ចំណុចពិសេសរបស់សត្វឥន្រ្ទីដែលអ្នកគួរយកមកពិចារណា

  • 2022-09-26 3:03:32
  • ចំនួនមតិ 0 | ចំនួនទស្សនា 521


១. សត្វឥន្រ្ទីតែងតែហោះហើរតែឯងជាមួយនឹងកម្ពស់ដ៏ខ្ពស់បំផុត៖​ សត្វឥន្រ្ទីមិនដែលហោះហើរជាក្រុមៗដូចបក្សីផ្សេងទៀតនោះទេ​ ​គឺវាតែងតែហោះហើរដាច់ដោយឡែកពីគ្នាជានិច្ចដើម្បីរកចំណី ដែលហោះក្នុងរយៈកម្ពស់ខ្ពស់ៗ។

  • ចំណុចអប់រំ៖​ ត្រូវជៀសឱ្យឆ្ងាយពីមនុស្សដែលតែងតែគិតរឿងអវិជ្ជមាន ដែលអាចនាំឱ្យអ្នកគិតរឿងអវិជ្ជមានដូចជាពួកគេ។ មនុស្សដែល​​​អាចទទួលបានការទទួលស្គាល់ពីមហាជនគឺជាមនុស្សដែលអាចកសាងភាពអស្ចារ្យមួយឱ្យសង្គម​ ហើយពួកគេតែងតែនៅឆ្ងាយពីបុគ្គលដែលគិតអវិជ្ជមានជានិច្ច។

២. ឥន្រ្ទីជាសត្វមួយដែលអស្ចារ្យ និងមានចក្ខុវិស័យច្បាស់លាស់៖ ឥន្រ្ទីមានភ្នែកមុតភ្លឺថ្លាដែលអាចផ្តោត ឬមើលឃើញចំណីររបស់ខ្លួនពីចំងាយរហូតដល់​៥គីឡូម៉ែតពីលើអាកាស។

  • ចំណុចអប់រំ៖​ ​​​​​ ​ចូរមានការតាំងចិត្តឱ្យបានមុតមាំនៅក្នុងជីវិត និងកំណត់គោលដៅជីវិតឱ្យបានច្បាស់លាស់ ព្រោះមិនថាអ្នកជានរណាក៏ដោយក៏អ្នកមិនអាចគេចផុតពីឧបសគ្គដែលកើតមាននៅក្នុងជីវិតនេះបានដែរ។ ដូចនេះអ្នកត្រូវចាំថានៅមានរឿងរ៉ាវបញ្ហាជាច្រើនទៀតដែលអាចនឹងកើតឡើងចំពោះអ្នក ចូរអ្នកកុំបោះបង់នូវការតាំងចិត្ត ហើយពុះពារឱ្យដល់ទីបញ្ចប់។

៣. ឥន្រ្ទីស៊ីតែសាច់ស្រស់តែប៉ុណ្ណោះ៖

  • ចំណុចអប់រំ៖​ កុំខ្វល់ពីអតីតកាលដែលមិនអាចនាំអ្នកឱ្យទៅកាន់ភាពភ្លឺស្វាងនៃជីវិតច្រើនពេកអី ព្រោះដំណើរជីវិតនេះមានបញ្ហាច្រើនណាស់។ ត្រូវខិតខំស្វែងរកនូវដំណោះស្រាយថ្មីៗល្អៗដើម្បីនាំជីវិតឱ្យដើរលើផ្លូវថ្មី និងល្អជាងមុន ដែលជាដំណើរដើរទៅកាន់វិថីនៃក្ដីសុបិនរបស់ខ្លួន។

៤. សត្វឥន្រ្ទីចូលចិត្តខ្យល់ព្យុះ៖ ពេលដែលខ្យល់បោះបោកខ្លាំងគឺជាពេលដែលឥន្រ្ទីសប្បាយក្នុងការប្រលែងលេងជាមួយព្យុះនោះ ខណៈដែរក្រុមបក្សីផ្សេងទៀតសំងំនៅក្នុងសំបុកមិនហ៊ានចេញមកក្រៅ។

  • ចំណុចអប់រំ៖​ ត្រូវតែបន្តដើរទៅមុខជានិច្ច ទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ ព្រោះការហ៊ានប្រឈមនឹងឧបសគ្គ វានឹងធ្វើឱ្យអ្នកកាន់តែរ៉ឹងមាំ។

៥. វិធីចងសម្ព័ន្ធភាពរបស់សត្វឥន្រ្ទី៖ នៅពេលដែលឥន្រ្ទីញីចង់ចងសម្ព័ន្ធភាពជាមួយនឹងឥន្រ្ទីឈ្មោល ឥន្រ្ទីញីតែងតែហើរទៅពាំកំណាត់ឈើរពីដី ហើយហើរយកឡើងទៅលើអាកាស បន្ទាប់មកទំលាក់កំណាត់ឈើរនោះចុះទៅដីវិញ ហើយឱ្យសត្វឥន្រ្ទីឈ្មោលហើរទំលាក់ខ្លួនទៅពាំកំណាត់ឈើរនោះឡើងមកវិញ។​ ឥន្រ្ទីញីធ្វើបែបនេះជាច្រើនដងរហូតដល់ឥន្រ្ទីញីពេញចិត្តឥន្ទ្រីឈ្មោលនោះ។

  • ចំណុចអប់រំ៖​ មុននឹងអ្នកទទួលយកនរណាម្នាក់ចូលមកក្នុងជីវិតមិនថា ជាគូរស្រករ​ឬដៃគូរអារជីវកម្មឡើយ អ្នកគួរតែធ្វើការសាកល្បងភាពអត់ធ្មត់របស់ពួកគេជាមុនសិន ជៀសវាងមានវិប្បដិសារីនៅពេលក្រោយ។

៦. ការត្រៀមខ្លួនរបស់សត្វឥន្រ្ទី៖ កូនឥន្រ្ទីដែលមានស្លាបតិចៗ (ច្រើនល្មម) វានឹងចាកចេញពីសំបុករបស់វា​ ទោះដឹងថាការធ្វើបែបនេះវាប្រឈមនឹងគ្រោះថ្នាក់ខ្លាំងក៏ដោយ តែវាជាផ្លូវតែមួយគត់ដែលអាចធ្វើឱ្យខ្លួនដឹងពីវិធីនៃការចាកចេញពីសំបុក​ និងរបៀបនៃការហោះហើរលើកដំបូង។

  • ចំណុចអប់រំ៖​ ពេលខ្លះការចាកចេញពីឪពុកម្តាយរបស់អ្នកដែលអ្នកធ្លាប់តែរស់នៅជាមួយពួកគាត់ វាក៏អាចជាមធ្យោបាយមួយដែលធ្វើឱ្យអ្នកកាន់តែរ៉ឹងមាំ និងឈ្វេងយល់ពីនិយមន័យនៃជីវិតរបស់ខ្លួនបានកាន់តែច្បាស់ផងដែរ។

៧. នៅពេលឥន្រ្ទីចាស់៖ នៅពេលសត្វឥន្រ្ទីមួយក្បាលចាស់ ស្លាបរបស់វាចាប់ផ្ដើមរុះរោយ ចំពុះវាចាប់ផ្ដើមបត់ចុះក្រោម ហើយលែងមុតស្រួចដូចកាលពីនៅក្មេងទៀត។ ពេលនោះវានឹងហើរទៅកាន់តំបន់ភ្នំ បន្ទាប់មកវាប្រើចំពុះរបស់វាទៅបុកនឹងថ្មរហូតដល់របូតចេញ ហើយក្រោយមកវាដករោមដែលនៅលើស្លាបរបស់វាចេញទាំងអស់ និង សំងំនៅលើរូងភ្នំនោះរហូតដល់ចំពុះ និងស្លាបរបស់វាដុះម្តងទៀត ទើបវាត្រលប់ទៅប្រើជីវិតដូចដើមវិញ។

  • ចំណុចអប់រំ៖​ ការសម្រេចចិត្តខ្លះវាទាមទារឱ្យអ្នកត្រូវមានការលះបង់ខ្ពស់បន្តិច តែវាក៏អាចផ្ដល់ឱ្យអ្នកមកវិញនូវផ្លែផ្កាដ៏យូរអង្វែងដូចគ្នាដែរ។

អត្ថបទ៖ ហេណ្ណា

——————————————–
ព័ត៌មានអំពីសៀវភៅ៖ https://bit.ly/3bj3sOX
តំណាងចែកចាយ៖ https://bit.ly/3cqLBJ5
——————————————–

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :



អានអត្ថបទ: