បណ្តុះ៤ចំណុចនេះ ដើម្បីអភិវឌ្ឍសមត្ថភាព

  • 2022-10-03 6:45:06
  • ចំនួនមតិ 0 | ចំនួនទស្សនា 268


លុយពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលមនុស្សជាច្រើនតែងគិតថាមានលុយគឺមានអ្វីៗគ្រប់យ៉ាង។ ប៉ុន្តែសម្រាប់មនុស្សមួយចំនួនទៀតបានគិតថា មានលុយមិនមែនសុទ្ធតែអាចទិញអ្វីៗបានគ្រប់យ៉ាងនោះទេ។ ព្រោះនៅមានរបស់ចំបាច់មួយចំនួនទៀត ដែលមនុស្សមិនអាចយកលុយទៅទិញបាន ដែលវាមានតម្លៃជាងលុយទៅទៀត៖

១. ឆន្ទៈ៖ វាគឺជាផ្នត់គំនិតដែលមាននៅក្នុងចិត្តរបស់មនុស្ស ប៉ុន្តែមានមនុស្សជាច្រើនមិនដែលគិតអំពីសារៈសំខាន់នៃឆន្ទៈដែលពួកគេមាននៅក្នុងខ្លួនឡើយ។ ការរស់នៅរបស់មនុស្សយើងគឺទាមទាឱ្យយើងមានឆន្ទៈខ្ពស់ ព្រោះវាជាកត្តាដ៏សំខាន់មួយក្នុងការកំណត់ភាពជោគជ័យរបស់មនុស្សម្នាក់ៗ។ នៅពេលដែលអ្នកមានឆន្ទៈធ្វើអ្វីមួយហើយ នោះអ្នកនឹងមានអារម្មណ៍ថាដូចជាមានកម្លាំងដ៏ខ្លាំងមួយចេញពីក្នុងខ្លួនរបស់អ្នកអ៊ីចឹង។

២.មហិច្ឆតា៖ មហិច្ឆតាគឺជាភាពខ្លាំងមួយដែលធ្វើឱ្យអ្នកសម្រេចបាននូវភាពជោគជ័យដែលខ្លួនប្រាថ្នាចង់បាន។ នៅពេលដែលអ្នកមានមហិច្ឆិតា អ្នកនឹងរស់នៅក្នុងជីវិតដែលពោរពេញទៅដោយភាពមុតមាំក្នុងការសម្រេចបាននូវការចង់បានរបស់អ្នក។ (មហិច្ឆតាដែលអាចជួយសង្គ្រោះមនុស្សគឺជាមហិច្ឆតាដ៏ល្អឧដុង្គឧត្ដម) មហិច្ឆិតារបស់អ្នកនឹងរក្សាឱ្យអ្នកនូវការផ្ដោតអារម្មណ៍ទៅលើគោលដៅរបស់ខ្លួន គឺជាឥទ្ធិពលមួយដែលអ្នកអាចប្រើវាដើម្បីបង្កើតការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់ពិភពលោកមួយនេះបាន។

៣.មានជំនឿចិត្ត៖ ជំនឿចិត្តត្រូវបានចាក់ឬសយ៉ាងជ្រៅទៅក្នុងអារម្មណ៍របស់មនុស្សក្នុងការរង់ចាំនូវអ្វីមួយដែលពួកគេចង់បាន។ បើនិយាយទៅ វាខ្លាំងជាងក្ដីសង្ឃឹម​របស់មនុស្សទៅទៀត ព្រោះវាបានចាក់ឬសយ៉ាងជ្រៅទៅក្នុងដូងចិត្ត និងស្មារតីរបស់មនុស្ស។ ជំនឿចិត្តគឺជាស្មារតីដ៏មុតមាំបំផុតដែលកប់ជ្រៅនៅក្នុងចិត្តមនុស្ស។ ប្រសិនបើមនុស្សមិនមានជំនឿចិត្តទេ នោះជីវិតរបស់ពួកគេនឹងបរាជ័យជាក់ជាមិនខាន។

៤.ការស្រមើលស្រមៃ៖ ការស្រមើលស្រមៃវាពិតជាមានឥទ្ធិពលខ្លាំងណាស់ទៅលើអ្វីមួយដែលអ្នកចង់ធ្វើ ដោយការគិតអំពីវាដើម្បីបង្កើតវាឱ្យចេញជារូបរាងឡើង។ សមត្ថភាពក្នុងការស្រមើលស្រមៃនឹងនាំឱ្យអ្នកទៅដល់ការគិតមួយដែលប្រកបដោយភាពល្អិតល្អន់ជាមួយនឹងភាពច្នៃប្រឌិតនៅក្នុងវិជ្ជាជីវៈណាមួយដែលអ្នកកំពុងធ្វើ។ អ្នកកាន់តែប្រើការស្រមើលស្រមៃ នោះអ្នកនឹងកាន់តែភ្ញាក់ផ្អើលយ៉ាងខ្លាំងពីការទាញយកប្រយោជន៍ពីកិច្ចការនោះ។

អត្ថបទ៖ បូទីន

——————————————–
ព័ត៌មានអំពីសៀវភៅ៖ https://bit.ly/3bj3sOX
តំណាងចែកចាយ៖ https://bit.ly/3cqLBJ5
——————————————–

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :



អានអត្ថបទ: