៤ចំណុចដ៏មានឥទ្ធពលដើម្បីកែប្រែជីវិតរបស់អ្នក

  • 2022-08-09 3:23:51
  • ចំនួនមតិ 0 | ចំនួនទស្សនា 513


ក្នុងនាមជាមនុស្សម្នាក់ដែលមានសក្តនុពល អ្នកត្រូវផ្តោតឱ្យខ្លាំងទៅលើរឿងទម្លាប់របស់ខ្លួន ព្រោះថាវាគឺជារឿងមួយដ៏សំខាន់បំផុតក្នុងការរៀបចំខ្លួនដើម្បីទទួលយកបញ្ហាជាច្រើនមកដោះស្រាយ។ ដូចនេះក្រុមការងារ Business Record សុំលើកយក ៤​ចំណុច​ខាងក្រោម​នេះ ​ដើម្បីអាច​ជា​​ពន្លឺ​​មួយ​ជួយ​ត្រួសត្រាយ​ផ្លូវ​​ឱ្យបងប្អូន​យកទម្លាប់នេះទៅអនុវត្ត​៖​

 . ទទួលយកការបរាជ័យ៖ ក្នុងនាម​ជាមនុស្សដែលមានសក្កនុពលម្នាក់ អ្នក​មិន​ត្រូវ​គេចវេស​ឬបោះបង់ចោល និង​ ​ចុះចាញ់​ឧបសគ្គ​នៅចំពោះមុខ​ឡើយ។ អ្នក​ត្រូវ​តែជាមនុស្សរឹងមាំហ៊ាន​ប្រឈមមុខ​នឹង​ភាពបរាជ័យ ហើយ​ចាប់​ផ្តើម​ងើប​ដើរ​ម្តង​ទៀត​ដោយភាព​ក្លៀវក្លា។ ដ្បិតអី​​ភាពបរាជ័យ វានឹង​បង្រៀន​អ្នកឱ្យចេះ​​​សិក្សាឈ្វេងយល់ពីបញ្ហាដែលបានកើតឡើង ក៏ដូចជាធ្វើឱ្យអ្នកទទួលបាននូវបទពិសោធន៍កាន់តែ​ច្រើន​ជាង​មុនដើម្បីជាតម្រុយសម្រាប់អ្នកដើរទៅមុខបន្ត​ជៀសវាង​​ដើរ​លើ​ដាន​ផ្លូវ​ចាស់​។

២. ប្រឈមមុខ​​​នឹងភាព​​ភ័យខ្លាច​៖ ភាព​ភ័យខ្លាច​​មាន​៣​យ៉ាង​គឺ ​​ភ័យខ្លាច​ទី១: ​កើត​មាន​​ឡើង​នៅ​ពេល​ដែល​អ្នក​ភ័យ​ខ្លាច​បាត់បង់​វត្ថុ ឬរបស់​​​មាន​តម្លៃ​ណា​មួយ​។ ភ័យខ្លាច​ទី២: នេះ​ជា​ដំណាក់​កាល​មួយ​​ដែល​​ភាព​ភ័យខ្លាច​បាន​ក្លាយ​ជា​ស្រមោល​អន្ទោលតាមប្រាណ​នៅ​រាល់​ពេល​​​ដែល​អ្នក​ព្យាយាម​ធ្វើ​កិច្ចការ​ថ្មីៗ​ដោយ​មិន​ទាន់​ដឹង​លទ្ធផល​។ ​ភ័យខ្លាច​ទី៣: កើត​មាន​ឡើង​នៅ​ពេល​ដែល​អ្នក​មិន​ព្រម​​ទទួល​យក​​លទ្ធផល​ ឬការពិត​ដែល​​ខ្លួន​​បាន​​សម្រេចចិត្ត។ ការ​មិន​ទទួល​ស្គាល់​លទ្ធផល​នេះ​មិន​ខុស​អី​ពី​ការ​មិនដឹង​ថា​ខ្លួន​កំពុង​ឈរ​នៅ​កន្លែង​ណា​នោះ​ឡើយ​។ បែបនេះហើយទើបការហ៊ានប្រឈមមុខនឹងភាពភ័យខ្លាច វាគឺជារឿងដ៏សំខាន់ ដែលអ្នកគួរយកចិត្តទុកដាក់ដើម្បីពង្រឹងស្មារតីរបស់អ្នកឱ្យរឹតតែរឹងមាំ។

. ដាក់វិន័យលើខ្លួនឯង៖ មានមនុស្សជាច្រើនតែងតែ​​ចង់​ឃើញ​​អនាគត​របស់​ខ្លួន​មាន​លទ្ធផល​ល្អ និងទទួលបាននូវអ្វីដែលខ្លួនប្រាថ្នាចង់បាន​​​។ ប៉ុន្តែ​អ្វី​ដែល​ជា​​​គ្រោះថ្នាក់​ដ៏​ធំនោះ​គឺ​ ពួកគេចង់បាន តែមិនចង់ធ្វើ ហើយក៏រំពឹងលទ្ធផលល្អ តើវាអាចទៅរួចដែរទេ?……ការដែរមិន​បាន​ធ្វើ​​អ្វី​​មួយ​ឱ្យ​ល្អចេញ​​ជា​ដុំកំភួន​សម្រាប់​​ថ្ងៃ​នេះ នោះថ្ងៃស្អែកអ្នកក៏នឹងមិនអាចទទួលបានលទ្ធផលជាដុំកំភួនអ្វីនោះដែរ​។ ដូច្នេះ​កុំ​​ស្រមៃ​ថាអនាគត​របស់​អ្នក​រុងរឿង​ដូច​អ្វី​ដែល​អ្នក​បាន​គិត ទាំងដែរអ្នកមិនបានធ្វើអ្វីទាំងអស់នោះ។ ចូរអ្នក​ដាក់វិន័យលើខ្លួន​​ឯងទៅលើកិច្ចការអ្វីមួយដែលអ្នកចង់បាន នោះអ្នកនឹងទទួលបាននូវអ្វីដែលអ្នកចង់បាននោះហើយ។ ​

. គេង​ឱ្យបានគ្រប់គ្រាន៖ បើទោះបីជាត្រូវចំណាយពេលច្រើនប៉ុណ្ណាដើម្បីធ្វើកិច្ចការងាររបស់អ្នកក៏ដោយ ចូរកុំភ្លេចរឿងសម្រាកឱ្យសោះ កុំខំរហូត​ដល់​ភ្លេច​បាយ​ភ្លេច​ទឹក​​។ តែ​ត្រូវចេះរៀបចំ​បែងចែក​ពេលវេលា​ឱ្យ​បាន​ច្បាស់លាស់​ដើម្បី​លៃលក​ពេល​វេលា​​ចូលគេង​​ឱ្យបាន​គ្រប់គ្រាន់ និងបរិភោពឱ្យបានត្រឹមត្រូវទាងទាត់។ ការគេង​បានគ្រប់គ្រាន់វា​នឹង​ធ្វើ​​ឱ្យ​ខួរក្បាល​របស់​អ្នក​ដំណើរ​ការ​​បាន​ល្អ មិន​ភ្លេចមុខភ្លេចក្រោយ​ ជា​ពិសេសការដែរគេងបានគ្រប់គ្រានវានឹងផ្តល់​ថាមពលឱ្យអ្នកបានយ៉ាងពេញទំហឹងដើម្បី​បំពេញ​កិច្ចការ​ប្រចាំ​ថ្ងៃ​របស់អ្នក​​ឱ្យដើរដោយរលូន​​ទៅ​មុខបានល្អ​។

អត្ថបទ៖ ប៊ុនហ៊ាង

——————————————–
ព័ត៌មានអំពីសៀវភៅ៖ https://bit.ly/3bj3sOX
តំណាងចែកចាយ៖ https://bit.ly/3cqLBJ5
——————————————–

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :



អានអត្ថបទ: