ភ្លេចគិត $5
- 2022-05-26 8:55:20
- ចំនួនមតិ 0 | ចំនួនទស្សនា 554
ភ្លេចគិត $5
សៀវភៅនេះនឹងជួយឱ្យអ្នកចេះឈ្វេងយល់ពីរបៀបនៃការគិត និងរឿងរ៉ាវជាច្រើនទៀតដែលមនុស្សមួយចំនួនធំមិនបានត្រៀមខ្លួនគិត ឬ ទទួលយកមិនបាន។ រឿងរ៉ាវដែលផ្សារភ្ជាប់ទៅនឹងផែនការសកម្មភាព និង គោលដៅជីវិតដើម្បីជាភាពងាយស្រួលសម្រាប់តម្រង់ការអនុវត្ត ឱ្យសម្រេចបាននូវភាពជោគជ័យមួយដែលអាចនាំអ្នកឆ្ពោះទៅរកភាពរីករាយនៅក្នុងចិត្ត និង សុភមង្គលសម្រាប់ជីវិតផងដែរ។
ក្នុងសៀវភៅ “ភ្លេចគិត” ក៏មានសរសេរអំពីការគិតបែបវិជ្ជមាន និង បែបផែននៃការគិតមួយចំនួនដែលធ្វើឱ្យអ្នកមើលឃើញពីចន្លោះប្រហោងរបស់ខ្លួនឯងផងដែរ។ ហើយសៀវភៅមួយក្បាលនេះនឹងនំាអ្នកទៅរកភាពសំខាន់នៃមូលដ្ឋានគ្រឹះនៃការគិតជាមួយនឹងទ្រឹស្តីមួយចំនួនដែលមាននៅក្នុងសៀវភៅនេះផងដែរ។ ហើយអ្វីដែលសំខាន់នោះសៀវភៅនេះគឺ សម្រាប់មនុស្សគ្រប់វ័យជាពិសេសនោះផ្តោតសំខាន់ទៅលើយុវជន សិស្ស និស្សិតតែម្តង។
មាតិកា៖
អារម្ភកថា 08
អំពីសៀវភៅ 10
សេចក្តីផ្តើម 12
១. របៀបអានសៀវភៅ 15
២. រឿងខ្លី៖ ទៀន និងដែកកេះ 23
៣. មនុស្សដែលស្អប់អ្នក គេរកចំណុចល្អរបស់អ្នកមិនឃើញឡើយ 27
៤. វាជាបញ្ហា 30
៥. បង្កើតបញ្ហាដើម្បីដោះស្រាយបញ្ហា 33
៦. សិស្សខ្លាំង និងគ្រូខ្លាំង 37
៧. ភាពបរាជ័យជួយដុសខាត់ភាពអត់ធ្មត់ 42
៨. បើគេមើលងាយអ្នក សូមកុំខឹង 44
៩. ភាពល្បីល្បាញគឺជារឿងដ៏គួរឱ្យធុញទ្រាន់ទៅវិញទេ 47
១០. អ្នកនឹងល្បីនៅពេលដែលបំណងរបស់អ្នកជោគជ័យ ហើយជះឥទិ្ធពលល្អដល់ពិភពលោក 50
១១. ការកំណត់លើភាពជោគជ័យ 53
១២. បង្កើតទម្លាប់នៅមិនស្ងៀម និងចូលចិត្តរកអ្វីថ្មីៗដាក់ខ្លួន 56
១៣. ផ្តោតទៅលើគំនិតឱ្យច្រើនជាងអាយុ 59
១៤. ជំនួសឱ្យការស្តីឱ្យគេ ធ្វើឱ្យគេស្តីឱ្យខ្លួនគេវិញ 63
១៥. មិនមែនគ្រប់បុគ្គលជោគជ័យសុទ្ធតែមានខួរក្បាលល្អនោះទេ 70
១៦. ការបួងសួងគឺជាវិធីលើកទឹកចិត្ត 74
១៧. ខ្ញុំមិនត្រូវការការលើកទឹកចិត្ត 77
១៨. វិធីសាស្ត្រដើម្បីកសាងកម្លាំងចិត្តឱ្យខ្លួនឯង 80
១៩. បើគេពូកែហើយឆ្លាតជាងអ្នក សូមយកគេមកប្រើមក 83
២០. ស្វែងរកទីកន្លែងនិងពេលវេលាដែលអំណោយផលដល់អ្នក 86
២១. មិនមែនគ្រប់ការចាប់ផ្តើមសុទ្ធតែជោគជ័យនោះទេ 90
២២. ៤ ចំណុចសាមញ្ញដែលអ្នកភ្លេចគិត 93
២៣. ទម្លាប់ដែលអ្នកគួរតែធ្វើមុនចូលគេង 98
២៤. ទម្លាប់ដែលមនុស្សបរាជ័យមិនធ្វើ 101
២៥. វាសនា 107
២៦. ដាក់ខ្លួនក្នុងបញ្ហា 110
២៧. បើអ្នកខ្សោយ កុំបន្ទោសថាគេមានល្បិចច្រើន 113
២៨. ធម្មជាតិនៃមនុស្សស្រឡាញ់ភេទដូចគ្នា 118
២៩. យុត្តិធម៌ 123
៣០. ពិភពលោករបស់អ្នកណា? 126
គំនិតខ្លីៗ 133
សេចក្តីថ្លែងអំណរគុណ 139
…………………………………………………………………………………………………….
និពន្ធ៖ អ៊ុក ប៊ុនហ៊ាង
ប្រភេទ៖ អភិវឌ្ឍន៍ខ្លួន និងទំនុកចិត្ត
ប្រភេទក្រដាស៖ ពណ៌កាកអំពៅ
បោះពុម្ពលើកទី១៖ ខែវិច្ឆិកា ឆ្នាំ២០១៧
បោះពុម្ពលើកទី២៖ ខែមិនា ឆ្នាំ២០១៩
បោះពុម្ពលើកទី៣៖ ខែវិច្ឆិកា ឆ្នាំ២០១៩
បោះពុម្ពលើកទី៤៖ ខែមេសា ឆ្នាំ២០២០
បោះពុម្ពលើកទី៥៖ ខែវិច្ឆិកា ឆ្នាំ២០២២
ទំព័រ៖ ១៤០ ទំហំ៖11.5 X 17.5 (cm)
តម្លៃ៖ ២០,០០០៛
លេខសម្គាល់សៀវភៅ៖ ISBN – 13: 978 – 9924 – 9179 – 2–2
បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ
សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :
អានអត្ថបទ: