ក្នុងនាមជាអ្នកដឹកនាំកុំប្រហែសនឹងរឿង២យ៉ាងនេះឱ្យសោះ

  • 2022-08-19 9:18:59
  • ចំនួនមតិ 0 | ចំនួនទស្សនា 595


ក្នុងនាមជាអ្នកដឹកនាំឬជាម្ចាស់ក្រុមហ៊ុនម្នាក់ អ្នកត្រូវតែមានទំនួលខុសត្រូវក្នុងការលើកទឹកចិត្តដល់បុគ្គលិក និងធ្វើឱ្យបរិយាកាសនៅកន្លែងធ្វើការជាកន្លែងមួយដែលមានភាពស្រស់បំព្រង។ ការមានទំនួលខុសត្រូវដូច្នេះនឹងធ្វើឱ្យបុគ្គលិករបស់អ្នកមានអារម្មណ៍ខ្មាសអៀនចំពោះសមត្ថភាពរបស់ពួកគេ ប្រសិនបើពួកគេធ្វើការមិនបានល្អ។ ផ្ទុយទៅវិញប្រសិនជាអ្នកដឹកនាំ​មិនមានការទទួលខុសត្រូវ ហើយតែងតែប្រៀបធៀបសមត្ថភាពបុគ្គលិកទៅវិញទៅមក នោះក្រុមការងាររបស់អ្នកនឹងជួបហានិភ័យទាំង២យ៉ាងនេះ៖

១. ធ្វើឱ្យបុគ្គលិកបាក់ទឹកចិត្ត៖ អ្នកមិនអាចប្រៀបធៀបផ្លែប៉ោមទៅនឹងផ្លែក្រូចបាននោះទេ ហើយអ្នកក៏មិនអាចប្រៀបធៀបសមត្ថភាពរបស់បុគ្គលិកម្នាក់ជាមួយនឹងម្នាក់ទៀតបានដែរ។ ប្រសិនជាអ្នកប្រៀបធៀបបែបនេះ វាមានន័យថាអ្នកកំពុងបំបាក់ទឹកចិត្តបុគ្គលិករបស់អ្នកហើយ វាប្រៀបដូចទៅនឹងការបង្ខំពួកគេឱ្យពាក់មួកដែលធំជាងក្បាលអ៊ីចឹង។ មនុស្សយើងទទួលយកការលើកទឹកចិត្តពីអ្នកដទៃតាមរបៀបផ្សេងៗគ្នា ហើយក៏មានទេពកោសល្យ និង​សមត្ថភាពខុសៗគ្នាដែរ។​ ដូច្នេះហើយក្នុងនាមជាអ្នកថ្នាក់ដឹកនាំ អ្នកត្រូវតែឈ្វេងយល់ពីសមត្ថភាព និងបុគ្គលិកលក្ខណៈរបស់ពួកគេម្នាក់ៗដើម្បីងាយស្រួលដាក់ពួកគេឱ្យចំការងារដែលពួកគេមានសមត្ថភាពធ្វើ។

៣. បំផ្លាញអត្តសញ្ញាផ្ទាល់ខ្លួនរបស់បុគ្គលិក៖ នៅពេលដែលបុគ្គលិកមានអារម្មណ៍ថា ពួកគេត្រូវបានបញ្ជាឱ្យត្រាប់ខ្លួនធ្វើដូចមនុស្សផ្សេងទៀត នោះគុណភាពការងាររបស់ពួកគេនឹងថយចុះទៅតាមហ្នឹងដែរ។ (ក្នុងន័យនេះអ្នកត្រូវដឹងពីនិស្ស័យការងាររបស់បុគ្គលិករបស់អ្នក ថាតើនរណាខ្លះពូកែខាងអ្វី? និងមិនពូកែខាងអ្វី?) ប្រសិនបើអ្នកមិនដឹងពីនិស្ស័យរបស់ពួកគេ នោះពួកគេនឹងលែងមានភាពជាម្ចាស់ការលើខ្លួនឯង ហើយព្រមជាមួយគ្នានោះដែរ ពួកគេនឹងបាត់បង់គំនិតច្នៃប្រឌិតជាច្រើនទៀតដែលផុសចេញពីនិស្ស័យរបស់ពួកគេ ដែលអាចជួយឱ្យក្រុមហ៊ុនមានការរីកចម្រើនបាន៕

អត្ថបទ៖ វិសាល

——————————————–
ព័ត៌មានអំពីសៀវភៅ៖ https://bit.ly/3bj3sOX
តំណាងចែកចាយ៖ https://bit.ly/3cqLBJ5
——————————————–

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :



អានអត្ថបទ: