ថៅកែស្រី $6.5
- 2022-05-24 9:11:36
- ចំនួនមតិ 0 | ចំនួនទស្សនា 821
ថៅកែស្រី $6.5
សៀវភៅនេះនឹងមិនអាចបង្រៀនអ្នកឱ្យក្លាយជាសេដ្ឋីក្នុងមួយប៉ព្រិចភ្នែកបាននោះទេ ហើយក៏មិនអាចធ្វើឱ្យអ្នកជោគជ័យក្នុងវិស័យម៉ូតសម្លៀកបំពាក់ ឬជោគជ័យក្នុងជំនួញភ្លាមៗនោះដែរ។ ប៉ុន្តែវាគឺជាយុទ្ធសាស្ត្រសម្រាប់អ្នកជំនួញស្រី ក៏ដូចជាជាសៀវភៅកំណត់ហេតុមួយក្បាលរបស់ខ្ញុំផងដែរ។ ខ្ញុំមិនចង់ចំណាយពេលឥតប្រយោជន៍ សង្កត់ធ្ងន់លើអ្វីដែលខ្ញុំបានធ្វើរួចហើយនោះទេ ប៉ុន្តែវាគឺជាអ្វីដែលយើងចាំបាច់ត្រូវតែរៀនសូត្របន្ថែម។ ជូនដល់អ្នកដែលកំពុងអាននេះ ខ្ញុំមានពាក្យទូន្មានចំនួន៣ចង់ឱ្យអ្នកចងចាំវាទុក៖ ទី១. កុំគិតតែស្រមើស្រមៃដោយមិនធ្វើអ្វីសោះ ទី២. កុំធ្វើជាមនុស្សដែលមានគំនិតអវិជ្ជមាន ទី៣. កុំរស់នៅដើម្បីតែផ្គាប់ចិត្តនរណាម្នាក់ ហើយក៏កុំបំពានអ្នកដទៃដែរ។ Cool!..ទេ…? តោះ! អ៊ីចឹងយើងចាប់ផ្តើម…។
មាតិកា៖
ផ្តើមសេចក្តី៖ កាលវេលាក្នុងភាពជា #GIRLBOSS 07
ជំពូកទី១៖ តើអ្នកចង់ក្លាយជា #GIRLBOSS ដែរឬទេ? 12
ជំពូកទី២៖ ខ្ញុំអាចក្លាយជា#GIRLBOSSបែបនេះបានដោយរបៀបណា?…22
ជំពូកទី៣៖ ការងារដែលលំបាកបានជួយស្រោចស្រង់ជីវិតរបស់ខ្ញុំ 57
ជំពូកទី៤៖ ការលួចឥវ៉ាន់នៅក្នុងហាង និង ការសុំដោយសារឡានគេបានជួយស្រោចស្រង់ជីវិតខ្ញុំ 79
ជំពូកទី៥៖ លុយនៅក្នុងកុងធនាគារ មានតម្លៃប្រសើរជាងការចំណាយទៅលើសម្ភារៈនិយម 98
ជំពូកទី៦៖ ឥទ្ធិពលនៃវិធីសាស្ត្រក្នុងការគិត 115
ជំពូកទី៧៖ ខ្ញុំជាមនុស្សដែលប្រឆាំងនឹងម៉ូតដែលគ្រប់គ្នាពេញនិយម 128
ជំពូកទី៨៖ ពេលចូលធ្វើការ, អំឡុងពេលមានការងារធ្វើ និងពេលដែលគេទាត់ចេញពីការងារ 143
ជំពូកទី៩៖ ការយកចិត្តទុកដាក់ចំពោះជំនួញ (របស់អ្នក) 173
ជំពូកទី១០៖ របកគំហើញថ្មីៗទៅលើរបស់ចាស់ៗ 193
ជំពូកទី១១៖ ឱកាស 212
អវសាន្ត 218
…………………………………………………………………………………………………….
ប្រែសម្រួល៖ យី វួចគីម, ផលលី ផេងអាន
និពន្ធ៖ Sophia Amoruso
សៀវភៅគោល៖ #Girlboss
ប្រភេទ៖ រកស៊ី, តស៊ូ និង អាជីវកម្មលក់ Online
ប្រភេទក្រដាស៖ ពណ៌កាកអំពៅ
បោះពុម្ពផ្សាយលើកទី១៖ ខែវិច្ឆិកា ឆ្នាំ២០២១
ទំព័រ៖ ២១៩ ទំហំ៖ 14.5 X 21 (cm) A5
តម្លៃ៖ ២៦,០០០៛
លេខសម្គាល់សៀវភៅ៖ ISBN 13: 978-9924-585-04-6
បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ
សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :
អានអត្ថបទ: