ផ្តើមពីសូន្យ $8
- 2022-05-20 9:06:27
- ចំនួនមតិ 0 | ចំនួនទស្សនា 719
ផ្តើមពីសូន្យ $8
សម្រាប់សៀវភៅមួយក្បាលនេះគឺសិក្សាផ្តោតសំខាន់ទៅលើការកសាងខ្លួនមុននឹងចាប់ផ្តើមប្រកបអាជីវកម្មអ្វីមួយផ្ទាល់ខ្លួនដែលជាក្តីស្រមៃរបស់អ្នក។ សម្រាប់អត្ថន័យ និងចំណុចសំខាន់ៗនៅក្នុងសៀវភៅមួយនេះគឺកើតចេញពីរបទពិសោធន៍ ចំណេះដឹង និងការសិក្សាស្រាវជ្រាវជាច្រើន ដែលក្នុងនោះផ្តោតសំខាន់ទៅលើ៣ចំណុចធំៗរួមមាន៖ ការកសាងខ្លួនទៅលើភាពជាអ្នកដឹកនាំ ការកសាងសមត្ថភាព និង ការចាប់ផ្តើមនៃការចេញរកស៊ីដំបូងៗ។ ហើយសៀវភៅមួយក្បាលនេះនឹងនាំអ្នកឱ្យដើរទៅរកភាពជាម្ចាស់ការលើខ្លួនឯង ក៏ដូចជារបៀបមួយចំនួនដែលអាចឱ្យអ្នកយកទៅអនុវត្តដើម្បីពង្រឹងសមត្ថភាពនៃការគិត និងការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនដែលជាក្តីស្រមៃរបស់អ្នក។ សៀវភៅមួយនេះអ្នកទាំងអស់គ្នាគួរតែអាន ក្រោមហេតុផលដើម្បីកសាងនូវជំហរនៃការកសាងខ្លួននៃភាពជាម្ចាស់នៃអាជីវកម្មមួយផ្ទាល់ខ្លួនក៏ដូចជា រៀនធ្វើជាមនុស្សម្នាក់ដែលអាចធ្វើឱ្យពិភពលោកនេះមិនអាចភ្លេចបាន និងចងចំានូវស្នាដៃអ្វីមួយរបស់អ្នកដែលជាប្រយោជន៍ដល់មនុស្សជាតិទាំងមូល។
មាតិការ៖
អារម្ភកថា 09
អំពីសៀវភៅ 12
វិធីងាយៗដើម្បីជួយអ្នកឱ្យរើសបានសៀវភៅល្អៗ 14
ជំពូកទី០១៖ ដង្ហើមនៃការដឹកនាំ
១. បទពិសោធន៍របស់បុគ្គលល្បីៗ
១.១.Abraham Lincoln៖ ភាពបរាជ័យដែលធ្វើឱ្យមនុស្សនឹកស្មានមិនដល់ 22
១.២. Jack Ma៖ កុំតាំងខ្លួនជាអ្នកឆ្លាត 24
១.៣. រឿង៣យ៉ាងដើម្បីគិតឱ្យដូច Jack Ma 27
១.៤. ៤ចំណុចរបស់ Jack Ma 29
១.៥. សកម្មភាពរបស់បុគ្គលល្បីៗដែលធ្វើជាប្រចាំ 31
១.៦. ភាពផ្ទុយគ្នារវាងបុគ្គលជោគជ័យ និងបុគ្គលបរាជ័យ 34
១.៧. ៧ចំណុចប្រើដើម្បីយកឈ្នះភាពទន់ខ្សោយ 39
១.៨. ទម្លាប់សាមញ្ញទាំង ៤ ដើម្បីកសាងភាពជោគជ័យ 44
១.៩. ទម្លាប់ទាំង៥ ដែលបុគ្គលល្បីៗតែងតែធ្វើមុនចូលគេង 48
១.១០. ហេតុអ្វីបានជាអ៊ីស្រាអែលខ្លាំង និងមានប្រជាជនពូកែៗ? 51
២. ទំព័រពង្រឹងសមត្ថភាព
២.១. ១១ចំណុចដែលអាចបង្កើននូវគំនិតច្នៃប្រឌិត 56
២.២. ៤វិធីដែលអាចធ្វើឱ្យអ្នកសម្រេចចិត្តបានត្រឹមត្រូវ 59
២.៣. សមត្ថភាពទាំង ១០ ដែលអ្នកត្រូវមាន 62
២.៤. ៥ចំណុចដែលយុវជនត្រូវមានមុនខ្លួនអាយុ ៣០ឆ្នាំ 69
២.៥. ៥វិធីដើម្បីបង្កើនគុណភាពការងារ 72
២.៦. មនុស្ស ៥ ជំពូកដែលអ្នកគួរតែមានទំនាក់ទំនងជាមួយ 76
២.៧. ៤វិធីដើម្បីប្រើប្រាស់ពេលវេលាឱ្យមានប្រយោជន៍ 79
៣.ទំព័រនៃភាពជាអ្នកដឹកនាំ
៣.១. ទំនួលខុសត្រូវសំខាន់ៗរបស់នាយកប្រតិបត្តិ 82
៣.២. ចំណុចដែលបង្ហាញពីការចូលរួមរបស់អ្នកដឹកនាំ 85
៣.៣. ៤ចំណុចដើម្បីក្លាយជាអ្នកដឹកនាំដែលគួរឱ្យគោរព 88
៣.៤. វិធីទាក់ចិត្តបុគ្គលិកដែលអ្នកដឹកនាំគួរតែដឹង 91
៣.៥. ៧ក្បាច់របស់អ្នកដឹកនាំដើម្បីបង្កើនទំនុកចិត្តដល់ក្រុមការងារ 95
៣.៦. ៣ចំណុចដើម្បីពង្រឹងក្រុមការងាររបស់អ្នក 100
៤. ទំព័រសម្រាប់អ្នកដឹកនាំគួរជៀសវាង
៤.១. បើអ្នកខ្វះភាពជាអ្នកដឹកនាំ នោះនឹងមានរឿងទាំងនេះកើតឡើង 104
៤.២. កំហុសដែលអ្នកមិនគួរឱ្យកើតមានជាលើកទី២ 108
៤.៣. រឿងទាំង ៤ ដែលសម្លាប់ការខិតខំរបស់បុគ្គលិក 111
ជំពូកទី០២៖ យុទ្ធសាស្រ្តរៀបចំហិរញ្ញវត្ថុ
១. វិធីដើម្បីពង្រឹងផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួន 116
២. ការប្រើប្រាស់ហិរញ្ញវត្ថុដើម្បីបង្កើនចំណូល 119
៣. ការរៀបចំការចំណាយទាំង ៥ ដែលអ្នកគួរយល់ដឹង 122
៤. ចង់សល់ប្រាក់ត្រូវចេះពីរបៀបសន្សំប្រាក់ 125
៥. មានវិធីអ្វីដើម្បីចេះចំណាយ? 128
៦. ហេតុផលនៃភាពខ្វះលុយចាយចុងខែ 131
ជំពូកទី០៣៖ ផ្តើមចេញរកស៊ី
១. សញ្ញាដែលបង្ហាញថាអ្នកកំពុងត្រៀមខ្លួនដើម្បីរកស៊ី 135
២. ចាប់ផ្តើមរកស៊ី ចាប់ផ្តើមរៀនសូត្រ 138
៣. សហការគ្នារកស៊ីត្រូវត្រៀមខ្លួនដូចម្តេចខ្លះ? 141
៤. ធ្វើអាជីវកម្មស្របពេលកំពុងសិក្សា 146
៥. សហគ្រិនថ្មីថ្មោង
៥.១. ហេតុអ្វីម្ចាស់អាជីវកម្មត្រូវចេះបង្កើតគំរូអាជីវកម្ម (Business Model Canvas) 151
៥.២. ការសរសេរគម្រោងអាជីវកម្មបែបសាមញ្ញៗ 156
៥.៣. តិចនិកដើម្បីសន្សំការចំណាយសម្រាប់សហគ្រិនថ្មីថ្មោ 160
៥.៤. ចាប់ផ្តើមរកស៊ីដំបូងត្រូវមើលទៅលើចំណុចអ្វីខ្លះ? 163
៥.៥. ៥ វិធីដើម្បីទាញចិត្តអ្នកចូលទុន 172
៥.៦. ៧ រឿងដែលសហគ្រិនថ្មីថ្មោងត្រូវមាន 175
៥.៧. បើមានបំណងចង់ខ្ចីប្រាក់ពីធនាគារ គួរជៀសវាងចំណុចទាំងនេះ 179
៥.៨. សញ្ញាដែលបញ្ជាក់ថា សហគ្រិនកំពុងឈរមាត់ជ្រោះ 181
៥.៩. ចំណុចដែលអាចធ្វើឱ្យអាជីវកម្មមួយដួលបាន 185
៥.១០. ៣ ចំណុចដែលម្ចាស់អាជីវកម្មថ្មីថ្មោងត្រូវប្រយ័ត្ន 188
៦. គន្លឹះរកស៊ី
៦.១. មូលហេតុធ្វើឱ្យការលក់លើ Facebook Pageធ្លាក់ចុះ 193
៦.២. គន្លឹះធ្វើឱ្យអាជីវកម្មរបស់អ្នកដំណើរការដោយរលូន 197
៦.៣. គន្លឹះគ្រប់គ្រងហានិភ័យ និងយុទ្ធសាស្ត្របង្កើតអតិថិជន 200
៦.៤. គន្លឹះដែលធ្វើឱ្យអាជីវកម្មរបស់អ្នករឹតតែប្រសើរឡើង 207
៦.៥. អាជីវកម្មមិនទាន់ផ្តល់ផលចំណេញ អាចសាកនូវគន្លឹះទាំងនេះបាន 210
៦.៦. គន្លឹះកសាងទំនាក់ទំនងល្អជាមួយអតិថិជន 212
៦.៧. គន្លឹះចំណាយតិចដើម្បីជួលបុគ្គលិក 215
អំពីអ្នករៀបរៀង 217
សេចក្តីថ្លែងអំណរគុណ 222
រៀបរៀងនិងស្រាវជ្រាវ៖ អ៊ុក ប៊ុនហ៊ាង
ប្រភេទ៖ រកស៊ី, ដឹកនាំ, អភិវឌ្ឍន៍ខ្លួន
ប្រភេទក្រដាស៖ ពណ៌កាកអំពៅ
បោះពុម្ពលើកទី១៖ ខែសីហា ឆ្នាំ២០១៩
បោះពុម្ពលើកទី២៖ ខែកុម្ភៈ ឆ្នាំ២០២០
ទំព័រ៖ ២២២ ទំហំ៖11.5 X 17.5 (cm)
តម្លៃ៖ ៣២,០០០៛
លេខសម្គាល់សៀវភៅ៖ ISBN – 13: 978-9924-933-91-5
បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ
សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :
អានអត្ថបទ: