៤ ចំណុចដែលយុវជននាសម័យនេះត្រូវមានមុនខ្លួនអាយុ៣០ឆ្នាំ

  • 2022-07-29 2:59:36
  • ចំនួនមតិ 0 | ចំនួនទស្សនា 748


អ្នក​ដែល​មាន​អាយុ​ក្រោម​៣០​ឆ្នាំ​ ដែល​ចង់​ឱ្យ​ជីវិត​របស់​ខ្លួន​មាន​​គុណភាព​ និង​រស់រវើក​​ គួរ​ឈ្វេងយល់​​ចាប់​យក​គុណ​តម្លៃ​ទាំង​៤ចំណុច​ខាងក្រោម​​នេះ​​​ដើម្បីយកមក​អនុវត្ត​ កុំឱ្យ​មានការ​ស្តាយក្រោយ​​ដោយ​ប្រការ​ណា​មួយ។​​​​​​

)​ មានបទពិសោធន៍ទៅលើការងារណាមួយឱ្យច្បាស់លាស់៖ មានបទពិសោធន៍​ដ៏​ល្អលើការងារអ្វីមួយឱ្យច្បាស់លាស់ វានឹងធ្វើឱ្យអ្នកមានភាពជឿជាក់ខ្ពស់លើខ្លួនឯង។ ប៉ុន្តែបើ​អ្នក​បរាជ័យ អ្នកក៏​មិន​ត្រូវ​បន្ទោសឬដាក់​កំហុស​មក​លើខ្លួនឯង​នោះដែរ​ ព្រោះ​ថាការបរាជ័យនេះ វានឹង​​ជួយ​បញ្ជាក់​ប្រាប់​អ្នក​ថា ​សមត្ថភាព​របស់​អ្នក​នៅ​មាន​កម្រិត។ ដូច្នេះ​ត្រូវ​អគុណ​ដល់​ភាព​បរាជ័យ ហើយ​​ព្យាយាម​បង្កើត​បទពិសោធន៍​ល្អៗ​​​ឱ្យបាន​កាន់តែ​ច្រើនជាងនេះ មិន​ថា​បទពិសោធន៍​​លើការសិក្សា ​ការងារ ​ឬសកម្មភាព​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ក៏ដោយ។

) ត្រូវស្គាល់ខ្លួនឯងឱ្យច្បាស់៖ ការ​ស្គាល់​ខ្លួនឯង គឺ​ជា​រឿង​អាទិភាព​មុន​នឹង​អ្នក​ស្គាល់​អ្នក​ដទៃ។ អ្នក​ស្គាល់​ខ្លួនឯង​កាន់តែ​ច្បាស់​ នោះមានន័យ​ថា អ្នក​កាន់តែ​មើល​ឃើញ​ពី​ចំណុច​ខ្វះខាត​របស់​ខ្លួន​កាន់តែ​ច្រើន និងកាន់តែច្បាស់ ហើយ​នេះ​គឺ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ជួសជុល​ឡើងវិញឬត្រូវ​បំពេញ​បន្ថែម​ទើប​ជីវិត​របស់​អ្នក​មាន​តម្លៃ​​។

) មានទំនួលខុសត្រូវខ្ពស់៖ ទំនួលខុសត្រូវ​ គឺ​ជា​របស់មួយ​ដែល​អ្នក​ត្រូវ​មាន​ភាព​ស្មោះត្រង់​សម្រាប់​ខ្លួន​​ឯង និងអ្នកដទៃ ព្រម​ទទួល​ស្គាល់​លទ្ធផល​​មួយ​ដែល​​កើត​ចេញ​ពី​សកម្មភាព​របស់​ខ្លួន និងការដែលអ្នកធ្វើខ្លួនឱ្យមានតម្លៃសមជាមនុស្ស។ មិន​​ចំពោះ​ថា​ក្នុង​វ័យ​​ក្រោម៣០នោះ​ទេ គឺ​មនុស្ស​គ្រប់រូប​ត្រូវ​​ទទួល​​ខុសត្រូវ​​រាល់​លទ្ធផល​ទាំងឡាយ​ណា​ដែល​កើត​ចេញ​ពី​សកម្មភាព​របស់​ខ្លួន​​​។

) មានភាពច្នៃប្រឌិតខ្ពស់៖ ភាព​ច្នៃប្រឌិត គឺ​ជា​សិល្បៈ​​មួយ​ដែល​នាំ​មកនូវ​​​ការ​បង្កើត​សមិទ្ធផល​​ថ្មី​ប្លែក​​ខុស​ពី​អ្នក​ដទៃ (មានប្រយោជន៍)​ តាម​រយៈ​ការ​​ស្រាវជ្រាវ​ច្នៃ​ចេញជា​ចំណេះដឹង​របស់​ខ្លួន​ពី​ប្រភព​ផ្សេង​គ្នា។​ ក្នុង​វ័យ​នេះអ្នក​ត្រូវ​បង្កើត​ភាព​ច្នៃប្រឌិត​ឱ្យ​​​កាន់តែ​ច្រើន​ ដូច​ជា​នៅ​​ក្នុង​​វិស័យ​ការងារ ទំនាក់ទំនងឬការ​ស្រាវជ្រាវ​ជា​ដើម​។

 

អត្ថបទ៖ ប៊ុនហ៊ាង

ផ្នែកមួយនៃសៀវភៅ៖ ផ្តើមពីសូន្យ

——————————————–
ព័ត៌មានអំពីសៀវភៅ៖ https://bit.ly/3bj3sOX
តំណាងចែកចាយ៖ https://bit.ly/3cqLBJ5
——————————————–

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :



អានអត្ថបទ: