ខ្សែជីវិតតស៊ូរបស់លោក Martin Luther King

  • 2022-08-25 9:19:23
  • ចំនួនមតិ 0 | ចំនួនទស្សនា 490


Martin Luther King Jr ជាបុរសម្នាក់ដែលត្រូវបានមនុស្សជាច្រើនស្គាល់ថា ជាអ្នកតស៊ូឱ្យមានភាពស្មើរគ្នារវាងជនជាតិស្បែកស និងស្បែកខ្មៅ ហើយក៏ជាអ្នកតស៊ូមតិដ៏អស្ចារ្យប្រចាំសតវត្សទី២០ផងដែរ។ កាលពីកុមារMartin Luther King Jr ជាក្មេងម្នាក់ដែលឆាប់ទទួលការប៉ះទង្គិតផ្លូវអារម្មណ៍ណាស់ ដោយសារតែលោកធ្លាប់ជួបបទពិសោធន៍ជាច្រើនរាប់មិនអស់ដែលធ្វើឱ្យលោកបាក់ទឹកចិត្ត និងប៉ះពាល់ដល់អារម្មណ៍របស់លោក។ ហើយលោកក៏ជាបុគ្គលមួយរូប ដែលធ្លាប់រងនូវភាពឈឺចាប់ពីការប្រកាន់ពូជសាសន៍ និងការរំលោភសិទ្ធិផងដែរ។ នៅក្នុងសាលារៀនលោកគឺជាសិស្សពូកែម្នាក់ លោកធ្លាប់រៀនផ្លោះថ្នាក់ទី៩ និងទី១១ ហើយលោកបញ្ចាប់ការសិក្សានៅវិទ្យាល័យនៅអាយុ១៥​ឆ្នាំ។

Martin Luther King Jr បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសង្គមវិទ្យានៅអាយុ១៩ឆ្នាំ និងបានបញ្ចាប់ថ្នាក់បណ្ឌិត នៅអាយុ២៦ឆ្នាំ។ លោកបានរៀបការជាមួយនឹងស្រ្តីអ្នកចម្រៀង និងជាអ្នកលេងភ្លេងមួយរូបដែលមានឈ្មោះថា Coretta Scott នៅវ័យ២៤ឆ្នាំ។ ជាអកុសលនៅក្នុងឆ្នាំ១៩៥៦ ផ្ទះរបស់លោកត្រូវបានគេបំផ្ទុះគ្រាប់បែក។ មួយឆ្នាំក្រោយមកលោកបានដឹកនាំក្រុមបាតុកម្មមួយដើម្បីធ្វើពហិការទាក់ទង់នឹងប្រព័ន្ធឡានក្រុងដែលបែងចែករវាងជនជាតិស្បែកខ្មៅ និងស្បែកស នៅទីក្រុង Montgomery នៃរដ្ឋ Alabama សហរដ្ឋអាមេរិក។ ការធ្វើពហិការមួយនេះគឺគាំទ្រដល់នារីជនជាតិស្បែកខ្មៅអាយុ១៥ឆ្នាំម្នាក់ ដែលបានបដិសេធមិនឱ្យកៅអីឡានក្រុងរបស់នាងទៅកាន់ជនជាតិស្បែកស។

នៅក្នុងឆ្នាំ១៩៦៣ លោកត្រូវបានគេចាប់ដាក់គុក បន្ទាប់ពីបានដឹកនាំការប្រឆាំងមួយនៅទីក្រុងMontgomery នៃរដ្ឋ Alabama។ កំឡុងពេលនោះ លោកបានសរសេរសំបុត្រមួយថា ប្រជាពលរដ្ឋគួរតែមានសិទ្ធិមិនគោរពតាមច្បាស់ដែលគ្មានយុត្តិធម៌មួយនេះ (ការបែងចែកជនជាតិស្បែកស និងស្បាកខ្មៅ)។ បន្ទាប់ពីឆ្នាំនោះមក លោកបានបើកទំព័រប្រវត្តិសាស្រ្តរបស់ខ្លួន នៅក្នុងសុន្ទរកថាមួយ នៅក្នុងទីក្រុង Washington ដោយនិយាយថា៖ ខ្ញុំមានក្តីសុបិន ចង់ឱ្យថ្ងៃមួយកូនៗទាំង៤របស់ខ្ញុំ រស់នៅក្នុងសង្គមជាតិមួយ ដែលគ្មានការប្រកាន់ពណ៌សម្បុរឬអត្តសញ្ញាណរបស់ពួកគេ។ ហើយខ្ញុំចង់ឱ្យសុបិនមួយនេះក្លាយជាការពិតនៅក្នុងពេលនេះ។ សម្រង់សម្តីនេះទទួលបានការគាំទ្រពីមនុស្សជាង ២០០,០០០នាក់។

នៅក្នុងឆ្នាំ១៩៦៤ សន្និតបាតអន្តរជាតិបានអនុម័តពីសិទ្ធិរបស់ពលរដ្ឋ ពីភាពខុសច្បាប់នៃការបែងចែកបក្សពួក និងការប្រកាន់ពូជសាសន៍។ ហើយលោក​ Martin Luther King Jr បានទទួលពានរង្វាន់មេដៃសន្តិភាពនៅក្នុងពេលដែលលោកខិតខំលុបបំបាត់ការប្រកាន់ពូជសាសន៍។ បន្ទាប់មកលោកបានក្លាយជាជើងឯកក្នុងការដោះស្រាយបញ្ហាសិទ្ធិមនុស្ស ភាពមិនប្រក្រតីនៃសេដ្ឋកិច្ច និងការរស់នៅមិនស្មើភាពគ្នា។ រហូតដល់លោកត្រូវបានគេធ្វើឃាតនៅឆ្នាំ១៩៦៨ នៅទីក្រុង Memphis នៃរដ្ឋ Tennessee

អត្ថបទ៖ វិសាល

——————————————–
ព័ត៌មានអំពីសៀវភៅ៖ https://bit.ly/3bj3sOX
តំណាងចែកចាយ៖ https://bit.ly/3cqLBJ5
——————————————–

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :



អានអត្ថបទ: