គុណសម្បត្តិនៃការអានសៀវភៅ
- 2022-08-01 9:10:49
- ចំនួនមតិ 0 | ចំនួនទស្សនា 582
គុណសម្បត្តិនៃការអានសៀវភៅ
អតីតប្រធានាធិបតីអាមេរិកលោក Barack Obama បាននិយាយថា ការអានគឺជាជំនាញមួយដែលធ្វើឱ្យអ្នកសិក្សាទាំងអស់មានផ្នត់គំនិតវិជ្ជមាន និងធ្វើឱ្យពួកគេក្លាយទៅជាមនុស្សដែលគិតតែពីដំណោះស្រាយជាជាងបញ្ហា។ ចំពោះលោក Bill Gates វិញក៏បាននិយាយដែរថា សៀវភៅគឺជាអ្នកនាំផ្លូវដ៏អស្ចារ្យមួយដែលធ្វើឱ្យយើងអាចរកឃើញនូវអ្វីដែលថ្មីៗបាន។
បើយោងតាមការស្រាវជ្រាវរបស់សកលវិទ្យល័យ Toronto បានបង្ហាញថាការអានអាចធ្វើឱ្យមនុស្សចេះបើកចិត្តឱ្យទូលាយ និងទទួលយកនូវអ្វីដែលថ្មីៗសម្រាប់ជាចំណេះដឹងបន្ថែម។ ហើយការអានសៀវភៅក៏ធ្វើឱ្យមនុស្សរស់នៅបានយូអង្វែងផងដែរ មានការសិក្សាស្រាវជ្រាវមួយបានបញ្ជាក់ថា៖ មនុស្សដែលអានសៀវភៅចាប់ពីរយៈពេល៣០នាទីជារៀងរាល់ថ្ងៃ នោះពួកគេនឹងអាចរស់យូរជាងមនុស្សធម្មតាដល់ទៅ២៣ខែឯណោះ។ ប៉ុន្តែសម្រាប់អ្នកដែលអានទស្សនាវដ្តីឬអានសៀវភៅបែបកម្សាន្តនឹងមិនអាចដូចអ្នកដែលអានសៀវភៅបែបចំណេះដឹងនោះទេ មានតែសៀវភៅបែបចំណេះតែប៉ុណ្ណោះដែលធ្វើឱ្យមនុស្សទទួលបាននូវផលទាំងនេះ។
ការអានសៀវភៅក៏ធ្វើឱ្យការងារឬអាជីវកម្មរបស់អ្នកទទួលបានជោគជ័យផងដែរ ហើយមនុស្សដែលសម្រេចកិច្ចការធំៗជាច្រើនសុទ្ធតែជាអ្នកអានសៀវភៅទាំងអស់។
ដូច្នេះតើអ្នកនឹងអានសៀវភៅអ្វីបន្ថែមទៀត? ហើយបច្ចុប្បន្នអ្នកកំពុងអានសៀវភៅអ្វី?
អត្ថបទ៖ បូ ទីន
បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ
សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :
អានអត្ថបទ: