ផ្លាស់ប្តូរសកម្មភាពដើម្បីបង្កើនភាពឈ្លាសវៃ ផ្លាស់ប្តូរសកម្មភាពដើម្បីបង្កើនភាពឈ្លាសវៃ

មិត្ត​អ្នក​អានជាទីស្រឡាញ់ អ្នកទាំងអស់គ្នាពិតជា​​​ចង់​ដឹង និងចង់ក្លាយ​ទៅជា​មនុស្ស​​ម្នាក់​ដែល​មាន​ចំណេះដឹងខ្ពស និងមានភាព​ឈ្លាសវៃហើយមែនទេ?….សំណួរ​នេះ​​នឹង​​មានការ​​បកស្រាយ​សម្រាប់​អ្នក​​ដូច​ខាង​ក្រោមនេះ​ ថា​តើ​មនុស្ស​ឆ្លាត​ គេធ្វើ​អ្វី​ខ្លះ?​​​​​ ផ្ដោតទៅ​​លើ​​អ្នកដទៃ​​​ជា​សំខាន់ជាង​ខ្លួន​ឯង៖ មនុស្ស​ភាគច្រើន​នៅ​ជុំវិញ​ពិភពលោក​បាន​​ផ្ដោត​ជា​សំខាន់​លើ​ខ្លួន​ឯង​ជាជាង​អ្នកដទៃ។ ​ផ្ទុយទៅវិញ​​​សម្រាប់​មនុស្ស​ឆ្លាត​បាន​មើល​ឃើញ​ពី​ប្រយោជន៍​​ជា​ច្រើន​ពី​មនុស្ស​នៅ​ជុំវិញ​ខ្លួន នូវ​អ្វី​ដែល​ខ្លួន​យល់​ថា​​បុគ្គល​ទាំង​នោះ​នឹង​នាំ​មក​នូវ​ការ​គាំទ្រ និងឱកាស​​ជា​ច្រើន។ នៅ​ក្នុង​ស្ថានភាព​បែប​ណា​ក៏ដោយ មនុស្ស​​ឆ្លាត​​ជា​ទូទៅតែងតែ​ដាក់​ត្រចៀក​ស្តាប់​ច្រើន​ជាង​និយាយ និងចាប់​ផ្តើម​ពិចារណា​ពី​របៀប​ដែល​​​​ធ្វើ​ឱ្យជីវិត​របស់​ខ្លួន​មាន​ការ​ផ្លាស់ប្ដូរ​តាម​គោលដៅ​ដែល​ខ្លួន​កំណត់​ឡើង​ពី​មនុស្ស​ទាំង​នោះ។​​​ រក​​អ្វី​ដែល​ថ្មីជា​​រៀងរាល់​ថ្ងៃ៖ […]

តើនាយកប្រតិបត្តិ (CEO) ត្រូវមានកាតព្វកិច្ចសំខាន់ៗអ្វីខ្លះ? តើនាយកប្រតិបត្តិ (CEO) ត្រូវមានកាតព្វកិច្ចសំខាន់ៗអ្វីខ្លះ?

ក្រុមហ៊ុន​មួយ​ដែល​មាន​​នាយក​ប្រតិបត្តិឬ CEO (Chief of Executive Officer) ដ៏​​មាន​សក្ដានុពល​ម្នាក់​ គឺពិត​ជា​អាច​ដឹកនាំ​ក្រុមហ៊ុននោះ​​​ឱ្យ​​​ឆ្ពោះ​ទៅ​រក​ភាព​រីកចម្រើន​ជាក់ជា​មិនខាន។ ប៉ុន្តែបើទោះបី​​ជា​បែប​នេះ​ក្ដី​ ជា​ទូទៅ​ភាព​​​​ជា​នាយក​ប្រតិបត្តិ​​ដ៏​ល្អ​ពោរពេញ​ទៅ​ដោយ​​សមត្ថភាព និង​ជា​ទី​គោរពស្រឡាញ់​​របស់​​បុគ្គលិក​គ្រប់គ្នា​បែបនេះមិនសូវនឹងរកបានឡើយ។ ហើយខាងក្រោម​នេះគឺ​ជា​ចំណុច​សំខាន់ខ្លះៗដែល​នាយក​ប្រតិបត្តិទូទៅ​គួរ​​យក​​ទៅ​​ត្រិះរិះ​ពិចារណា​​ដើម្បី​ធ្វើ​​ខ្លួនឱ្យ​ក្លាយ​ជាអ្នកដឹកនាំដ៏ល្អ និងអាច​ដឹកនាំ​ក្រុមហ៊ុន​ឱ្យរីកចម្រើន​ទៅមុខដោយរលូន៖​​​ ផ្តោតលើ​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន៖​ ជានាយក​ប្រតិបត្តិ​ត្រូវ​កំណត់​​យុទ្ធសាស្ត្រ​​​របស់​ក្រុមហ៊ុនដើម្បី​សម្រេចបាន​​ភាព​ជោគជ័យ​លើ​គោលដៅ​ដែល​បាន​កំណត់។ ​​តួនាទី​របស់​នាយក​ប្រតិបត្តិត្រូវ​ធ្វើ​ការ​ពន្យល់​យ៉ាង​លម្អិត​ និង​ច្បាស់លាស់​​​​ប្រកប​ដោយ​ទំនួល​ខុសត្រូវ​ពី​ស្ថានភាព​ការងារ​ដែល​ជា​ចក្ខុវិស័យ​​របស់​ក្រុមហ៊ុន​ទៅដល់​​​បុគ្គល​​​​​​​​ក្នុង​ស្ថាប័ន​របស់​ខ្លួន​​។ ប្រើមនុស្សឱ្យចំ​គោលដៅ៖ […]

ផ្តើមរកស៊ីស្របពេលដែលអ្នកកំពុងធ្វើការឱ្យគេ ផ្តើមរកស៊ីស្របពេលដែលអ្នកកំពុងធ្វើការឱ្យគេ

អ្នកអាចចំណាយពេល ៨ម៉ោងធ្វើការ និងគេងអស់៦ម៉ោង ស្របពេលដែលអ្នកមានពេលដល់ទៅ ២៤ម៉ោងក្នុងមួយថ្ងៃ ដូច្នេះសួរថាតើអ្នកគួរចំណាយពេល១០ម៉ោងទៀតធ្វើអ្វី? អ៊ីចឹងចុះបើរកស៊ីផងធ្វើការផងវាយ៉ាងម៉េចវិញ? ច្បាស់ណាស់ថានឹងអាចទៅរួច ប៉ុន្តែថាតើអ្នកត្រូវធ្វើយ៉ាងណាដើម្បីរក្សាតុល្យភាពរវាងការធ្វើការងារឱ្យគេ និងការរកស៊ីខ្លួនឯង? អ្នកអាចយកវិធីទាំងនេះមកសាកល្បងដើម្បីទុកគ្រាន់ជាគំនិត៖ ១ ជាមុខរបរដែលមានទីផ្សារ៖ ជាការពិតណាស់ អ្នកត្រូវប្រាកដក្នុងចិត្តថាមុខរបររបស់អ្នកពិតជាមានទីផ្សារ និងមានសង្ឃឹមច្រើនក្នុងការប្រឡូកចូលក្នុងវិស័យជំនួញដើម្បីប្រុងប្រយត្ន័រាល់បញ្ហា និងសិក្សារកឱកាសទុកជាមុន។ […]

បើមានបញ្ហាកើតឡើងដោយមិនបានដឹងមុន តើត្រូវធ្វើដូចម្តេច? បើមានបញ្ហាកើតឡើងដោយមិនបានដឹងមុន តើត្រូវធ្វើដូចម្តេច?

បញ្ហាទាំងឡាយដែលកើតឡើងដោយគ្មានការព្រៀងទុក ដែលប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់អ្នក នោះអ្នកគួរតែចេះរកដំណោះស្រាយឬវិធីសាស្រ្តក្នុងការបង្វៀងស្ថានការណ៍ដើម្បីកុំ​ឱ្យបញ្ហាទាំងនោះមកគ្របដណ្ដប់លើជីវិតរបស់អ្នកបាន។ ហើយខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដើម្បីជាដំណោះស្រាយលើបញ្ហាទាំងអស់នេះ៖ គិតទុកមុន៖ នៅពេលដែលអ្នកជួបនឹងស្ថានភាពស្មុគស្មាញណាមួយដែលអ្នកនឹកស្មានមិនដល់ អ្នកច្បាស់ជាបញេ្ចញនូវការតបតរទៅវិញដោយមិនបានគិត។ ជំនួសឱ្យការតបតរដោយមិនបានគិតនោះ អ្នកគួរតែចំណាយពេលបន្តិចដើម្បីគិត មុននឹងធ្វើសកម្មភាពផ្សេងៗចេញមក។ ពេលខ្លះប្រសិនបើអ្នកកាន់តែឆេវឆាវស្ថានភាពនោះនឹងកាន់តែអាក្រក់។​ ដូច្នេះហើយអ្នកត្រូវតែទុកពេលគិតរកដំណោះស្រាយឱ្យបានល្អសិន ដើម្បីទទួលបានលទ្ធផលល្អនៅពេលក្រោយ។ រក្សាគំនិតវិជ្ជមាន និងស្វែងរកដំណោះស្រាយ៖ វាជារឿងធម្មតាទៅហើយ សម្រាប់មនុស្សភាគច្រើនដែលតែងតែសន្មតថា […]

បណ្តុះ៤ចំណុចនេះ ដើម្បីអភិវឌ្ឍសមត្ថភាព បណ្តុះ៤ចំណុចនេះ ដើម្បីអភិវឌ្ឍសមត្ថភាព

លុយពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលមនុស្សជាច្រើនតែងគិតថាមានលុយគឺមានអ្វីៗគ្រប់យ៉ាង។ ប៉ុន្តែសម្រាប់មនុស្សមួយចំនួនទៀតបានគិតថា មានលុយមិនមែនសុទ្ធតែអាចទិញអ្វីៗបានគ្រប់យ៉ាងនោះទេ។ ព្រោះនៅមានរបស់ចំបាច់មួយចំនួនទៀត ដែលមនុស្សមិនអាចយកលុយទៅទិញបាន ដែលវាមានតម្លៃជាងលុយទៅទៀត៖ ១. ឆន្ទៈ៖ វាគឺជាផ្នត់គំនិតដែលមាននៅក្នុងចិត្តរបស់មនុស្ស ប៉ុន្តែមានមនុស្សជាច្រើនមិនដែលគិតអំពីសារៈសំខាន់នៃឆន្ទៈដែលពួកគេមាននៅក្នុងខ្លួនឡើយ។ ការរស់នៅរបស់មនុស្សយើងគឺទាមទាឱ្យយើងមានឆន្ទៈខ្ពស់ ព្រោះវាជាកត្តាដ៏សំខាន់មួយក្នុងការកំណត់ភាពជោគជ័យរបស់មនុស្សម្នាក់ៗ។ នៅពេលដែលអ្នកមានឆន្ទៈធ្វើអ្វីមួយហើយ នោះអ្នកនឹងមានអារម្មណ៍ថាដូចជាមានកម្លាំងដ៏ខ្លាំងមួយចេញពីក្នុងខ្លួនរបស់អ្នកអ៊ីចឹង។ ២.មហិច្ឆតា៖ មហិច្ឆតាគឺជាភាពខ្លាំងមួយដែលធ្វើឱ្យអ្នកសម្រេចបាននូវភាពជោគជ័យដែលខ្លួនប្រាថ្នាចង់បាន។ […]

ផ្តើមធ្វើអាជីវកម្មខ្នាតតូច និងមធ្យម តើគួរមើលលើចំណុចណាខ្លះ? ផ្តើមធ្វើអាជីវកម្មខ្នាតតូច និងមធ្យម តើគួរមើលលើចំណុចណាខ្លះ?

មានគំនិតចង់រកស៊ីមិនពិបាក តែអ្វីដែលពិបាកនោះ ថាតើគួររកស៊ីអ្វី នោះទើបជារឿងដែលឈឺក្បាលបំផុត។ មកដល់កន្លែងនេះ អ្នកប្រហែលជាត្រូវការពេលបន្តិចដើម្បីគិតទៅដល់មុខរបរមួយណាដែលខ្លួនចង់បង្កើត ដើម្បីធ្វើឱ្យមុខរបរមួយនោះអាចចេញជារូបរាងបាន។ តែដំបូងដៃអ្នកគួរតែគិតទៅលើឱកាសទីផ្សារ និងចំណូលចិត្តរបស់អ្នកជាមុនសិនដែរ ថាតើវាអាចដំណើការបានទេនាពេលបច្ចុប្បន្ន និងអនាគត? ដើម្បីជាគន្លឹះខ្លះៗគ្រាន់ទុកពិចារណា ខាងក្រោមនេះគឺជាគំនិតគោលៗមួយចំនួននៃការបង្កើតអាជីវកម្ម៖ រៀបចំ និងគិតទុកមុន៖ ត្រូវចាប់ផ្តើមពីការសិក្សាស្រាវជ្រាវជាមុនដើម្បីជាទុននៃចំណេះដឹងក្នុងការកង្កើតនូវមុខរបររកស៊ីអ្វីមួយ […]

នេះជាមូលហេតុដែលមនុស្សតែងតែធ្លាក់ក្នុងរណ្តៅនៃភាពក្រីក្រ នេះជាមូលហេតុដែលមនុស្សតែងតែធ្លាក់ក្នុងរណ្តៅនៃភាពក្រីក្រ

គ្មាននរ​ណា​ម្នាក់​ដែលកើត​មក​​ចង់​​ឱ្យខ្លួនឯង​ជា​អ្នកក្រឬនៅ​តែ​ក្រ​រហូត​នោះ​ទេ ប៉ុន្តែ​ប្រសិន​បើ​​ខ្លួនអ្នក​ក្រ​ហើយ​ ​អ្នក​ត្រូវតែ​ជីកឫសជីកគល់​​​សួរខ្លួន​ឯង​ថា ហេតុ​អ្វី​បាន​ជា​ខ្លួន​នៅ​តែ​ក្រ?​ តើ​ធ្វើ​ដូចម្តេច​ទើប​រើ​បម្រាស់​​ខ្លួន​ឱ្យចេញពីភាពក្រីក្រ​បាន? ខាងក្រោម​នេះ​គឺ​ជា​មូលហេតុ​ទូទៅ​​ក្នុង​ចំណោម​មូលហេតុ​ផ្សេងៗទៀត​ដែល​ជា​ហេតុ​​នាំ​ឱ្យ​អ្នក​នៅ​តែ​ជា​ទាសករ​នៃភាព​ក្រីក្រដដែល​៖ ចំណាយដោយគ្មានកំណត់៖ ការ​ចាយប្រាក់​ខ្ជះខ្ជាយ​ហួសហេតុ​ហូរ​ដូច​ទឹក​​​​ដោយគ្មានគោលដៅច្បាស់លាស់ នោះគឺ​ជា​ឫសគល់​សំខាន់​មួយ​នៅ​ពីក្រោយ​ភាព​ងើប​​មិន​រួច​ពី​ស្ថានភាព​ក្រីក្រ។ ហើយនេះ​ក៏វាបញ្ជាក់​ឱ្យឃើញដែរថា អ្នក​​ខ្វះ​​​យុទ្ធសាស្ត្រក្នុងការ​បែកចែក​ហិរញ្ញវត្ថុ​ និងចាយវាយគ្មានទិសតំបន់។ ដូច្នេះប្រការ​ដ៏​ល្អ​បំផុតនោះ គឺ​អ្នក​ត្រូវ​​ប្រញាប់​រួសរាន់​ត្រួតពិនិត្យ​​ប្រាក់​​​ចំណាយ​របស់​​​អ្នក​ឡើង​វិញដើម្បីធ្វើ​​ឱ្យ​ការចំណាយនោះមាន​ប្រសិទ្ធិភាព។ សន្សំ​​បាន​តិច​៖ […]

ចំណុចពិសេសរបស់សត្វឥន្រ្ទីដែលអ្នកគួរយកមកពិចារណា ចំណុចពិសេសរបស់សត្វឥន្រ្ទីដែលអ្នកគួរយកមកពិចារណា

១. សត្វឥន្រ្ទីតែងតែហោះហើរតែឯងជាមួយនឹងកម្ពស់ដ៏ខ្ពស់បំផុត៖​ សត្វឥន្រ្ទីមិនដែលហោះហើរជាក្រុមៗដូចបក្សីផ្សេងទៀតនោះទេ​ ​គឺវាតែងតែហោះហើរដាច់ដោយឡែកពីគ្នាជានិច្ចដើម្បីរកចំណី ដែលហោះក្នុងរយៈកម្ពស់ខ្ពស់ៗ។ ចំណុចអប់រំ៖​ ត្រូវជៀសឱ្យឆ្ងាយពីមនុស្សដែលតែងតែគិតរឿងអវិជ្ជមាន ដែលអាចនាំឱ្យអ្នកគិតរឿងអវិជ្ជមានដូចជាពួកគេ។ មនុស្សដែល​​​អាចទទួលបានការទទួលស្គាល់ពីមហាជនគឺជាមនុស្សដែលអាចកសាងភាពអស្ចារ្យមួយឱ្យសង្គម​ ហើយពួកគេតែងតែនៅឆ្ងាយពីបុគ្គលដែលគិតអវិជ្ជមានជានិច្ច។ ២. ឥន្រ្ទីជាសត្វមួយដែលអស្ចារ្យ និងមានចក្ខុវិស័យច្បាស់លាស់៖ ឥន្រ្ទីមានភ្នែកមុតភ្លឺថ្លាដែលអាចផ្តោត ឬមើលឃើញចំណីររបស់ខ្លួនពីចំងាយរហូតដល់​៥គីឡូម៉ែតពីលើអាកាស។ […]