសង្ឃឹម ………………………… ៨៨
ថ្ងៃទី៦២៖ ស្របដោយគំនិតខ្លួនឯង ……………………………… ៨៩
ថ្ងៃទី៦៣៖ ស្តាប់ដើម្បីច្នៃគំនិត ……………………………………. ៩០
ថ្ងៃទី៦៤៖ រស់ដើម្បីខ្លួនឯង ……………………………………….. ៩១
ថ្ងៃទី៦៥៖ ខ្នះខ្នែងដោយខ្លួនឯង …………………………………. ៩២
ថ្ងៃទី៦៦៖ បង្កើនឥទ្ធិពល …………………………………………. ៩៣
ថ្ងៃទី៦៧៖ ធ្វើជាគំរូ ………………………………………………… ៩៤
ថ្ងៃទី៦៨៖ កុំរំពឹងរឿងដែលខ្លួនមិនធ្វើ ……………………………. ៩៥
ថ្ងៃទី៦៩៖ មានជម្រើស …………………………………………… ៩៦
ថ្ងៃទី៧០៖ ជោគជ័យតាមដំណាក់កាល …………………………. ៩៧
ថ្ងៃទី៧១៖ បង្កើតអ្នកដឹកនាំ ………………………………………. ៩៨
ថ្ងៃទី៧២៖ មិនមែនមានតែនាម ………………………………….. ៩៩
ថ្ងៃទី៧៣៖ ធ្វើជាអ្នកនិយាយចុងក្រោយ …………………………. ១០០
ថ្ងៃទី៧៤៖ ចាប់ផ្តើមក្នុងពេលនេះ ល្អបំផុត ……………………… ១០១
ថ្ងៃទី៧៥៖ បង្ហាញរបៀប ………………………………………….. ១០២
ថ្ងៃទី៧៦៖ មិនរំពឹងផលថ្ងៃស្អែក …………………………………. ១០៣
ថ្ងៃទី៧៧៖ ស្វែងរកអត្ថន័យពិត ………………………………….. ១០៤
ថ្ងៃទី៧៨៖ ក្រូចប្រសើរជាងល្វា …………………………………… ១០៥
ថ្ងៃទី៧៩៖ ប្រហោងក្នុង …………………………………………… ១០៦
ថ្ងៃទី៨០៖ រស់នៅក្នុងសភាពពិត …………………………………. ១០៧
ថ្ងៃទី៨១៖ ជួយខ្លួនឯងដើម្បីអ្នកដទៃ …………………………….. ១០៨
ថ្ងៃទី៨២៖ រាល់ព្រឹកជីវិតយើងកើតម្តងទៀត ……………………. ១០៩
ថ្ងៃទី៨៣៖ រស់នៅជាមួយក្តីសង្ឃឹម ………………………………. ១១០
ថ្ងៃទី៨៤៖ រៀនពីបញ្ហា …………………………………………….. ១១១
ថ្ងៃទី៨៥៖ បង្កើតផ្លូវដើរ …………………………………………… ១១២
ថ្ងៃទី៨៦៖ ធ្វើជាអ្នកដឹកនាំពិតប្រាកដ …………………………… ១១៣
ថ្ងៃទី៨៧៖ បញ្ហាតែងមានដំណោះស្រាយ ………………………. ១១៤
ថ្ងៃទី៨៨៖ ប្រើជីវិតឱ្យមានតម្លៃ …………………………………… ១១៥
ថ្ងៃទី៨៩៖ ពង្រឹងសមត្ថភាពខ្លួនឯង …………………………….. ១១៦
ថ្ងៃទី៩០៖ រៀនរាំកណ្តាលភ្លៀង ………………………………….. ១១៧
ថ្ងៃទី៩១៖ បង្កើនកិច្ចប្រឹងប្រែង …………………………………… ១១៨
ថ្ងៃទី៩២៖ លះបង់ល្អទើបមានឱកាសធ្វើរឿងអស្ចារ្យ …………… ១១៩
ថ្ងៃទី៩៣៖ បន្ធូរភាពតានតឹងនៅក្នុងទ្រូង ……………………….. ១២០
ថ្ងៃទី៩៤៖ រៀនគ្រប់គ្រងចិត្តខ្លួនឯង ……………………………… ១២១
ថ្ងៃទី៩៥៖ ឈប់ធ្វើពុត ……………………………………………. ១២២
ថ្ងៃទី៩៦៖ ឈ្មួសឈ្មុលធ្វើរឿងក្នុងបេះដូង ………………………. ១២៣
ថ្ងៃទី៩៧៖ កត់គំនិតដាក់ក្នុងសៀវភៅ …………………………… ១២៤
ថ្ងៃទី៩៨៖ គ្មានអ្វីត្រូវខ្លាច …………………………………………. ១២៥
ថ្ងៃទី៩៩៖ កំហុសតូចក៏អាចបំផ្លាញយើង ……………………….. ១២៦
ថ្ងៃទី១០០៖ ទទួលការស្អប់ តែកុំធ្វើទង្វើសង្គមស្អប់ខ្ពើម ………. ១២៧
ថ្ងៃទី១០១៖ បង្កើតអារម្មណ៍សុវត្ថិភាព ………………………….. ១២៨
ថ្ងៃទី១០២៖ ធ្វើខ្លួនជាសមាជិកល្អ ……………………………….. ១២៩
ថ្ងៃទី១០៣៖ ប្រយ័ត្នសម្តី …………………………………………. ១៣០
ថ្ងៃទី១០៤៖ សម្តីល្អ ……………………………………………….. ១៣១
ថ្ងៃទី១០៥៖ រក្សាតម្លៃខ្លួនឯង …………………………………….. ១៣២
ថ្ងៃទី១០៦៖ ក្តាប់វាសនាខ្លួនឯង …………………………………. ១៣៣
ថ្ងៃទី១០៧៖ ហ៊ានបើកចិត្តមិនដឹងគ្រប់រឿង …………………….. ១៣៤
ថ្ងៃទី១០៨៖ ហត់តែកុំឈប់ ………………………………………. ១៣៥
ថ្ងៃទី១០៩៖ ធាតុពិតមនុស្សសុទ្ធតែខ្លាំង ………………………… ១៣៦
ថ្ងៃទី១១០៖ ជឿខ្លួនឯងទើបស្គាល់ភាពរីករាយពិតប្រាកដ …….. ១៣៧
ថ្ងៃទី១១១៖ ប្រញាប់ត្រូវប្រុងប្រយ័ត្ន …………………………….. ១៣៨
ថ្ងៃទី១១២៖ ចង់ឃើញឥន្ទធនូត្រូវត្រៀមខ្លួនទទឹកភ្លៀង ……….. ១៣៩
ថ្ងៃទី១១៣៖ សប្បាយមិនចេះគិត ……………………………….. ១៤០
ថ្ងៃទី១១៤៖ ភ្ញាក់រលឹកយឺតពេល ………………………………… ១៤១
ថ្ងៃទី១១៥៖ សម្លឹងសំបកក្រៅ ……………………………………. ១៤២
ថ្ងៃទី១១៦៖ ផ្លាស់ប្តូរជារឿងធម្មតា ………………………………. ១៤៣
ថ្ងៃទី១១៧៖ អ្វីដែលយើងមានគឺបច្ចុប្បន្ន ……………………….. ១៤៤
ថ្ងៃទី១១៨៖ បែងចែករបស់សំខាន់ ………………………………. ១៤៥
ថ្ងៃទី១១៩៖ កុំរង់ចាំ ត្រូវចាប់ផ្តើម ……………………………….. ១៤៦
ថ្ងៃទី១២០៖ គ្មានអ្វីបានដោយងាយ មានតែការប្រឹងប្រែង …….. ១៤៧
ថ្ងៃទី១២១៖ វាសនាស្ថិតនៅក្នុងដៃ ………………………………. ១៤៨
ថ្ងៃទី១២២៖ រស់តាមច្បាប់ធម្មជាតិ ……………………………… ១៤៩
ថ្ងៃទី១២៣៖ មានគោលដៅមិនទាន់គ្រប់គ្រាន់ …………………. ១៥០
ថ្ងៃទី១២៤៖ យើងដឹងយើងចង់បានអ្វី …………………………… ១៥១
ថ្ងៃទី១២៥៖ គោលដៅជីវិតគឺការសប្បាយ ………………………. ១៥២
ថ្ងៃទី១២៦៖ ជីវិតស្រស់បំព្រងពេលផ្តោតលើពេលបច្ចុប្បន្ន ……. ១៥៣
ថ្ងៃទី១២៧៖ រៀនបំភ្លេច ………………………………………….. ១៥៤
ថ្ងៃទី១២៨៖ និយាយអ្វីដែលអាចបង្ហាញពីរបៀបធ្វើ ……………. ១៥៥
ថ្ងៃទី១២៩៖ ភ្លេចរៀន …………………………………………….. ១៥៦
ថ្ងៃទី១៣០៖ ធ្វើកិច្ចការដែលឆ្លើយតបនឹងគោលដៅ…………….. ១៥៧
ថ្ងៃទី១៣១៖ វ័យកាន់តែចម្រើន កាន់តែយល់ច្រើន …………….. ១៥៨
ថ្ងៃទី១៣២៖ ឈប់រំពឹង បើយើងមិនឈប់……………………….. ១៥៩
ថ្ងៃទី១៣៣៖ ភាពខុសគ្នា …………………………………………. ១៦០
ថ្ងៃទី១៣៤៖ ស្ថានភាពអាចផ្លាស់ប្តូរគ្រប់ពេល ………………….. ១៦១
ថ្ងៃទី១៣៥៖ ដោះស្រាយខ្លួនឯង …………………………………. ១៦២
ថ្ងៃទី១៣៦៖ មនុស្សត្រូវស្គាល់ពាក្យថាល្មម …………………….. ១៦៣
ថ្ងៃទី១៣៧៖ បង្កើនភាពក្លាហានរាល់ថ្ងៃ ………………………… ១៦៤
ថ្ងៃទី១៣៨៖ ខឹងជាប្រភពធ្វើឱ្យខាតបង់ ………………………… ១៦៥
ថ្ងៃទី១៣៩៖ ចុះចាញ់មិនអាក្រក់ បើដើម្បីឈ្នះ …………………. ១៦៦
ថ្ងៃទី១៤០៖ ប្រឹងប្រែងរាល់ថ្ងៃ ……………………………………. ១៦៧
ថ្ងៃទី១៤១៖ រៀនទើបរស់ …………………………………………. ១៦៨
ថ្ងៃទី១៤២៖ ចេះស្តាយស្រណោះ ……………………………….. ១៦៩
ថ្ងៃទី១៤៣៖ ស្គាល់ខ្លួនឯង ……………………………………….. ១៧០
ថ្ងៃទី១៤៤៖ សុភមង្គលជាជម្រើស ………………………………. ១៧១
ថ្ងៃទី១៤៥៖ ធ្វើភ្លាមមិនអាចបានផលភ្លែត ……………………… ១៧២
ថ្ងៃទី១៤៦៖ មនុស្សមានតម្លៃរបស់មនុស្ស ………………………. ១៧៣
ថ្ងៃទី១៤៧៖ រស់ដោយខ្លួន ……………………………………….. ១៧៤
ថ្ងៃទី១៤៨៖ ស្វែងរកបំណងខ្លួនឯង ……………………………… ១៧៥
ថ្ងៃទី១៤៩៖ ជីវិតជាជម្រើស ……………………………………… ១៧៦
ថ្ងៃទី១៥០៖ កុំរស់ដើម្បីតែស្រួលខ្លួន …………………………….. ១៧៧
ថ្ងៃទី១៥១៖ ចេះធ្វើល្ងង់ …………………………………………… ១៧៨
ថ្ងៃទី១៥២៖ មនុស្សឆ្លាតគេចោទថាឆ្កួត …………………………. ១៧៩
ថ្ងៃទី១៥៣៖ គិតម្តងទៀត ………………………………………… ១៨០
ថ្ងៃទី១៥៤៖ ទទួលយកការរិះគន់ ………………………………… ១៨១
ថ្ងៃទី១៥៥៖ ទទួលយកធាតុពិត ហើយប្រឹងធ្វើឱ្យល្អ …………… ១៨២
ថ្ងៃទី១៥៦៖ ឆ្លុះមើលខ្លួនទើបមិនច្រណែនអ្នកដទៃ ……………. ១៨៣
ថ្ងៃទី១៥៧៖ ចេះឬល្ងង់ស្ថិតលើការៀន ………………………….. ១៨៤
ថ្ងៃទី១៥៨៖ ស្មោះត្រង់ឈ្នះ ………………………………………. ១៨៥
ថ្ងៃទី១៥៩៖ គ្រប់គ្រងការអន់ចិត្ត ………………………………… ១៨៦
ថ្ងៃទី១៦០៖ យើងត្រូវការព័ត៌មានត្រលប់ ……………………….. ១៨៧
ថ្ងៃទី១៦១៖ មិនប្រៀបធៀបអ្នកដទៃ ……………………………. ១៨៨
ថ្ងៃទី១៦២៖ កុំលោភច្រើន ……………………………………….. ១៨៩
ថ្ងៃទី១៦៣៖ សើចគេកុំភ្លេចប្រយ័ត្នខ្លួនឯង ……………………… ១៩០
ថ្ងៃទី១៦៤៖ ជោគជ័យគួរត្រេកអរ តែកុំភ្លេចរៀនពីបរាជ័យ ……. ១៩១
ថ្ងៃទី១៦៥៖ ទទួលយកការផ្លាស់ប្តូរ ……………………………… ១៩២
ថ្ងៃទី១៦៦៖ ជីវិតគ្មានទេបរាជ័យ ………………………………… ១៩៣
ថ្ងៃទី១៦៧៖ ធ្វើទើបដឹង ………………………………………….. ១៩៤
ថ្ងៃទី១៦៨៖ ធ្វើកិច្ចការមានតម្លៃ …………………………………. ១៩៥
ថ្ងៃទី១៦៩៖ ផ្តោតលើឆន្ទៈជាជាងការជំរុញទឹកចិត្ត …………….. ១៩៦
ថ្ងៃទី១៧០៖ ផ្តោតស្វែងរកចំណេះដឹង …………………………… ១៩៧
ថ្ងៃទី១៧១៖ មានទាំងបង្ការ ទាំងព្យាបាល ……………………… ១៩៨
ថ្ងៃទី១៧២៖ ឈឺចាប់ត្រូវតែផ្លាស់ប្តូរ …………………………….. ១៩៩
ថ្ងៃទី១៧៣៖ កុហកច្រើនបាត់បង់ ……………………………….. ២០០
ថ្ងៃទី១៧៤៖ លើកទឹកចិត្តខ្លួនឯង ………………………………… ២០១
ថ្ងៃទី១៧៥៖ គ្រប់គ្រងការរំពឹងទុកខ្ពស់ ………………………….. ២០២
ថ្ងៃទី១៧៦៖ សម្រាកគ្រប់គ្រាន់ ថាមពលមិនចេះរីងស្ងួត ……… ២០៣
ថ្ងៃទី១៧៧៖ ទេពកោសល្យអាចបណ្តុះបាន ……………………. ២០៤
ថ្ងៃទី១៧៨៖ គ្រោះថ្នាក់ពិតប្រាកដ ………………………………. ២០៥
ថ្ងៃទី១៧៩៖ មើលផ្នែកភ្លឺ ប្រឹងរលាស់ខ្លួន ……………………….. ២០៦
ថ្ងៃទី១៨០៖ ដើរម្តងមួយជំហាន …………………………………. ២០៧
ថ្ងៃទី១៨១៖ បង្កើតគោលដៅទើបឆាប់ស្គាល់ខ្លួនឯង …………… ២០៨
ថ្ងៃទី១៨២៖ ច្រឡំថាស្គាល់ខ្លួនឯង ………………………………. ២០៩
ថ្ងៃទី១៨៣៖ ឆ្លាតជ្រុល ……………………………………………. ២១០
ថ្ងៃទី១៨៤៖ ស្គាល់ភាពឆ្កួត ………………………………………. ២១១
ថ្ងៃទី១៨៥៖ ច្បាស់ក្នុងចិត្ត ……………………………………….. ២១២
ថ្ងៃទី១៨៦៖ បកស្រាយខ្លួនឯងអាចមិនចំគោលដៅ ……………. ២១៣
ថ្ងៃទី១៨៧៖ គិតយ៉ាងម៉េច ធ្វើអ៊ីចឹង …………………………….. ២១៤
ថ្ងៃទី១៨៨៖ អ្នកដទៃអាចចោទយើងឆ្កួត តែកុំឆ្កួតដូចគេចោទ … ២១៥
ថ្ងៃទី១៨៩៖ សុទិដ្ឋិនិយមជាឫសគល់ …………………………… ២១៦
ថ្ងៃទី១៩០៖ ជឿថាអាចស្មើនឹងដើរបានពាក់កណ្តាលផ្លូវ ………. ២១៧
ថ្ងៃទី១៩១៖ ធ្វើរឿងដែលអាចធ្វើបាន ……………………………. ២១៨
ថ្ងៃទី១៩២៖ ហ៊ានធ្វើរឿងលំបាកទើបចង់ផ្លាស់ប្តូរពិតប្រាកដ …. ២១៩
ថ្ងៃទី១៩៣៖ គ្មានទេយឺតពេល …………………………………… ២២០
ថ្ងៃទី១៩៤៖ ឱ្យអ្វីទទួលបានហ្នឹង ………………………………… ២២១
ថ្ងៃទី១៩៥៖ ពេលវេលាដើរលឿន ………………………………… ២២២
ថ្ងៃទី១៩៦៖ យល់ជាងមុនពេលផ្លាស់ប្តូរ ………………………… ២២៣
ថ្ងៃទី១៩៧៖ ធ្វើឱ្យសុបិនក្លាយជាពិត ……………………………. ២២៤
ថ្ងៃទី១៩៨៖ វិវឌ្ឍទៅមុខជានិច្ច …………………………………… ២២៥
ថ្ងៃទី១៩៩៖ ច្នៃបង្កើតគំនិត ………………………………………. ២២៦
ថ្ងៃទី២០០៖ ស្ថានភាពបង្រៀនមនុស្ស ………………………….. ២២៧
ថ្ងៃទី២០១៖ ចេះជួយខ្លួនឯង …………………………………….. ២២៨
ថ្ងៃទី២០២៖ អត់ធ្លាប់គិតថាមានថ្ងៃនេះ …………………………. ២២៩
ថ្ងៃទី២០៣៖ ប្រឹងរៀនពីជីវិត …………………………………….. ២៣០
ថ្ងៃទី២០៤៖ ថាឆ្លាតក៏បាន ឆ្កួតក៏បាន …………………………… ២៣១
ថ្ងៃទី២០៥៖ ឃើញគេធ្វើកើតកុំគិតថាងាយ …………………….. ២៣២
ថ្ងៃទី២០៦៖ មេរៀនកន្លែងណាក៏មាន…………………………… ២៣៣
ថ្ងៃទី២០៧៖ មនុស្សយើងដូចឆ្កួតយ៉ាងម៉េច …………………….. ២៣៤
ថ្ងៃទី២០៨៖ រៀនទម្លាក់បន្ទុក …………………………………….. ២៣៥
ថ្ងៃទី២០៩៖ ឈឺចាប់ជារឿងល្អ …………………………………… ២៣៦
ថ្ងៃទី២១០៖ យើងជាអ្នកបង្កើតវាសនាខ្លួនឯង ………………… ២៣៧
ថ្ងៃទី២១១៖ ឱកាសខ្លះជាអន្ទាក់ …………………………………. ២៣៨
ថ្ងៃទី២១២៖ រៀនពីទង្វើមនុស្ស ………………………………….. ២៣៩
ថ្ងៃទី២១៣៖ ចេះតែស្ទូច ………………………………………….. ២៤០
ថ្ងៃទី២១៤៖ អត់ធ្មត់ ………………………………………………. ២៤១
ថ្ងៃទី២១៥៖ ការប្រែប្រួលជារឿងធម្មតា …………………………. ២៤២
ថ្ងៃទី២១៦៖ ច្បាស់និងមានគោលជំហរ …………………………. ២៤៣
ថ្ងៃទី២១៧៖ គុម្ពព្រៃស្ងាត់អាចមានពស់ ………………………… ២៤៤
ថ្ងៃទី២១៨៖ កុំគ្រាន់តែឆ្ងល់ត្រូវពិនិត្យឱ្យហ្មត់ចត់ ………………. ២៤៥
ថ្ងៃទី២១៩៖ តម្លៃមនុស្ស ………………………………………….. ២៤៦
ថ្ងៃទី២២០៖ ជម្រើសជារបស់ខ្ញុំ ………………………………….. ២៤៧
ថ្ងៃទី២២១៖ ដេញតាមបំណងខ្លួនឯង …………………………… ២៤៨
ថ្ងៃទី២២២៖ ប្រឹងឱ្យលើសពីការចង់បាន ……………………….. ២៤៩
ថ្ងៃទី២២៣៖ គ្រប់គ្រងចិត្ត ……………………………………….. ២៥០
ថ្ងៃទី២២៤៖ រក្សាការស្រលាញ់ឱ្យនៅថេរ ……………………….. ២៥១
ថ្ងៃទី២២៥៖ គ្រួសារជីកក្តាម ……………………………………… ២៥២
ថ្ងៃទី២២៦៖ ពាក្យពិតខុសពីពាក្យបន្លំ …………………………… ២៥៣
ថ្ងៃទី២២៧៖ ស្គាល់ចិត្តខ្លួនឯង …………………………………… ២៥៤
ថ្ងៃទី២២៨៖ ចង់បង្កើនសមត្ថភាព ………………………………. ២៥៥
ថ្ងៃទី២២៩៖ បុរសឆ្លាតវៃ …………………………………………. ២៥៦
ថ្ងៃទី២៣០៖ វាសនាមិនទៀង ……………………………………. ២៥៧
ថ្ងៃទី២៣១៖ រាល់ថ្ងៃជាឱកាស …………………………………… ២៥៨
ថ្ងៃទី២៣២៖ មើលពិភពលោកក្នុងផ្លូវវិជ្ជមាន …………………… ២៥៩
ថ្ងៃទី២៣៣៖ សរសើរមនុស្សជុំវិញខ្លួន………………………….. ២៦០
ថ្ងៃទី២៣៤៖ ស្មោះត្រង់ លះបង់ និងស្រលាញ់ …………………. ២៦១
ថ្ងៃទី២៣៥៖ សម្លាញ់ល្អ ………………………………………….. ២៦២
ថ្ងៃទី២៣៦៖ បំភ្លេចសន្យា ………………………………………… ២៦៣
ថ្ងៃទី២៣៧៖ គ្មានអ្នកចង់ឱ្យយើងគ្រាន់បើជាងគេ……………… ២៦៤
ថ្ងៃទី២៣៨៖ ប្រឹងពង្រឹងនិងពង្រីកខ្លួន ………………………….. ២៦៥
ថ្ងៃទី២៣៩៖ យល់សារជាតិមនុស្ស ………………………………. ២៦៦
ថ្ងៃទី២៤០៖ កុំរំពឹងគេចិត្តល្អ ……………………………………… ២៦៧
ថ្ងៃទី២៤១៖ ចិត្តល្អក្លែងក្លាយ …………………………………….. ២៦៨
ថ្ងៃទី២៤២៖ និយាយពាក្យពិត …………………………………… ២៦៩
ថ្ងៃទី២៤៣៖ កុំខ្វល់សម្ដីអ្នកដទៃច្រើនពេក ……………………… ២៧០
ថ្ងៃទី២៤៤៖ ក្រោយភ្នំនៃសេចក្តីទុក្ខមានពន្លឺនៃសេចក្តីសង្ឃឹម … ២៧១
ថ្ងៃទី២៤៥៖ បានផ្លែក្រូចត្រូវចម្រាញ់ធ្វើទឹកក្រូច ……………….. ២៧២
ថ្ងៃទី២៤៦៖ រស់នៅឱ្យមានតម្លៃសម្រាប់ខ្លួនឯង ………………. ២៧៣
ថ្ងៃទី២៤៧៖ ប្រើពេលវេលាតាមចិត្តចង់ …………………………. ២៧៤
ថ្ងៃទី២៤៨៖ យើងជាម្ចាស់ជីវិតខ្លួនឯង ………………………….. ២៧៥
ថ្ងៃទី២៤៩៖ បន្តឆន្ទៈធ្វើឱ្យខ្លួនឯងរីកចម្រើន …………………… ២៧៦
ថ្ងៃទី២៥០៖ អនាគតនៅវែងឆ្ងាយ ……………………………….. ២៧៧
ថ្ងៃទី២៥១៖ ខ្លួនយើងជាអ្វីៗគ្រប់យ៉ាងសម្រាប់ខ្លួនឯង ………… ២៧៨
ថ្ងៃទី២៥២៖ រៀនពីជីវិត ………………………………………….. ២៧៩
ថ្ងៃទី២៥៣៖ ដឹងគោលដៅ ស្គាល់ផ្លូវ ……………………………. ២៨០
ថ្ងៃទី២៥៤៖ ឱកាសមានច្រើនសម្រាប់មនុស្ស ………………….. ២៨១
ថ្ងៃទី២៥៥៖ ធ្វើម្តងខុស ធ្វើម្តងទៀត ……………………………. ២៨២
ថ្ងៃទី២៥៦៖ បើខុសត្រូវកែ ……………………………………….. ២៨៣
ថ្ងៃទី២៥៧៖ ឈប់ពេលធ្វើកិច្ចការចប់ …………………………… ២៨៤
ថ្ងៃទី២៥៨៖ មនុស្សជុំវិញខ្លួនមិនសុទ្ធតែគាំទ្រយើង ……………. ២៨៥
ថ្ងៃទី២៥៩៖ រកឃើញទេពកោសល្យមិនមានន័យថាជោគជ័យ .. ២៨៦
ថ្ងៃទី២៦០៖ អ្នកឈ្នះគឺអ្នកដេញតាមក្តីសុបិន ………………….. ២៨៧
ថ្ងៃទី២៦១៖ ជឿថាអាចទៅរួច ……………………………………. ២៨៨
ថ្ងៃទី២៦២៖ កុំខ្លាចបោះបង់ ……………………………………… ២៨៩
ថ្ងៃទី២៦៣៖ កុំទុកការងារចោល …………………………………. ២៩០
ថ្ងៃទី២៦៤៖ មិនចាប់ផ្តើមថ្ងៃនេះ មិនចប់ថ្ងៃស្អែក ………………. ២៩១
ថ្ងៃទី២៦៥៖ សង្ស័យសម្លាប់សុបិន ………………………………. ២៩២
ថ្ងៃទី២៦៦៖ អត់ដឹងក៏ធ្វើបានឱ្យតែប្រឹងធ្វើ ……………………… ២៩៣
ថ្ងៃទី២៦៧៖ បរាជ័យគ្រាន់តែជាការចាប់ផ្តើម ………………….. ២៩៤
ថ្ងៃទី២៦៨៖ កុំដើរផ្លូវកាត់ ………………………………………… ២៩៥
ថ្ងៃទី២៦៩៖ ផ្ទះមួយមានបន្ទប់ច្រើន …………………………….. ២៩៦
ថ្ងៃទី២៧០៖ មនុស្សសុទ្ធតែមានសមត្ថភាព …………………….. ២៩៧
ថ្ងៃទី២៧១៖ ស្មុគស្មាញពេក ……………………………………… ២៩៨
ថ្ងៃទី២៧២៖ ប្តូរការគិត ទើបប្តូរលទ្ធផល ……………………….. ២៩៩
ថ្ងៃទី២៧៣៖ ឧបសគ្គធ្វើឱ្យជីវិតមានរសជាតិ …………………. ៣០០
ថ្ងៃទី២៧៤៖ រុញខ្លួនឯង កុំរង់ចាំគេលើកទឹកចិត្ត ……………….. ៣០១
ថ្ងៃទី២៧៥៖ មិនអាចចុះចាញ់ ……………………………………. ៣០២
ថ្ងៃទី២៧៦៖ លើកទឹកចិត្តខ្លួនឯង ……………………………….. ៣០៣
ថ្ងៃទី២៧៧៖ អត់ប្រឹង កុំត្អូញ …………………………………….. ៣០៤
ថ្ងៃទី២៧៨៖ ស្ថានភាពតឹងតែងមិនចេះចប់ …………………….. ៣០៥
ថ្ងៃទី២៧៩៖ រក្សាជំហរនឹងន …………………………………….. ៣០៦
ថ្ងៃទី២៨០៖ កាន់តែរិះគន់ កាន់តែរក្សាជំហរ ……………………. ៣០៧
ថ្ងៃទី២៨១៖ សម្រេចចិត្ត ………………………………………….. ៣០៨
ថ្ងៃទី២៨២៖ បង្កើតសំណាងឱ្យខ្លួនឯង …………………………. ៣០៩
ថ្ងៃទី២៨៣៖ ជឿលើអំពើល្អ ………………………………………. ៣១០
ថ្ងៃទី២៨៤៖ បន្លំមិនគង់វង្ស ………………………………………. ៣១១
ថ្ងៃទី២៨៥៖ កំហុសបង្កើតគំនិតច្នៃប្រឌិត ………………………. ៣១២
ថ្ងៃទី២៨៦៖ ប្រយ័ត្នគំនិតអ្នកដទៃ ………………………………. ៣១៣
ថ្ងៃទី២៨៧៖ ផ្តោតលើខ្លួនឯងជាជាងបញ្ហា ……………………… ៣១៤
ថ្ងៃទី២៨៨៖ បន្តស្វែងរកកំហុស …………………………………. ៣១៥
ថ្ងៃទី២៨៩៖ បួងសួងសូមពេលអភិវឌ្ឍខ្លួនល្អជាង ……………… ៣១៦
ថ្ងៃទី២៩០៖ ពិនិត្យមុនពេលបោះបង់ ……………………………. ៣១៧
ថ្ងៃទី២៩១៖ កម្ចាត់ពាក្យចាំស្អែក ………………………………… ៣១៨
ថ្ងៃទី២៩២៖ រំពឹងរឿងមិនរំពឹង ទើបចេះប្រយ័ត្ន ………………… ៣១៩
ថ្ងៃទី២៩៣៖ មើលជុំវិញខ្លួន នោះនឹងដឹងត្រូវធ្វើចំណុចមិនខាន . ៣២០
ថ្ងៃទី២៩៤៖ ត្រៀមខ្លួនទទួលយក ……………………………….. ៣២១
ថ្ងៃទី២៩៥៖ មិនដល់គោលដៅ បើមិនចាប់ផ្តើម ……………….. ៣២២
ថ្ងៃទី២៩៦៖ ប្រយ័ត្ន ……………………………………………… ៣២៣
ថ្ងៃទី២៩៧៖ ចុះចាញ់បើចាំបាច់ …………………………………. ៣២៤
ថ្ងៃទី២៩៨៖ រីកចម្រើនដោយស្ងាត់ៗ ……………………………. ៣២៥
ថ្ងៃទី៣៩៩៖ បំផ្លើសនាំឱ្យអាម៉ាស់ ……………………………….. ៣២៦
ថ្ងៃទី៣០០៖ រឿងល្អមិនសូវឮ រឿងអាក្រក់ឮពេញប្រទេស …… ៣២៧
ថ្ងៃទី៣០១៖ កុំរិះគន់ជីវិតអ្នកដទៃ ……………………………….. ៣២៨
ថ្ងៃទី៣០២៖ របស់អាចបាត់ ប៉ុន្តែចំណេះដឹងមិនអាចបាត់ …….. ៣២៩
ថ្ងៃទី៣០៣៖ កិច្ចការយើងធ្វើមិនកើតមិនមានន័យថាលំបាក …. ៣៣០
ថ្ងៃទី៣០៤៖ ផ្តោតធ្វើឱ្យខ្លួនឯងមានតម្លៃ ……………………….. ៣៣១
ថ្ងៃទី៣០៥៖ ផ្តោតធ្វើតាមលទ្ធភាព …………………………….. ៣៣២
ថ្ងៃទី៣០៦៖ មិនស្គាល់ គ្មានតម្លៃ ………………………………. ៣៣៣
ថ្ងៃទី៣០៧៖ សេរីភាពពិត ………………………………………… ៣៣៤
ថ្ងៃទី៣០៨៖ សមត្ថភាពរៀងខ្លួន …………………………………. ៣៣៥
ថ្ងៃទី៣០៩៖ អ្នកខ្លាំងពូកែអើពើ ………………………………….. ៣៣៦
ថ្ងៃទី៣១០៖ យល់ពាក្យថាសក្តិសម ……………………………. ៣៣៧
ថ្ងៃទី៣១១៖ ការពារសុបិនខ្លួនឯង ……………………………….. ៣៣៨
ថ្ងៃទី៣១២៖ ឆ្លាតក្នុងការចូលរួម …………………………………. ៣៣៩
ថ្ងៃទី៣១៣៖ រៀនធ្វើថ្លង់ ………………………………………….. ៣៤០
ថ្ងៃទី៣១៤៖ រស់នៅជាមួយមនុស្សស្រដៀងខ្លួន ……………….. ៣៤១
ថ្ងៃទី៣១៥៖ គោរពសមត្ថភាព …………………………………… ៣៤២
ថ្ងៃទី៣១៦៖ ស្គាល់ខ្លួនឯងបន្ថែមទៀត ………………………….. ៣៤៣
ថ្ងៃទី៣១៧៖ ចាប់ផ្តើមម្តងទៀត ………………………………….. ៣៤៤
ថ្ងៃទី៣១៨៖ ឈប់សង្ឃឹម ត្រូវប្រឹងបង្កើតលទ្ធផល …………….. ៣៤៥
ថ្ងៃទី៣១៩៖ មាសសុទ្ធមិនខ្លាចភ្លើង …………………………….. ៣៤៦
ថ្ងៃទី៣២០៖ ប្រឹងឱ្យបានគ្រប់គ្រាន់ ……………………………… ៣៤៧
ថ្ងៃទី៣២១៖ មិនត្រូវស្តាយរឿងដែលយើងមិនជ្រើសរើស ……… ៣៤៨
ថ្ងៃទី៣២២៖ លំបាកថ្ងៃនេះដើម្បីខ្លាំងថ្ងៃស្អែក ………………….. ៣៤៩
ថ្ងៃទី៣២៣៖ កុំរស់នៅជាមួយនឹងកំហុស ……………………… ៣៥០
ថ្ងៃទី៣២៤៖ ភ្ញាក់ខ្លួនឯងទាន់ពេល ……………………………… ៣៥១
ថ្ងៃទី៣២៥៖ ចេះរបៀបធ្វើទើបល្អ ……………………………….. ៣៥២
ថ្ងៃទី៣២៦៖ នាវាជីវិតស្ថិតក្នុងដៃ ………………………………… ៣៥៣
ថ្ងៃទី៣២៧៖ ប្រឹងធ្វើដោយស្គាល់កាលៈទេសៈ………………… ៣៥៤
ថ្ងៃទី៣២៨៖ រឿងខ្លះយើងគ្មានឱកាសកែតម្រូវ …………………. ៣៥៥
ថ្ងៃទី៣២៩៖ តិចបង្កើតច្រើន …………………………………….. ៣៥៦
ថ្ងៃទី៣៣០៖ ញ៉ាំទើបមានកម្លាំង ………………………………… ៣៥៧
ថ្ងៃទី៣៣១៖ កុំគ្រាន់តែស្តាប់ មើលការវិវឌ្ឍផង ………………… ៣៥៨
ថ្ងៃទី៣៣២៖ បើជ្រើសរើស ត្រូវជ្រើសរើសចេញពីបេះដូង …… ៣៥៩
ថ្ងៃទី៣៣៣៖ បើខ្លាំង យើងនឹងមានឱកាស ……………………. ៣៦០
ថ្ងៃទី៣៣៤៖ ធ្វើជាអ្នកមានពិតប្រាកដ ………………………….. ៣៦១
ថ្ងៃទី៣៣៥៖ ដឹងថាខ្លួនឯងមាន …………………………………. ៣៦២
ថ្ងៃទី៣៣៦៖ បើគិតថាអាច ធ្វើតែម្តង ……………………………. ៣៦៣
ថ្ងៃទី៣៣៧៖ ជីវិតមិនទាន់ចប់ ឱកាសនៅតែមាន ……………. ៣៦៤
ថ្ងៃទី៣៣៨៖ ការតស៊ូនឹងទទួលបានលទ្ធផល ………………….. ៣៦៥
ថ្ងៃទី៣៣៩៖ ស៊ូស្លាប់ជាមួយនឹងក្តីស្រលាញ់ ……………………. ៣៦៦
ថ្ងៃទី៣៤០៖ កាន់តែរៀន កាន់តែចំណេញ ……………………… ៣៦៧
ថ្ងៃទី៣៤១៖ រស់ពឹងខ្លួនឯង ………………………………………. ៣៦៨
ថ្ងៃទី៣៤២៖ ចាប់ផ្តើមលំបាក ……………………………………. ៣៦៩
ថ្ងៃទី៣៤៣៖ ចាប់ផ្តើមលំបាក ពេលលះបង់ក៏កាន់តែលំបាក …. ៣៧០
ថ្ងៃទី៣៤៤៖ រើសឱ្យបានត្រឹមត្រូវ ………………………………… ៣៧១
ថ្ងៃទី៣៤៥៖ ជីវិតប្រៀបដូចការជ្រើសរើសពែងតែ ……………. ៣៧២
ថ្ងៃទី៣៤៦៖ កំហុសស្ថិតលើប្រភេទរបស់វា ……………………. ៣៧៣
ថ្ងៃទី៣៤៧៖ កុំយកជីវិតទៅពិសោធ …………………………….. ៣៧៤
ថ្ងៃទី៣៤៨៖ មិនប្រាកដថាយើងគ្មានបញ្ហា ……………………… ៣៧៥
ថ្ងៃទី៣៤៩៖ ជីវិតស្មើនឹងការផ្តល់ឱ្យ …………………………….. ៣៧៦
ថ្ងៃទី៣៥០៖ ផលកើតពីហេតុ …………………………………… ៣៧៧
ថ្ងៃទី៣៥១៖ ផ្លាស់ប្តូរខ្លួនឯង ……………………………………… ៣៧៨
ថ្ងៃទី៣៥២៖ រាប់អានមនុស្សឱ្យត្រូវ ……………………………… ៣៧៩
ថ្ងៃទី៣៥៣៖ ស្គាល់ចំណុចខ្សោយខ្លួនឯង ………………………. ៣៨០
ថ្ងៃទី៣៥៤៖ ខ្វះទើបប្រឹង …………………………………………. ៣៨១
ថ្ងៃទី៣៥៥៖ ដឹងថាមិនល្អ នៅតែធ្វើ …………………………….. ៣៨២
ថ្ងៃទី៣៥៦៖ ចង់ដោះស្រាយប៉ុន្តែគ្មានព័ត៌មាន …………………. ៣៨៣
ថ្ងៃទី៣៥៧៖ ជឿតាមគ្នា ………………………………………….. ៣៨៤
ថ្ងៃទី៣៥៨៖ ជីវិតជួបបញ្ហាគ្រប់ពេល ……………………………. ៣៨៥
ថ្ងៃទី៣៥៩៖ គោរពមនុស្សជុំវិញខ្លួន …………………………….. ៣៨៦
ថ្ងៃទី៣៦០៖ កុំរឹងឆ្អឹង ……………………………………………… ៣៨៧
ថ្ងៃទី៣៦១៖ កុំទន់ជ្រាយតាមវាសនា ……………………………. ៣៨៨
ថ្ងៃទី៣៦២៖ ជីវិតមិនយុត្តិធម៌ ……………………………………. ៣៨៩
ថ្ងៃទី៣៦៣៖ ពេលមិនច្បាស់ ឈ្វេងយល់បន្ថែម ……………….. ៣៩០
ថ្ងៃទី៣៦៤៖ ពេលវេលាខ្លី ត្រូវផ្តោតលើខ្លួនឯង …………………. ៣៩១
ថ្ងៃទី៣៦៥៖ កុំបន្ទោសខ្លួនឯង …………………………………… ៣៩២
សេចក្តីដឹងគុណ……………………………………………………… ៣៩៣
…………………………………………………………………………………………………….
និពន្ធ៖ ស៊ូ សាវឿន
ប្រភេទ៖ គន្លឹះអភិវឌ្ឍខ្លួន បង្កើនទំនុកចិត្ត និង ពង្រឹងសមត្ថភាព
ប្រភេទក្រដាស៖ ពណ៌កាកអំពៅ
បោះពុម្ពលើកទី១៖ ខែធ្នូ ឆ្នាំ២០២២
ទំព័រ៖ ៣៩៤ ទំហំ៖ 11.5 X 17.5 (cm)
តម្លៃ៖ ៤៨,០០០៛
លេខសម្គាល់សៀវភៅ៖ ISBN៖ 13: 978-9924-585-10-7
បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ
សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :
អានអត្ថបទ: