Manny Pacquiao៖ អតីតដ៏សែនវេទនារបស់ស្តេចប្រដាល់អាស៊ី
- 2022-08-11 3:21:15
- ចំនួនមតិ 0 | ចំនួនទស្សនា 622
Manny Pacquiao៖ អតីតដ៏សែនវេទនារបស់ស្តេចប្រដាល់អាស៊ី
ដោយសារតែភាពខ្វះខាតរហូតគ្មានប្រាក់ទិញអង្ករច្រកឆ្នាំង ថែមទាំងកើតក្នុងគ្រួសារក្រីក្ររស់នៅក្នុងភូមិដាច់ស្រយាលមួយ រាល់ថ្ងៃជីវិតរបស់លោក Manny Pacquiao គឺតែងតែពុះពារគ្រប់បញ្ហាដើម្បីរស់ក្នុងស្ថានភាពក្រខ្សត់។ ស្ទើតែរាល់ថ្ងៃ Manny Pacquiao មានអាហារតែមួយពេលប៉ុណ្ណោះក្នុងមួយថ្ងៃៗ ដូច្នេះគាត់ត្រូវផឹកទឹកឱ្យបានច្រើនដើម្បីបំពេញក្រពះរបស់គាត់។
លោកបានយកតម្រាប់តាមលោក Lee បន្ទាប់ពីមើលរឿងកុងហ្វូ ដោយលួចទាត់ដើមចេកមួយនៅជិតផ្ទះរបស់លោក។ នៅអាយុ ១២ឆ្នាំលោកត្រូវបានណែនាំឱ្យទៅធ្វើជាអ្នកប្រដាល់ ដោយសារពូរបស់លោក។ ប៉ុន្តែលោកមិនបានការគាំទ្រពីម្តាយរបស់លោកឡើយ ដោយសារមា្តយរបស់លោកចង់ឱ្យលោកក្លាយជាអាចារ្យ (សាសនាគ្រិស្ត)។ គ្រានោះលោកតែងតែក្រោកពីដំណេកនៅម៉ោង៤ព្រឹកជារៀងរាល់ថ្ងៃដើម្បីរត់។ ត្រូវក្រោកពីព្រលឹម និងហាត់ក្រោមកម្តៅថ្ងៃជាមួយនឹងការតស៊ូដ៏មុតមាំ លោកបាននិយាយថា ‘’កុំធ្វើការហ្វឹកហាត់ស្រួលៗពេក ត្រូវហ្វឹកហាត់ឱ្យខ្លាំង ដូច្នេះអ្នកនឹងកាន់តែខ្លាំង”។ ចូលហាត់ប្រដាល់មិនបានប៉ុន្មានផងលោកក៏ឈប់ និងបានចាកចេញពីផ្ទះ នៅអាយុ ១៤ឆ្នាំដើម្បីទៅរកការងារធ្វើនៅឯទីក្រុងដើម្បីរកប្រាក់មកផ្គត់ផ្គង់គ្រួសារ។
ជីវិតនៅទីក្រុង៖ ដោយសារគ្មានលុយ និងរស់នៅតែម្នាក់ឯងផងនោះ Manny Pacquiao បានដេកនៅតាមចិញ្ចើមផ្លូវ និងនៅក្នុងបរិវេណក្លឹបប្រដាល់ដែលខ្លួនបានចូលហាត់ម្តងទៀតនៅទីក្រុង។ ដើម្បីរកលុយបន្ថែមលោកបានលក់នំដូណាត់ ធ្វើជាអ្នកថែរសួនច្បារ និងជាកម្មករសំណង់, អ្នកលាងចាននៅក្នុងភោជនីយដ្ឋានជាថ្នូរនឹងអាហារជាដើម។ ហើយអាជីពជាអ្នកប្រដាល់របស់លោកក៏ចាប់ផ្តើមពេញលេញ នៅពេលដែលលោកមានអាយុ១៦ឆ្នាំតែប៉ុណ្ណោះ។ លោក Manny Pacquiao បាននិយាយថា “ជោគជ័យគឺផ្អែមណាស់ ហើយកាត់តែផ្អែមប្រសិនបើយើងឆ្លងកាត់ការតស៊ូ និងបរាជ័យច្រើន” គួរបញ្ចាក់ដែរថាបច្ចុប្បន្នលោកគឺជាអ្នកប្រដាល់តែម្នាក់គត់ក្នុងប្រវត្តិសាស្ត្រដែលធ្លាប់ឈ្នះពានរង្វាន់ពិភពលោកដែលមាន៨ប្រភេទផ្សេងៗគ្នា។ ហើយលោកក៏បានហក់ចូលក្នុងឆាកនយោបាយផងដែរ គឺជាកន្លែងដែលលោកបានជាប់ឆ្នោតកាលពីឆ្នាំ២០១០ ដើម្បីធ្វើជាអ្នកតំណាងឱ្យប្រជាជននៃស្រុកកំណើតរបស់លោក។
អត្ថបទ៖ បូ ទីន
បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ
សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :
អានអត្ថបទ: