ចង់ទាញចិត្តអតិថិជន តើត្រូវធ្វើដូចម្តេច?

  • 2022-08-10 3:43:52
  • ចំនួនមតិ 0 | ចំនួនទស្សនា 419


ដើម្បីធ្វើឱ្យអាជីវកម្មមួយជោគជ័យ និងមានដំណើរការទៅដោយរលូត រឿងចាំបាច់បំផុតនោះគីការយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយអតិថិជន។ ដូចនេះហើយក្នុងនាមជាម្ចាស់អាជីវកម្ម អ្នកគួរតែមានទំនាក់ទំនងល្អជាមួយអតិថិជនរបស់អ្នក ទាំងចាស់ ទាំងថ្មី ដើម្បីធ្វើឱ្យការលក់ផលិតផលឬសេវាកម្មផ្សេងៗរបស់អ្នកមានភាពរលូតទៅតាមហ្នឹងផងដែរ។ ហើយចំណុចខាងក្រោមនេះគឺជាវិធីខ្លះៗដើម្បីទុកគ្រាន់ជាការពិចារណា៖

បង្កើនទំនាក់ទំនងល្អៗ៖ បច្ចុប្បន្ននេះការទំនាក់ទំនងល្អគឺជារឿងមួយដ៏ចាំបាច់ ដើម្បីទាញយកនូវអតិថិជនថ្មីៗបន្ថែម។ ហើយក្នុងនោះវាក៏ទាមទារឱ្យអ្នកមានជំនាញទន់ (Soft Skill) ផងដែរ ដើម្បីបង្កើតទំនាក់ទំនងល្អជាមួយអតិថិជន ហើយអ្នកក៏ត្រូវដឹងដែរថា អតិថិជនរបស់អ្នកជាមនុស្សប្រភេទណា? ពួកគេចូលចិត្តអ្វី? និងមិនចូលចិត្តអ្វី? ដើម្បីងាយស្រួលធ្វើឱ្យការទំនាក់ទំនងនោះរឹតតែស្អិតរមួតថែមមួយកម្រិតទៀតផងដែរ។

ទាំងសេវាកម្មឬផលិតផលត្រូវតែមានគុណភាព៖ ចំពោះបញ្ហាគុណភាពរបស់សេវាកម្ម​ឬផលិតផល វាពិតជាសំខាន់ខ្លាំងណាស់ ដែលម្ចាស់អាជីវកម្មគ្រប់រូបគួរយកចិត្តទុកដាក់បំផុតដើម្បីប្រាកដថាវាគ្មានបញ្ហាអ្វីមួយដែលអាចប៉ះដល់អារម្មណ៍របស់អតិថិជន។ ក្នុងនោះរឿងដែលសំខាន់គឺឥរិយាបទបុគ្គលិករបស់អ្នក ត្រូវតែមានភាពសមរម្យ រក្សានូវតម្លៃខ្លួនឯង និងតម្លៃរបស់ក្រុមហ៊ុន ដែលនឹងមិនធ្វើឱ្យអតិថិជនមានការមិនពេញចិត្តចំពោះសេវាកម្ម ឬផលិតផលរបស់ក្រុមហ៊ុន។

ផ្តោតលើគុណភាព៖ តើនរណាដែលមិនចង់បានរបស់ដែលមានគុណភាពខ្ពស់នោះ? ដូចជាមិនសូវមានទេ មែនអត់? កុំសូម្បីតែអ្នកដែលមិនសូវមានប្រាក់ដើម្បីទិញរបស់ល្អក៏ដោយក៏ពួកគាត់ចង់ប្រើប្រាស់របស់មានគុណភាពដែរ។ ដូចនេះហើយការផ្ដោតសំខាន់ទៅលើគុណភាព គឺជារឿងដំបូងដៃបំផុតដែលម្ចាស់អាជីវកម្មត្រូវតែប្រុងប្រយ័ត្ន ហើយអ្នកក៏គួរតែនាំយករបស់ដែលមានគុណភាពមកផ្តល់ឱ្យអតិថិជនជាជាងចង់ចំណេញច្រើនហើយកាត់បន្ថយគុណភាពនៃផលិតផលនោះ ស៊ូចំណេញតិច តែមានអតិថិជនច្រើន តែកុំបានចំណេញច្រើន ហើយត្រូវបិទទ្វានោះ។

អត្ថបទ៖ វិសាល

——————————————–
ព័ត៌មានអំពីសៀវភៅ៖ https://bit.ly/3bj3sOX
តំណាងចែកចាយ៖ https://bit.ly/3cqLBJ5
——————————————–

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :



អានអត្ថបទ: