បេសកកម្មប្តូរស្លាប់ភាគ១ $6

  • 2022-05-24 8:59:27
  • ចំនួនមតិ 0 | ចំនួនទស្សនា 448


ទង្វើ និងសីលធម៌នៅពេលកំពុងធ្វើសង្រ្គាម ឬនៅពេលមានសន្តិភាព គឺវាមានប្រភពដើមចេញពីកងកម្លាំងហាហ្គានណា (Haganah) ដែលសកម្មភាពទាំងនេះ វាបានកើតឡើងចាប់តាំងពីមិនទាន់បានបង្កើតរដ្ឋអ៊ីស្រាអែលមកម្លេះ​។ គំនិតដែរថា “កងទ័ពត្រូវមានសីលធម៌” គឺមានន័យថា៖ អាវុធកងទ័ពគឺមិនត្រូវឱ្យមានប្រឡាក់ឈាមរបស់ជនស៊ីវិល, ស្ត្រី, ក្មេងៗ ឬ ទាហានសត្រូវដែលគ្មានអាវុធឡើយ។ នៅក្នុងសមយុទ្ធជាច្រើនរបស់កងកម្លាំង IDF មិនថាតែក្នុងពេលអតីតកាល ឬក៏ក្នុងពេលបច្ចុប្បន្ននេះនោះទេ គឺវាពឹងផ្អែកទៅលើគំនិតដែលលើកឡើងខាងលើនោះឯង។ ដូចមានពាក្យស្លោកមួយបាននិយាយថា៖ បទបញ្ជាយោធាណាដែលប្រឆាំងទៅនឹងច្បាប់ និងប្រជាជន ពលទាហានគ្រប់រូបគួរតែប្រឆាំងនឹងបទបញ្ជានោះជាជាងប្រតិបត្តិតាម។ ហើយគំនិតនេះក៏ត្រូវបានអនុវត្តដោយកងកម្លាំងIDFដែរ មួយវិញទៀតក៏មានគោលការណ៍មួយបានដាក់ចេញកាលពីសង្គ្រាមឯករាជ្យដែរ នោះគឺមិនត្រូវបោះបង់ចោលទាហានដែលរងរបួស ឬ កំពុងជាប់គាំងនៅក្នុងទឹកដីរបស់សត្រូវជាដាច់ខាត គឺធ្វើយ៉ាងណាត្រូវតែជួយសង្គ្រោះពួកគេឱ្យទាល់តែបាន ទោះត្រូវចំណាយក្នុងតម្លៃណាក៏ដោយ។ ម្យ៉ាងវិញទៀតការជួយសង្គ្រោះជនជាតិជ្វីហ្វ ដែលរស់នៅក្រៅប្រទេសក៏បានក្លាយជាបទបញ្ជាសំខាន់មួយដែរ តួយ៉ាងដូចជារឿងដែលភេរវករបានចាប់ចំណាប់ខ្មាំង ដើម្បីដោះដូរបក្សពួករបស់ពួកគេនៅប្រលានយន្តហោះអ៊ីនតាប៉ី (Entebbe) ក្នុងឆ្នាំ១៩៧៦ ក៏ដូចជារឿងសហគមន៍ជនជាតិជ្វីហ្វនៅអេត្យូពី ឆ្នាំ១៩៨១ ដល់ ឆ្នាំ១៩៩១ជាដើម។

មាតិកា៖

អំពីសៀវភៅ 04

សេចក្តីផ្តើម 06

បេសកកម្មនៅអាកាសយានដ្ឋានអ៊ីនតាប៉ី (Entebbe) ឆ្នាំ១៩៧៦ 09

ជំពូកទី១៖ ការចាប់ផ្តើមនៃបេសកកម្ម 64

១. ការជួយសង្រ្គោះទីក្រុងយេរូសាឡិម ក្នុងឆ្នាំ១៩៤៨ 65

២. ប្រតិបត្តិការព្រួញពណ៌ខ្មៅឆ្នាំ១៩៥៥ (Black Arrow) 84

ជំពូកទី២៖ យុទ្ធនាការស៊ីណៃ (Sinai) 107

១. ហេតុការណ៍ក្នុងឆ្នាំ១៩៥៦ (ត្រូវតែបាញ់ទម្លាក់យន្តហោះនោះ) 108

២. បេសកកម្ម កាឌេស (Kadesh)​ ឆ្នាំ១៩៥៦ 128

ជំពូកទី៣៖ ផ្តើមដំបូងនៃសង្រ្គាម៦ថ្ងៃ 161

១. ប្រតិបត្តិការស្លាប់រស់ (Life or Death) 163

២. ប្រាសាទភ្នំ (The Temple Mount) ស្ថិតក្នុងកណ្តាប់ដៃរបស់យើងហើយ!…. ឆ្នាំ១៩៦៧ 191

សូមអរគុណ 219

…………………………………………………………………………………………………….

ប្រែសម្រួល៖ ឯម យុទ្ធនា

និពន្ធ៖ Michael Bar-Zohar / Nissim Mishal

សៀវភៅគោល៖ No Mission is Imposible

ប្រភេទ៖ ប្រវិត្តសាស្ត្រសង្គ្រាម, យុទ្ធសាស្ត្រសង្រ្គាម និង វិធីសាស្ត្រយកទឹកដី

ប្រភេទក្រដាស៖ ពណ៌កាកអំពៅ

បោះពុម្ព​លើក​ទី១៖ ខែកុម្ភៈ ឆ្នាំ២០២១

ទំព័រ៖ ២១៩ ទំហំ៖ 14.5 X 21 (cm) A5

តម្លៃ៖ ២៤,០០០៛

លេខសម្គាល់សៀវភៅ៖ ISBN 13: 978-9924-585-00-8

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :



អានអត្ថបទ: