កុំធ្វើឱ្យកំហុសទាំងអស់នេះកើតឡើងដដែលៗឱ្យសោះ

  • 2022-08-12 7:17:07
  • ចំនួនមតិ 0 | ចំនួនទស្សនា 527


មានបុគ្គលល្បីៗជាច្រើនតែងតែរៀនពីកំហុសរបស់ខ្លួនឯងឬអ្នកដទៃ ដែលជាហេតុធ្វើឱ្យពួកគាត់ដឹងច្បាស់ពីចំណុចខ្វះខាតរបស់ខ្លួនឯងដើម្បីរកវិធីមកដោះស្រាយ។ ការបង្កើតកំហុសមិនមែនជារឿងអាក្រក់អី្វនោះទេ តែអ្វីដែលអាក្រក់នោះគឺអ្នកធ្វើឱ្យមានកំហុសនោះកើតឡើងដដែលៗ។ ហើយខាងក្រោមនេះគឺជាកំហុសដែលអ្នកមិនគួរឱ្យកើតមានឡើងជាលើកទី២៖

 យកអារម្មណ៍ទៅសម្រេចចិត្ត៖ ពេលខ្លះអ្នកប្រើអារម្មណ៍ដើម្បីធ្វើការវិនិច្ឆ័យលើអ្វីមួយ ប៉ុន្តែកាលដែលអ្នកប្រើអារម្មណ៍ក្នុងសម្រេចកិច្ចការជាមួយដៃគូសហការរបស់អ្នកដោយខ្វះការពិចារណានោះ នោះវានឹងធ្វើឱ្យអ្នកមានការសោកស្ដាយនៅពេលក្រោយ។

គ្មានភាពស្មោះត្រង់ចំពោះខ្លួនឯង៖ ការមិនស្មោះត្រង់ចំពោះខ្លួនឯង មានន័យថាអ្នកនិយាយច្រើនជាងធ្វើ ដោយមិនបានគិតទៅលើសកម្មភាពនៃការធ្វើ ដែលតែងតែក្បត់ពាក្យសន្យាលើខ្លួនឯងជានិច្ច។ សូម្បីតែខ្លួនឯង អ្នកមិនអាចស្មោះត្រង់បានផង ចុះអាចទេដែលអ្នកអាចមានភាពស្មោះត្រង់ជាមួយអ្នកដទៃបាននោះ។ អ្នកត្រូវដឹងថា ក្នុងជីវភាពនៃការរកស៊ីឬធ្វើការ ភាពស្មោះត្រង់គឺជារឿងមួយដ៏សំខាន់បំផុតដើម្បីកសាងក្រុមក៏ដូចជាកសាងកេរ្តិ៍ឈ្មោះរបស់អ្នកឱ្យរឹតតែប្រសើរ។

ធ្វើរឿងកំប៉ិកកំប៉ុកច្រើនពេក៖ ការព្រួយបារម្ភពីរឿងដែលគ្មានប្រយោជន៍ច្រើន នោះនឹងធ្វើឱ្យអ្នកខាតពេល និងឈឺក្បាលឥតអំពើ។ អ្នកគួរតែយកពេលវេលារបស់អ្នកមកគិតលើអ្វីដែលសំខាន់សម្រាប់អ្នក និងមនុស្សដែលអ្នកស្រឡាញ់វិញទើបល្អ។

ត្រូវចេះរកជំនួយពីអ្នកដទៃ៖ ដើម្បីសម្រេចកិច្ចការធំ អ្នកត្រូវធ្វើការងារជាមួយមនុស្សជាច្រើន មិនមែនអ្នកតែម្នាក់ឯងអាចសម្រេចកិច្ចការធំបាននោះទេ។ វាប្រហែលជាអ្នកគិតថាខ្មាសអៀន ខ្លាចគេថាអន់ បានជាអ្នកមិនហ៊ានសុំការជួយពីអ្នកដទៃ ប៉ុន្តែអ្នកត្រូវដឹងថាមនុស្សជោគជ័យ តែងគិតថាពួកគេមិនអាចធ្វើការងារទាំងអស់បាននោះទេ ដូច្នេះពួកគេត្រូវការអ្នកមកជួយពន្លឿនការងាររបស់ពួកគេ៕

អត្ថ​បទ៖ ប៊ុនហ៊ាង

——————————————–
ព័ត៌មានអំពីសៀវភៅ៖ https://bit.ly/3bj3sOX
តំណាងចែកចាយ៖ https://bit.ly/3cqLBJ5
——————————————–

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :



អានអត្ថបទ: