Nicholas Winton៖ ជួយជីវិតមនុស្ស ៦៦៩នាក់ដោយគ្មានចង់បានអ្វីក្រៅអំពីទឹកចិត្តចង់ជួយ
- 2022-08-15 2:33:59
- ចំនួនមតិ 0 | ចំនួនទស្សនា 560
Nicholas Winton៖ ជួយជីវិតមនុស្ស ៦៦៩នាក់ដោយគ្មានចង់បានអ្វីក្រៅអំពីទឹកចិត្តចង់ជួយ
លោក Nicholas Winton គឺជាមនុស្សម្នាក់ដែលបានជួយជីវិតមនុស្សជាច្រើនក្នុងអំឡុងពេលមានបញ្ហាសង្គ្រាម។ ក្នុងឆ្នាំ១៩៣៨ លោកបានជួយសង្គ្រោះកុមារជនជាតិជ្វីហ្វរាប់រយនាក់ ពីការសម្លាប់រង្គាលនៅក្នុងប្រតិបត្តិការសម្លាប់រង្គាលមួយដែលត្រូវបានគេស្គាល់ថា Czeck Kindertransport។ លោកបានបញ្ជូនពួកគេពី ឆេស្តកូស្លូវ៉ាគី ទៅប្រទេសអង់គ្លេស ដោយបានជួយពួកគេស្វែងរកគ្រួសារថ្មីមួយទៀតដើម្បីរស់នៅទីនោះ។
អស់រយៈពេលជាង៥០ឆ្នាំនៃរឿងរ៉ាវដ៏អស្ចារ្យមួយនេះដែលគ្មាននរណាម្នាក់បានដឹងនោះទេ រហូតដល់ប្រពន្ធរបស់លោកបានរកឃើញសៀវភៅកំណត់ហេតុនៃឯកសាររបស់ក្មេងៗទាំងនោះដែលលោកបានជួយ នៅក្នុងបន្ទប់ដាក់ឥវ៉ាន់ក្នុងផ្ទះរបស់លោក។ ហើយបន្ទាប់មកប្រពន្ធរបស់លោកក៏បានផ្ញើសៀវភៅមួយក្បាលនោះទៅឱ្យទូរទស្សន៍ BBC ដែលជាស្ថានីទូរទស្សន៍ដ៏ល្បីមួយដែលលោកក៏ជាភាគហ៊ុននិកម្នាក់ផងដែរ។
នៅក្នុងកម្មវីធីមួយដែលមានលោកចូលរួមដែរនោះ ពិធីករក៏បានប្រកាសពីសៀវភៅកំណត់ហេតុនោះដែលធ្វើឱ្យលោកមានការភ្ញាក់ផ្អើលជាខ្លាំង ហើយពេលនោះពិធីករក៏បានប្រកាសឈ្មោះម្នាក់ក្នុងចំណោមក្មេងៗទាំងអស់ដែលលោកបានជួយកាលគ្រាននោះ ដែលបានមកចូលរួមក្នុងកម្មវិធីនេះដូចគ្នា ដែលនាងមានឈ្មោះថា Vera Diamant ហើយនាងក៏បានធ្វើការគោរពដល់លោកផងដែរ។ ប៉ុន្តែនាងមិនមែនជាមនុស្សតែម្នាក់ដែលត្រូវបានលោកជួយជីវិតនោះទេ ក្នុងនោះលោកបានជួយជីវិតមនុស្ស ៦៦៩នាក់ពីជំរំឃុំឃាំង ណាស៊ី (Nazi)។ នេះគឺជាទឹកចិត្តដ៏ខ្ពងខ្ពស់មួយដែលលោក Nicholas Winton បានជួយសង្គ្រោះជីវិតមនុស្ស ៦៦៩នាក់ ដែលគ្មានចង់បានអ្វីក្រៅតែអំពីទឹកចិត្តចង់ជួយ។ មិនសូម្បីតែគិតចង់បង្ហាញដល់ពិភពលោកថាលោកជាអ្នកជួយ មិនចង់សូម្បីតែមុខមាត់ចង់ល្បីថាខ្លួនជាអ្នកជួយ តែចង់មិនចង់ទង្វើល្អរបស់លោកបានធ្វើឱ្យពិភពលោករំភើប និងកោតស្ញប់ស្ញែង៕
អត្ថបទ៖ បូ ទីន
បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ
សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :
អានអត្ថបទ: