វិធីសាមញ្ញៗដើម្បីតាមដានចំណូល និងចំណាយ
- 2022-08-02 8:07:51
- ចំនួនមតិ 0 | ចំនួនទស្សនា 493
វិធីសាមញ្ញៗដើម្បីតាមដានចំណូល និងចំណាយ
ប្រសិនបើអ្នកមានប្រាក់ច្រើនក្នុងដៃហើយនោះ បញ្ហារឿងហិរញ្ញវត្ថុលែងជារឿងឈឺក្បាលរបស់អ្នកទៀតហើយ ប៉ុន្តែបើអ្នកមិនទាន់ដល់តំណាកកាលនេះទេ រឿងហិរញ្ញវត្ថុនៅតែជារឿងឈឺក្បាល។ ដូចនេះតើអ្នកធ្លាប់គិតដែរទេថាការចំណាយរបស់អ្នកក្នុងការទិញទំនិញអ្វីមួយពិតជាត្រឹមត្រូវ? ហើយតើចំណូលដែលអ្នករកបានសមាមាត្រនឹងចំណាយរបស់អ្នកដែរឬទេ? តើអ្នកបានគ្រប់គ្រងចំណូល និងចំណាយរបស់អ្នកបានល្អហើយឬនៅ? ប្រសិនបើអ្នកមិនទាន់បានគ្រប់គ្រងវាបានល្អទេ អ្នកអាចសាកល្បងតាមវិធីដូចខាងក្រោមនេះបាន៖
ធ្វើកំណត់ហេតុគ្រប់ការចំណាយ៖ ដើម្បីធ្វើឱ្យការគ្រប់គ្រងចំណូល និងចំណាយរបស់អ្នកមានដំណើរការដោយរលូនទៅមុខបានល្អ អ្នកគួរតែធ្វើកំណត់ហេតុចំពោះការចាយវាយរបស់អ្នកជាប្រចាំពីមួយខែទៅមួយខែ។ កាលដែលធ្វើដូច្នេះយូរៗទៅអ្នកនឹងមានទម្លាប់ក្នុងការតាមដានប្រាក់របស់អ្នក ហើយអ្នកនឹងដឹងពីវិធីដែលធ្វើឱ្យការចាយវាយរបស់អ្នកមានសមតុល្យផងដែរ។ ហើយអ្នកត្រូវប្រាកដថាការកត់ត្រារបស់អ្នកបានត្រឹមត្រូវ និងគ្រប់ចំនួនទៅលើចំណូល និងចំណាយទាំងអស់នោះ។
បែងចែកឱ្យច្បាស់៖ ដើម្បីរឹតតែមានភាពងាយស្រួល និងកាន់តែច្បាស់ អ្នកត្រូវធ្វើការកត់ត្រាចំណូលជាផ្នែកនីមួយៗដូចជា៖ ប្រភពនៃចំណូល, ចំនួនប្រាក់ដែលទទួលបានពីចំណូលនីមួយៗ (បើអ្នកមានចំណូលច្រើនច្រក)។ ចំពោះការចំណាយវិញដូចគ្នា ត្រូវរៀបចំទៅតាមផ្នែកផ្សេងៗគ្នាដូចជា៖ ក្នុង១ខែៗ តើអ្នកចំណាយទៅណាខ្លះ? (បែងចែករបស់ចាំបាច់ និងមិនចាំបាច់ផ្សេងៗពីគ្នា)៕
អត្ថបទ៖ វិសាល
បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ
សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :
អានអត្ថបទ: