ការផ្លាស់ប្តូរការងារច្រើនក្នុងពេលដ៏ខ្លី នោះអ្នកនឹងមានហានិភ័យខ្ពស់

  • 2022-08-08 3:13:29
  • ចំនួនមតិ 0 | ចំនួនទស្សនា 306


នៅក្នុងកម្មវិធីលំដាប់ពិភពលោក World Economic Forum ក្នុងបទសំភាសន៍របស់លោក Jack Ma និងអ្នកសំភាសន៍ លោកបានផ្តល់ជាយោបល់ និងគំនិតមួយចំនួន ដែលមនុស្សជំនាន់ក្រោយគួរសិក្សាឈ្វេងយល់ទៅលើការចាប់យកអាជីពការងារណាមួយដែលខ្លួនស្រឡាញ់។ ហើយខាងក្រោមនេះគឺជាអ្វីដែលលោកឱ្យអ្នកទាំងគ្នាគួរគិត៖

ដូច្នេះប្រសិនជាឱ្យខ្ញុំផ្តល់យោបល់ទៅមនុស្សជំនាន់ក្រោយនោះ អ្វីដែលពួកគេគួរគិតគឺ នៅពេលដែលបញ្ចប់ការសិក្សា ពួកគេនឹងស្វែងរកការងារធ្វើ ហើយការងារដំបូងរបស់ពួកគេ គឺវាពិតជាសំខាន់ខ្លាំងណាស់សម្រាប់ពួកគេ។ មិនសំខាន់ថាក្រុមហ៊ុនដែលពួកគេធ្វើនោះតូចឬធំ ល្បីឬក៏អត់នោះទេ ប៉ុន្តែអ្វីដែលពួកគេគួរគិតនោះគឺ ពួកគេត្រូវរកឱ្យឃើញនូវមេដ៏ល្អមា្នក់ដែលជាមនុស្សម្នាក់បង្រៀនពួកគេឱ្យយល់ពីតម្លៃនៃការងារ តម្លៃនៃកាចាប់ផ្តើម និងការជ្រើសរើសផ្លូវដើរដ៏ត្រឹមត្រូវមួយ។​ ហើយប្រសិនបើពួកគេរកបានហើយនោះ នោះពួកគេគួរតែធ្វើការនៅទីនោះយ៉ាងតិចឱ្យបាន៣ឆ្នាំ។ បន្ទាប់មកពួកគេគួរចាប់ផ្តើមឈានជំហ៊ានថ្មីមួយទៀត។

ប៉ុន្តែបើនិយាយទៅមានមនុស្សជាច្រើនបានផ្លាស់ប្តូរការងាររបស់ខ្លួនជាច្រើនកន្លែងក្នុងរយៈពេលដ៏ខ្លី ដូចនេះគួរកុំធ្វើបែបនេះអី ព្រោះវាមិនល្អនោះទេ។ ដូចអ្វីដែលលោក Jack Ma បានបញ្ជាក់ខាងលើនេះអ៊ីចឹង លោកអ្នកអាចយកគំនិតមួយនេះទុកគ្រាន់ជាការពិចារណា និងឈ្វេងយល់ដោយខ្លួនឯង ថាអ្វីដែលលោក Jack Ma បានលើកឡើងនេះវាពិតជាអាចប្រើការបានឬមួយក៏អត់។ នោះវាស្ថិននៅលើអ្នកហើយ…..

អត្ថបទ៖ វិសាល

——————————————–
ព័ត៌មានអំពីសៀវភៅ៖ https://bit.ly/3bj3sOX
តំណាងចែកចាយ៖ https://bit.ly/3cqLBJ5
——————————————–

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :



អានអត្ថបទ: