តើអនាគតគេគិតលើសញ្ញាបត្រឬជំនាញ?
- 2022-09-06 3:40:54
- ចំនួនមតិ 0 | ចំនួនទស្សនា 462
តើអនាគតគេគិតលើសញ្ញាបត្រឬជំនាញ?
នាពេលអនាគតតម្រូវការការងារជាច្រើនមិនត្រូវបានគិតពីកម្រិតនៃការសិក្សាតែមួយមុខទៀតឡើយ ប៉ុន្តែការងារទាំងអស់នឹងតម្រូវឱ្យមនុស្សមានជំនាញច្បាស់លាស់ទៅលើការងារនីមួយៗរបស់ពួកគេ។ បើយោងទៅតាមការស្ទង់មតិមួយនៅអាមេរិកបានបង្ហាញថា ៩៣% នៃអ្នកធ្វើការឯករាជ្យដែលបញ្ចប់ការសិក្សារយៈពេល៤ឆ្នាំ នៅសាកលវិទ្យាល័យ បាននិយាយថា ការហ្វឹកហាត់ជំនាញណាមួយឱ្យចេះច្បាស់ ពិតជាមានសារៈប្រយោជន៍ខ្លាំងណាស់។ លើសពីនេះទៅទៀតនោះ ៧០%នៃអ្នកធ្វើការឯករាជ្យតែងតែចូលរួមវគ្គបណ្តុះបណ្តាលជំនាញច្បាស់លាស់យ៉ាងហោចណាស់៦ខែម្តង។
អ្វីដែលកាន់តែពិសេសនោះ អ្នកដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាម្នាក់បាននិយាយថា៖ «ខ្ញុំបានជួលអ្នកសរសេរកម្មវិធីជាច្រើនមកធ្វើការ ហើយការជ្រើសរើសពួកគេមកធ្វើការនោះ ខ្ញុំមិនដែលខ្វល់ពីកម្រិតនៃការសិក្សារបស់ពួកគេឡើយ តែអ្វីដែលខ្ញុំខ្វល់គឺថាតើពួកគេអាចធ្វើការងារបានល្អប៉ុណ្ណាជាមួយនឹងជំនាញរបស់ពួកគេនេះ» លោកបានបន្តថា៖ «ជាការពិតណាស់!!…អ្នកធ្វើការបានល្អ ហើយលឿនក្នុងចំណោម២០នាក់ក្នុងវិស័យបច្ចេកវិទ្យាសុទ្ធតែមិនមានកម្រិតសិក្សានៅឯសាកលវិទ្យាល័យឡើយ»។
ចំណែកឯក្រុមហ៊ុន Google ក៏ធ្លាប់ជ្រើសរើសបុគ្គលិកដោយមើលលើកម្រិតសិក្សា និងព្រឹត្តិបត្តិពិន្ទុរបស់បេក្ខជនដែរពីមុន ប៉ុន្តែពេលនេះលោក Laszlo Bock អតីតជាអ្នកជ្រើសរើសបុគ្គលិកឱ្យក្រុមហ៊ុននេះបាននិយាយថា៖ យើងជ្រើសរើសបុគ្គលិក គឺមើលលើសមត្ថភាពពិតរបស់ពួកគេក្នុងការធ្វើការ មិនមែនសញ្ញាបត្រនោះទេ។
បញ្ចាក់អត្ថបទនេះមិនមែនចង់បានន័យថា ការសិក្សានៅសាកលវិទ្យាល័យជាការចំណាយលុយឬពេលវេលាអត់ប្រយោជន៍នោះទេ។ តែវាគ្រាន់តែជាករណីសិក្សាខ្លះៗតែប៉ុណ្ណោះដើម្បីទុកគ្រាន់គិតពិចារណា ក៏៏ដូចជាការក្រើនរំលឹងដល់មនុស្សទាំងអស់ឱ្យផ្តោតលើជំនាញរបស់ខ្លួនរៀងៗខ្លួន៕
អត្តបទ៖ វិសាល
បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ
សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :
អានអត្ថបទ: