គំនិតទាំង៤ របស់មេ Google ដែលអាចឱ្យអ្នកយកមកគិតពិចារណាបាន

  • 2022-09-18 2:25:07
  • ចំនួនមតិ 0 | ចំនួនទស្សនា 329


១. គិតទុកមុននូវការងារបន្ទាប់៖ នៅត្រង់ចំណុចនេះលោកចង់បញ្ជាក់ថា ប្រសិនបើអ្នកមិនបានគិតអំពីកិច្ចការនូវថ្ងៃខាងមុខឱ្យបានមុនគេទេនោះ នោះផលិតផលឬសេវាកម្មរបស់អ្នកនឹងមិនអាចមានលទ្ធភាពក្នុងការប្រកួតប្រជែងជាមួយគេបានឡើយ។ ហើយអ្នកនឹងក្លាយជាអ្នកប្រើប្រាស់ផលិតផល ឬសេវាកម្មរបស់គេវិញជាក់ជាមិនខាននៅរយៈពេលពី ២ ទៅ៥ឆ្នាំខាងមុខទៀត។

២. មានគំនិតច្រើន៖ មិនថាអ្នកមកពីណាទេ ឬរៀនបានកម្រិនណានោះទេ សំខាន់ណាស់ដែលអ្នកត្រូវតែមានគំនិតឱ្យច្រើន និងប្លែកៗដែល​អាចយកមកច្នៃចេញជាគំនិតដ៏អស្ចារ្យមួយបាន ដើម្បីយកទៅអភិវឌ្ឍ និងប្រើប្រាស់សម្រាប់ត្រៀមនូវការផ្លាស់ប្តូរ ឬការប្រកួតប្រជែងណាមួយរបស់អ្នក ដែលអាចឱ្យអ្នកមានភាគរយខ្ពស់ក្នុងការទប់ទល់នឹងបញ្ហាឬឧបសគ្គនាពេលអនាគតបាន។ អ្នកត្រូវដឹងថារាល់ភាពជោគជ័យទាំងអស់ វាតែងតែកើតចេញពីការត្រៀមទុកនូវដំណោះស្រាយ ហើយដំណោះស្រាយទាំងនោះវាក៏ទាមទារឱ្យអ្នកមាននូវគំនិតប្លែងៗជាច្រើនដើម្បីយកមកពិចារណាក្នុងការសម្រេចចិត្តធ្វើកិច្ចការទាំងនោះឱ្យជោគជ័យ។

៣. ហ៊ានធ្វើការប្រថុយប្រថាន៖ បើអ្នកចង់ជោគជ័យលើកិច្ចការអ្វីមួយ ​ចាំបាច់ណាស់ដែលទាមទារឱ្យអ្នកមានភាពក្លាយហានក្នុងការប្រថុយប្រថានចំពោះកិច្ចការដែលអ្នកចង់ធ្វើនោះ ប៉ុន្តែសូ​មឱ្យការប្រថុយប្រថាននោះជាការប្រថុយប្រថានដែលប្រកបដោយចំណេះដឹង។ បើអ្នកមិនហ៊ានប្រថុយអ្នកនឹងអាចបាត់បង់ឱកាសជោគជ៏យជាមួយកិច្ចការនោះ ព្រោះថាឱកាសភាគច្រើនតែងតែលាក់ខ្លួនក្នុងបញ្ហា។ ប្រសិនបើអ្នកប្រថុយហើយទទួលបានជោគជ័យ នោះអ្នកនឹងមានជីវភាពរឹតតែល្អប្រសើរជាមុន ប៉ុន្តែប្រសិនបើបរាជ័យ​ អ្នកនឹងបានរៀនពីកំហុសច្រើនជាងមុន ហើយរឹតតែធ្វើឱ្យអ្នកកាន់រឺងមាំជាងមុនថែមទៀតផង។ ចូរចងចាំថាទ្រព្យសម្បត្តិនឹងមានច្រើនដល់មនុស្សដែលក្លាហាន ប៉ុន្តែសូមឱ្យការក្លាហាននោះប្រកបដោយចំណេះដឹង មានចំណេះដឹងបូកនឹងភាពក្លាហានទើបទទួលបានលទ្ធផលល្អ ប៉ុន្តែប្រសិនបើក្លាហានដោយគ្មានចំណេះដឹង នោះ១០០%លទ្ធផលនឹងបរាជ័យ។

៤. ដេញតាម​ក្តី​ស្រមៃរបស់​អ្នក៖ ធ្វើជាមនុស្សយើងត្រូវមានក្តីស្រមៃឱ្យធំ ព្រោះការដែរមានក្តីស្រមៃធំនេះ វាមិនត្រូវការចំណាយប្រាក់អ្វីនោះទេ។ លោក​ Sundar Pichai ​​មានប្រសាសន៍ថាវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការរត់តាមក្តីស្រមៃរបស់អ្នក និងធ្វើអ្វីដែលអ្នកស្រឡាញ់ពេញចិត្តនឹងការងារនោះ នោះអ្នកនឹងធ្វើការងារទាំងនោះដោយសេចក្តីសប្បាយរីករាយ ​ហើយលទ្ធផលនៃការងារក៏នឹងមានផលល្អប្រសើរច្រើនផងដែរ៕​

អត្ថបទ៖ វិសាល

ផ្នែកមួយនៃសៀវភៅ៖ ផ្នត់គំនិតមេដឹកនាំ

——————————————–
ព័ត៌មានអំពីសៀវភៅ៖ https://bit.ly/3bj3sOX
តំណាងចែកចាយ៖ https://bit.ly/3cqLBJ5
——————————————–

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :



អានអត្ថបទ: