Abraham Lincoln៖ ភាពបរាជ័យដែលមនុស្សគ្រប់គ្នាអាចនឹងទៅសម្លាប់ខ្លួន

  • 2022-07-28 6:07:25
  • ចំនួនមតិ 0 | ចំនួនទស្សនា 813


លោក Abraham Lincoln គឺជាអតីតប្រធានាធិបតីអាមេរិកដែលមានឈ្មោះល្បីល្បាញម្នាក់ ដែលមនុស្សម្នាជាច្រើនតែងលើកសរសើរនូវស្មាដៃដ៏អស្ចារ្យរបស់លោកជាច្រើនដែលបានបន្សល់ទុកឱ្យមនុស្សជំនាន់ក្រោយបានរៀនសូត្រតាម។ ប៉ុន្តែភាពជោគជ័យ ស្នាដៃដ៍អស្ចារ្យ និងការដឹងនាំដ៏ល្អទាំងនេះ មិនមែនកើតមកក្នុងរយៈពេលតែមួយថ្ងៃឬមួយឆ្នាំនោះទេ តែលោកត្រូវហែលឆ្លងនូវសមុទ្រទុក្ខជាច្រើន ដែលអ្នកអាចមើលឃើញនូវភាពបរាជ័យជាច្រើនរបស់លោកដូចខាងក្រោមនេះបាន៖

១៨១៦ – គ្រួសារត្រូវគេបណ្តេញចេញពីផ្ទះជួល
១៨១៨ – ម្តាយត្រូវទទួលមរណភាព
១៨៣១ – ចាប់ផ្តើមរកស៊ី តែឡុងចុងខាតចុងខាតដើម
១៨៣២ – ឈរឈ្មោះបោះឆ្នោតជាសមាជិកសភាខេត្ត តែធ្លាក់។ គ្មានការងារធ្វើ ចង់រៀនច្បាប់តែរៀនមិនបាន
១៨៣៣ – ខ្ចីលុយគេរកស៊ី តែមិនដល់ចុងឆ្នាំក៏ដួលរលំ ហើយត្រូវសងបំណុលគេ ១៧ឆ្នាំទើបរួច
១៨៣៤ – ឈរឈ្មោះជាសមាជិកភាពម្តងទៀត តែឈ្នះ
១៨៣៥ – ភ្ជាប់ពាក្យនឹងមនុស្សស្រីម្នាក់ តែនាងស្លាប់មុនថ្ងៃរៀបការ
១៨៣៦ – ឈឺដេកលើគ្រែជាង៦ខែ
១៨៣៨ – ឈរឈ្មោះបោះឆ្នោតដណ្តើមតំណែងប្រធានសមាជិកសភាខេត្ត តែមិនបានសម្រេច
១៨៤០ – ឈរឈ្មោះម្តងទៀត តែត្រូវបរាជ័យទៀត
១៨៤៣ – ឈរឈ្មោះបោះឆ្នោតជាតំណាងរាស្រ្តតែធ្លាក់
១៨៤៦ – ឈរឈ្មោះម្តងទៀត ទើបជាប់
១៨៤៨ – ឈរឈ្មោះជាតំណាងរាស្រ្តម្តងទៀតដើម្បីបន្តតំណែង តែត្រូវបរាជ័យ
១៨៤៩ – សុំធ្វើប្រធានមន្ទីរដែនដី និងនគរូបនីកម្មក្នុងរដ្ឋ តែត្រូវគេបដិសេធចោល
១៨៥៤ – ឈរឈ្មោះជាសមាជិកព្រឹទ្ធសភា តែធ្លាក់
១៨៥៦ – ឈរឈ្មោះជាអនុប្រធានាធិបតី តែសំឡេងគាំទ្រមិនដល់១០០នាក់ផង
១៨៥៨ – ឈរឈ្មោះជាសមាជិកព្រឹទ្ធសភាម្តងទៀត តែត្រូវធ្លាក់ម្តងទៀត
១៨៦០ – ជាប់ជាប្រធានាធិបតីអាមេរិក៕

អត្ថបទ៖ បូ ទីន

——————————————–
ព័ត៌មានអំពីសៀវភៅ៖ https://bit.ly/3bj3sOX
តំណាងចែកចាយ៖ https://bit.ly/3cqLBJ5
——————————————–

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :



អានអត្ថបទ: