ផ្លាស់ប្តូរសកម្មភាពដើម្បីបង្កើនភាពឈ្លាសវៃ

  • 2022-10-17 3:52:47
  • ចំនួនមតិ 0 | ចំនួនទស្សនា 542


មិត្ត​អ្នក​អានជាទីស្រឡាញ់ អ្នកទាំងអស់គ្នាពិតជា​​​ចង់​ដឹង និងចង់ក្លាយ​ទៅជា​មនុស្ស​​ម្នាក់​ដែល​មាន​ចំណេះដឹងខ្ពស និងមានភាព​ឈ្លាសវៃហើយមែនទេ?….សំណួរ​នេះ​​នឹង​​មានការ​​បកស្រាយ​សម្រាប់​អ្នក​​ដូច​ខាង​ក្រោមនេះ​ ថា​តើ​មនុស្ស​ឆ្លាត​ គេធ្វើ​អ្វី​ខ្លះ?​​​​​

ផ្ដោតទៅ​​លើ​​អ្នកដទៃ​​​ជា​សំខាន់ជាង​ខ្លួន​ឯង៖ មនុស្ស​ភាគច្រើន​នៅ​ជុំវិញ​ពិភពលោក​បាន​​ផ្ដោត​ជា​សំខាន់​លើ​ខ្លួន​ឯង​ជាជាង​អ្នកដទៃ។ ​ផ្ទុយទៅវិញ​​​សម្រាប់​មនុស្ស​ឆ្លាត​បាន​មើល​ឃើញ​ពី​ប្រយោជន៍​​ជា​ច្រើន​ពី​មនុស្ស​នៅ​ជុំវិញ​ខ្លួន នូវ​អ្វី​ដែល​ខ្លួន​យល់​ថា​​បុគ្គល​ទាំង​នោះ​នឹង​នាំ​មក​នូវ​ការ​គាំទ្រ និងឱកាស​​ជា​ច្រើន។ នៅ​ក្នុង​ស្ថានភាព​បែប​ណា​ក៏ដោយ មនុស្ស​​ឆ្លាត​​ជា​ទូទៅតែងតែ​ដាក់​ត្រចៀក​ស្តាប់​ច្រើន​ជាង​និយាយ និងចាប់​ផ្តើម​ពិចារណា​ពី​របៀប​ដែល​​​​ធ្វើ​ឱ្យជីវិត​របស់​ខ្លួន​មាន​ការ​ផ្លាស់ប្ដូរ​តាម​គោលដៅ​ដែល​ខ្លួន​កំណត់​ឡើង​ពី​មនុស្ស​ទាំង​នោះ។​​​

រក​​អ្វី​ដែល​ថ្មីជា​​រៀងរាល់​ថ្ងៃ៖ ខុស​ពី​មនុស្ស​ទូទៅ​ដែល​ចូលចិត្ត​ដេក​ត្រាំត្រែង​​ទៅ​នឹង​​អ្វី​ដែល​កន្លង​ហួស មនុស្ស​ឆ្លាត​​តែង​សម្លឹង​មើល​អ្វីៗ​ដែល​​ថ្មី​សម្រាប់​ខ្លួន​ឯង​ជា​ប្រចាំ។ ការ​ធ្វើ​បែប​នេះ​ដោយ​​សារ​បុគ្គល​​ឆ្លាត​យល់​ពី​ទំហំ​របស់​ពិភពលោក​​ដែល​ពោរពេញ​ទៅ​ដោយ​រឿងរ៉ាវ​ស្មុគស្មាញ ​និងសក្ដានុពល​គ្រប់​បែប​យ៉ាង​។ ការ​រស់​នៅ​​ដោយ​សម្លឹង​មើល​​ពី​អ្វី​ដែល​ថ្មី និងរៀន​ជា​ប្រចាំ​នេះ​ហើយ​ដែល​ជួយ​ជំរុញ​ឱ្យមាន​ការ​ផ្លាស់ប្ដូរ​​ សំដៅ​ឈាន​ទៅ​រក​ការ​អភិវឌ្ឍ​សមត្ថភាព និង​ចំណេះដឹង។​​​​

រាប់អាន​មនុស្ស​ឆ្លាត និង​មនុស្ស​មាន​ចំណេះដឹង៖ វា​មិនមែន​ជា​រឿង​ចម្លែក​នោះ​ទេដែល​បុគ្គល​ឆ្លាត​ចូលចិត្ត​រាប់អាន​មនុស្ស​ឆ្លាត និងមាន​ចំណេះដឹង​ដូច​គ្នា ដោយ​​ហេតុ​ថាមនុស្ស​ដែល​ឆ្លាតៗ និងមាន​ចំណេះដឹង​ល្អៗ​ទាំងនោះ​ហើយ​ដែល​ធ្វើ​ឱ្យខ្លួន​មាន​ចំណេះដឹង​កាន់តែ​ទូលំទូលាយ ព្រម​ទាំង​ផ្ដល់​ភាព​ជា​គំរូ​សម្រាប់​អភិវឌ្ឍ​​សមត្ថភាព​របស់​ខ្លួន​ដែល​មិន​ចេះ​រីងស្ងួត៕

អត្ថបទ៖ វិសាល

——————————————–
ព័ត៌មានអំពីសៀវភៅ៖ https://bit.ly/3bj3sOX
តំណាងចែកចាយ៖ https://bit.ly/3cqLBJ5
——————————————–

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :



អានអត្ថបទ: