នេះជាមូលហេតុដែលមនុស្សតែងតែធ្លាក់ក្នុងរណ្តៅនៃភាពក្រីក្រ

  • 2022-09-28 7:19:20
  • ចំនួនមតិ 0 | ចំនួនទស្សនា 456


គ្មាននរ​ណា​ម្នាក់​ដែលកើត​មក​​ចង់​​ឱ្យខ្លួនឯង​ជា​អ្នកក្រឬនៅ​តែ​ក្រ​រហូត​នោះ​ទេ ប៉ុន្តែ​ប្រសិន​បើ​​ខ្លួនអ្នក​ក្រ​ហើយ​ ​អ្នក​ត្រូវតែ​ជីកឫសជីកគល់​​​សួរខ្លួន​ឯង​ថា ហេតុ​អ្វី​បាន​ជា​ខ្លួន​នៅ​តែ​ក្រ?​ តើ​ធ្វើ​ដូចម្តេច​ទើប​រើ​បម្រាស់​​ខ្លួន​ឱ្យចេញពីភាពក្រីក្រ​បាន? ខាងក្រោម​នេះ​គឺ​ជា​មូលហេតុ​ទូទៅ​​ក្នុង​ចំណោម​មូលហេតុ​ផ្សេងៗទៀត​ដែល​ជា​ហេតុ​​នាំ​ឱ្យ​អ្នក​នៅ​តែ​ជា​ទាសករ​នៃភាព​ក្រីក្រដដែល​៖

ចំណាយដោយគ្មានកំណត់៖ ការ​ចាយប្រាក់​ខ្ជះខ្ជាយ​ហួសហេតុ​ហូរ​ដូច​ទឹក​​​​ដោយគ្មានគោលដៅច្បាស់លាស់ នោះគឺ​ជា​ឫសគល់​សំខាន់​មួយ​នៅ​ពីក្រោយ​ភាព​ងើប​​មិន​រួច​ពី​ស្ថានភាព​ក្រីក្រ។ ហើយនេះ​ក៏វាបញ្ជាក់​ឱ្យឃើញដែរថា អ្នក​​ខ្វះ​​​យុទ្ធសាស្ត្រក្នុងការ​បែកចែក​ហិរញ្ញវត្ថុ​ និងចាយវាយគ្មានទិសតំបន់។ ដូច្នេះប្រការ​ដ៏​ល្អ​បំផុតនោះ គឺ​អ្នក​ត្រូវ​​ប្រញាប់​រួសរាន់​ត្រួតពិនិត្យ​​ប្រាក់​​​ចំណាយ​របស់​​​អ្នក​ឡើង​វិញដើម្បីធ្វើ​​ឱ្យ​ការចំណាយនោះមាន​ប្រសិទ្ធិភាព។

សន្សំ​​បានតិច៖ តើ​អ្នក​សន្សំ​ប្រាក់​បាន​ប៉ុន្មាន​ភាគរយ​នៃ​ប្រាក់​ខែឬចំណូល​របស់​អ្នក? ១០%? ២០%?​​ ចំនួន​​នេះ​មិន​ស្ថិត​​​នៅ​ក្នុង​គោលការណ៍​ទូទៅ​នៃ​​កម្មវិធី​​សន្សំ​ប្រាក់​​ឡើយ។ ការ​សន្សំ​ប្រាក់​ចាប់​ពី​៣០%ឡើងទៅ ​គឺ​ជា​រឿង​ល្អ​​បំផុតដែលអាច​ឱ្យអ្នក​រួច​ចេញ​ពី​ក្រញាំ​នៃភាព​ក្រីក្រ​បាន។​​

មានភាពយឺតយ៉ាវក្នុងការសន្សំ៖ ការ​សន្សំ​ប្រាក់​មិន​​ទាន់​ពេល​វេលា ឬចាំពេលនេះឬពេលនោះ ចាំរហូតគ្មានថ្ងៃធ្វើ។ រឿងដ៏សំខាន់នោះ គឺមិនស្ថិតក្នុងវ័យណានោះទេ អ្នកត្រូវតែសន្សំពីឥលូវនេះតទៅ។ រកបានប៉ុណ្ណាសន្សំប៉ុណ្ណឹង កុំចាំទាល់តែអ្នករកបានច្រើន។ កុំដូចពាក្យ​ចាស់​លោក​ពោល​ថា ចោរលួចទើបធ្វើរបង ដល់ពេលប្រឡងទើបខំរៀន​។ ភាព​យឺតយ៉ាវ​នៃ​ការ​សន្សំ​ប្រាក់​នឹង​រុញ​ច្រាន​​អ្នក​ឱ្យ​ធ្លាក់​ក្នុង​រណ្តៅនៃ​ភាព​ក្រីក្រ ប្រសិន​បើ​​​ករណី​បន្ទាន់​ណា​មួយ​កើត​មាន​ឡើង​។ គន្លឹះ​ដ៏​ល្អ ទោះបី​ជា​​អ្នក​រក​ប្រាក់​បាន​​តិច​ឬច្រើន​យ៉ាង​ណា​ក៏ដោយ ត្រូវ​ធ្វើ​យ៉ាងណា​សន្សំ​ប្រាក់​​ឱ្យ​បាន ជៀសវាង​និយាយ​ពាក្យ​ថា​ស្តាយក្រោយ​នៅ​​ថ្ងៃ​ខាងមុខ៕

អត្ថបទ៖ វិសាល

——————————————–
ព័ត៌មានអំពីសៀវភៅ៖ https://bit.ly/3bj3sOX
តំណាងចែកចាយ៖ https://bit.ly/3cqLBJ5
——————————————–

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :



អានអត្ថបទ: