ក្តាប់ឱកាស $10

  • 2022-05-26 10:38:45
  • ចំនួនមតិ 0 | ចំនួនទស្សនា 712


អ្វីដែលបង្ហាញក្នុងសៀវភៅ ក្តាប់ឱកាស វាគឺជាគន្លឹះចាប់ផ្តើម​ក្នុង​ការជំរុញខ្លួនយើង​ឱ្យ​បោះជំហានទៅមុខ ទោះបីកំពុងស្ថិតក្នុងស្ថានភាពមិនល្អក៏ដោយ​។ យើង​​ត្រូវជឿជាក់ខ្លួនឯង ពិសេសត្រូវជឿថាយើង​អាចធ្វើបាន​។ រឿង​មួយដែល​យើង​ត្រូវចាំក្នុង​ចិត្ត គឺគ្មានការចាប់ផ្តើមណាមួយ ចាំបាច់​ត្រូវតែចាប់ផ្តើម​ពេលមានអ្វីៗគ្រប់យ៉ាងនោះទេ។ បើ​យល់ថាជាឱកាស យើង​ត្រូវតែចាប់ក្តាប់​ឱ្យ​ជាប់ ហើយប្រើឱ្យ​វាឆ្លើយ​តបនឹង​ទឹកចិត្ត​ ដែលចង់ជោគជ័យ។ ជីវិត​នឹងជោគជ័យ បើ​ចេះចាប់​និង​ប្រើ​ឱកាស​។ សៀវភៅនេះនឹង​ផ្តល់ជូននូវ៖

  • ទ្រឹស្តី និង បទពិសោធ​សម្រាប់ការចាប់ផ្តើម។ លោក​អ្នក​ត្រូវសិក្សា​ទ្រឹស្តី វិភាគ​ ពិចារណា ច្នៃ និង ប្រើឱ្យចំគោលដៅ ពិសេសធ្វើ​ជាគ្រឹះសម្រាប់អភិវឌ្ឍខ្លួន ដើម្បីមុខរបរ ការងារ គ្រួសារ និង សង្គម។
  • ដំណើរការ និង វិធីសាស្ត្រដែលអាចជួយលោក​អ្នក​ឱ្យស្រមៃឃើញហេតុការណ៍ ​និង​បទពិសោធជាក់ស្តែង​។ លោក​អ្នកអាច​ចាប់ផ្តើមពីចំណុចនឹកឃើញដែលច្នៃ​ចេញពីដំណើរការ​ដែលបង្ហាញនៅក្នុងសៀវភៅនេះ។
  • ចំណុចជួយ​​ឱ្យរៀនពីបុគ្គលជោគជ័យ។ ទោះបីគិតខ្លួនឯងមិនចេញ ក៏វាមិនមែនជា​ចុងបញ្ចប់នៃដំណើរការជីវិតដែរ ព្រោះនៅតែអាចច្នៃគំនិតពីអ្នកដទៃបាន​។

មាតិកា៖

អារម្ភកថា ០៦

ជំពូកទី​១៖ ចាប់ផ្តើម​ដើម្បីចាប់ផ្តើម ០៨

ជណ្តើ​រគោលដៅ ១៥

ការជ្រើសរើស​ជណ្តើរ ២០

១- ជម្រើស​ជណ្តើរ​ត្រឹមត្រូវ

២- ជម្រើស​ជណ្តើរយឺត

ដំណើរឆ្ពោះទៅការចាប់ផ្តើម ២៤

១- ស្គាល់ខ្លួនឯងជាចំណុចចាប់ផ្តើមដំបូង

២- ចិត្តមិនចុះ​ចាញ់ប្រាកដជាអាច​ចាប់ផ្តើម

៣- ឈ្នះចិត្តខ្លួនឯងនឹងឈ្នះគ្រប់យ៉ាង

៤- ដឹងគោលដៅច្បាស់នឹងបន្តទៅមុខ

រឿងគួរចងចាំនិងប្រតិបត្តិ ៣៦

ចាប់ផ្តើមដើម្បីចាប់ផ្តើម ៣៨

ជំពូកទី២៖ គោលការណ៍ចាប់ផ្តើម ៤៤

ការសិក្សាឈ្វេងយល់​ពីខ្ជិល ៤៦

ក- មូលហេតុនាំឱ្យខ្ជិល

ខ- ថ្នាំបំបាត់​ខ្ជិល

គោលការណ៍៤យ៉ាងដើម្បីចាប់ផ្តើម ៥៥

គោលការណ៍ទី១៖ រក្សាលំនឹងខ្លួនឯង

គោលការណ៍ទី​២៖ បង្កើនគំនិតច្នៃប្រឌិត

គោលការណ៍ទី​៣៖ ស្រឡាញ់ជម្រើសខ្លួនឯង

គោលការណ៍ទី​៤៖ យកឈ្នះទម្លាប់ចាស់​

ជំពូកទី​៣៖ សំណួរចាប់ផ្តើម ១៣២

តើសួរដើម្បីអ្វី ១៣៧

មូលហេតុ​១០យ៉ាងដែល​ត្រូវសួរសំណួរ ១៣៩

ដំណើរការសួរសំណួរ ១៥៦

សំណួរចាប់ផ្តើម​ ១៦៥

ជំពូកទី៤៖ ប្តេចជ្ញាបោះជំហានទៅមុខ ២០១

កត្តាជំរុញ​ការប្តេចជ្ញាចិត្ត ២០៣

ក- ការឈឺចាប់​

ខ- ចំណង់

គ- ផលប្រយោជន៍

ដំណើរការស្គាល់ការប្តេចជ្ញាចិត្តពិតប្រាកដ ២១៧

ជំហានទី១ ដូចម្តេចដែលហៅថា ខ្ញុំ

ជំហានទី២ ជ្រើសរើស​និយមន័យ ខ្ញុំ

ជំហានទី​៣ ស្គាល់ខ្លួនឯង ស្គាល់ខ្ញុំច្បាស់

ជំហានទី​៤ ប្តេចជ្ញាចិត្តដើម្បី​ ខ្ញុំ

ខ្ញុំប្តេចជ្ញា ២២៣

ការប្តេចជ្ញាដែលត្រូវតែនិយាយ និង ធ្វើរាល់ព្រឹក​ ២៣០

ជំពូកទី​៥៖ ទ្រឹស្តីចាប់ផ្តើម​និងក្តាប់ឱកាស ២៣៥

១. ធ្វើអ្វីដែលខ្លួនស្រឡាញ់

២. ធ្វើជាបន្តបន្ទាប់

៣. រស់នៅដោយ​មានការតាំងចិត្ត

៤. ឆាប់ភ្ញាក់

៥. មានទស្សនវិស័យច្បាស់លាស់

៦. គិតពីអតិថិជនមុន គិតបង្កើត និងត្រូវអត់ធ្មត់

៧. ផ្តោតដល់ទីបំផុត

ខ្លឹមសារសង្ខេប៖ ក្តាប់ឱកាសដើម្បីជីវិតល្អប្រសើរ ២៥២

ឧទ្ទិសកថា ២៦០

សេចក្តីដឹងគុណ ២៦១

ប្រវត្តិរូបអ្នកនិពន្ធ ២៦២

…………………………………………………………………………………………………….

និពន្ធ៖ ស៊ូ សាវឿន

ប្រភេទ៖ អភិវឌ្ឍន៍ខ្លួន ទំនុកចិត្ត និង ទស្សនៈ

ប្រភេទក្រដាស៖ ពណ៌កាកអំពៅ

បោះពុម្ពលើកទី១៖ ខែមីនា ឆ្នាំ២០២២

ទំព័រ៖ ២៦២ ទំហំ៖ 14.5 X 21 (cm) A5

តម្លៃ៖ ៤០,០០០៛

លេខសម្គាល់សៀវភៅ៖ ISBN៖ 13: 978 – 9924 – 585 – 09 – 1 

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :



អានអត្ថបទ: