តើ Facebook អាចក្លាយជាកន្លែងដែលធ្វើឱ្យមនុស្សកើតជំងឺ Depression មែនអត់?

  • 2022-09-20 6:53:45
  • ចំនួនមតិ 0 | ចំនួនទស្សនា 514


នៅពេលនេះ Facebook (ហ្វេសប៊ុក) ត្រូវបានប្រើប្រាប់ច្រើនដើម្បីបង្ហាញនូវអារម្មណ៍អវិជ្ជមាន ឬយើងអាចនិយាយបានថាជាកន្លែងបង្ហាញនូវអារម្មណ៍ឈឺចាប់ជាច្រើន (បុគ្គល និងស្ថាប័ន) ដែលជាហេតុធ្វើឱ្យ New feed របស់ Facebook បានក្លាយជាកន្លែងចម្លងជំងឺបាក់ទឹកចិត្ត (Depression)

ជាធម្មតានៅពេលដែលអ្នកបង្ហាញនូវអារម្មណ៍នៃភាពអវិជ្ជមានរបស់អ្នកនៅលើបណ្តាយសង្គមណាក៏ដោយ នោះវាមានន័យថាអ្នកកំពុងសន្សំនូវរឿងអាក្រក់ៗជាច្រើននៅក្នុងប្រវត្តិផ្ទាល់ខ្លួនរបស់អ្នក ដែលវាមានន័យថាអ្នកតែងតែរុញខ្លួនឯងឱ្យចូលក្នុងបញ្ហាបន្តិចម្តងៗជារឿយៗរហូតធ្វើឱ្យខ្លួនរបស់អ្នកក្លាយទៅជាមនុស្សដែលតែងតែគិតរឿងអវិជ្ជមានជាប្រចាំ។

សួរថាតើនៅលើលោកនេះមានជីវិតមួយណាដែលមិនមានទុក្ខនោះ វាគ្មានទេមែនអត់? ដូចនេះហើយ បើទោះយើងទៅត្អូញត្អែរពេញ Facebook របស់យើង សួរថាតើវាអាចដោះស្រាយបានអត់? ហើយធ្វើបែបនេះ ដូចអ្នកកំពុងតែបង្ហាញគេនូវភាពទន់ខ្សោយ និងការឈឺចាប់របស់ខ្លួនឯងអ៊ីចឹង។ ហើយរាល់ពេលដែលអ្នកបានឃើញ Memorry នៅក្នុង Facebook របស់ខ្លួន វាដូចជា Facebook ហ្នឹងកំពុងសើរើរឿងអាក្រក់ៗរបស់អ្នកឱ្យគិតវាឡើងវិញអ៊ីចឹង។

ចុះបើអ្នកយកបណ្តាញសង្គមមួយនេះជាកន្លែងបង្កើតភាពរីករាយវិញ តើវាមិនរឹតតែល្អ!! មែនអត់?? វាប្រៀបបានដូចជាអ្នកបានបង្កើតកំណត់ហេតុល្អៗ ដែលធ្វើឱ្យអ្នកអាចបើកមើលបានម្តងហើយម្តងទៀតដោយក្តីរីករាយអ៊ីចឹង។ យើងដឹងហើយថាមនុស្សសម័យនេះចំណាយពេលរបស់ខ្លួនស្ទើរតែ៩០% លើបណ្តាញសង្គមមួយនេះ ចុះហេតុអ្វីពួកគេមិនប្រើប្រាស់បណ្តាញសង្គមមួយនេះដើម្បីបង្កើតរឿងល្អៗ សប្បាយៗ និងចំណេះដឹងមានប្រយោជន៍ទៅ?

អត្ថបទ៖ បូទីន

ផ្នែកមួយនៃសៀវភៅ៖ ជម្រៅនៃការគិត

——————————————–
ព័ត៌មានអំពីសៀវភៅ៖ https://bit.ly/3bj3sOX
តំណាងចែកចាយ៖ https://bit.ly/3cqLBJ5
——————————————–

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :



អានអត្ថបទ: