គួរធ្វើដូចម្តេចចំពោះមនុស្សដែលអ្នកមិនចូលចិត្ត?

  • 2022-09-05 9:13:20
  • ចំនួនមតិ 0 | ចំនួនទស្សនា 462


ការរស់នៅសព្វថ្ងៃ អ្នកប្រាកដជាបានជួបមនុស្សដែលអ្នកចូលចិត្ត និងមិនចូលចិត្ត ចង់មិនចង់ក៏មិនអាចគេចផុតដែរ។ ពេលខ្លះអ្នកអាចនឹងគេចពីម្នាក់នោះបាន ក៏ប៉ុន្តែអ្នកមិនអាចគេចបានជារៀងរហូតឡើយ ព្រោះថានេះជាធម្មជាតិទៅហើយ ដូច្នេះរឿងដែលសំខាន់អ្នកត្រូវរកដំណោះស្រាយមកដោះស្រាយវិញទើបល្អ។ ហើយខាងក្រោមនេះគឺជាគំនិតខ្លះៗទុកគ្រាន់ជាជំនួយដើម្បីជួយអ្នកឱ្យចេះដោះស្រាយទៅលើបញ្ហាមួយនេះ៖

ត្រូវទទួលស្គាល់ថាអ្នកមិនចូលចិត្តពួកគេ៖ នៅពេលដែលអ្នកមិនអាចចុះសម្រុងជាមួយនឹងនរណាម្នាក់ នោះមិនមែនមានន័យថា មនុស្សដែលអ្នកមិនចូលចិត្តនោះ គេមិនល្អនោះទេ វាគ្រាន់តែពេលខ្លះអ្នកហើយនឹងគេមានគំនិតមិនសូវដូចគ្នាតែប៉ុណ្ណឹង ដូច្នេះហើយចង់មិនចង់អារម្មណ៍មិនល្អនៅពេលដែលអ្នកនៅក្បែរគេ វាច្បាស់ជាលេចឡើង។ បែបនេះហើយទើបអ្នកត្រូវតែទទួលស្គាល់ថា អ្នកមិនចូលចិត្តគេមិនមែនមកពីគេជាមនុស្សអាក្រក់អ្វីនោះទេ វាគ្រាន់តែអ្នក និងគេមានគំនិតទៅលើអ្វីមួយផ្សេងគ្នាតែប៉ុណ្ណោះ ដូច្នេះអ្នកត្រូវស្វែងរកមធ្យោបាយណាមួយដើម្បីដោះស្រាយឬសម្រួលនឹងគេទៅ ឬក៏អាចមិននៅក្បែរក៏បាន។

គិតវិជ្ជមានចំពោះអ្វីដែលពួកគេនិយាយ៖ វាមិនមែនមានន័យថា អ្នកត្រូវតែទទួលយកគំនិតរបស់ពួកគេដោយមិនបានគិតពីភាពត្រឹមត្រូវនោះទេ តែអ្នកត្រូវដឹងថាបន្ទាប់ពីអ្នកនិយាយវែកញែកជាមួយគេហើយនៅតែមិនបានផល នោះអ្នកប្រហែលមិនសប្បាយចិត្តហើយមែនទេ? ប៉ុន្តែប្រសិនបើអ្នកនៅតែបែបនេះ រូបអ្នកផ្ទាល់ជាអ្នកដែលខាត់បង់ ដូច្នេះហើយត្រូវតែអត់ធ្មត់ និងព្យាយាមរកវិធី ឬក៏កុំនិយាយអ្វីទាំងអស់ ព្រោះថាបើនិយាយក៏គ្មានប្រយោជន៍អ្វីដែរ។

កុំឱ្យនរណាម្នាក់មកកំណត់លើសុភមង្គលរបស់អ្នក​៖ គ្មានបញ្ហានោះទេ បើមាននណាម្នាក់ធ្វើឱ្យអ្នកមិនចូលចិត្ត។ អ្នកមិនត្រូវមិនសប្បាយចិត្ត ហើយកើតទុក្ខជារៀងរាល់ថ្ងៃដោយសារតែឃើញមុខគេនោះទេ។ អ្នកត្រូវដឹងថាការធ្វើឱ្យខ្លួន​ឯងមានភាពតានតឹងដោយសារតែពួកគេ វានឹងធ្វើឱ្យប៉ះពាល់ដល់ការងាររបស់អ្នកឬក៏អាចធ្វើឱ្យអ្នកបរាជ័យលើមុខជំនួញ, ការសិក្សា ហើយជាពិសេសនោះគឺភាពសប្បាយរីករាយរបស់អ្នកតែម្តង។

អត្ថបទ៖ បូ ទីន

——————————————–
ព័ត៌មានអំពីសៀវភៅ៖ https://bit.ly/3bj3sOX
តំណាងចែកចាយ៖ https://bit.ly/3cqLBJ5
——————————————–

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :



អានអត្ថបទ: