ដើម្បីគេចពីវិបត្តិហិរញ្ញវត្ថុ តើអ្នកត្រូវធ្វើដូចម្តេចខ្លះ?

  • 2022-07-27 3:00:16
  • ចំនួនមតិ 0 | ចំនួនទស្សនា 854


នៅពេលដែលអ្នកត្រូវការចំណាយ ស្របពេលដែលអ្នកមិនបានគ្រោងទុកជាមុននូវបញ្ហាដូចជា៖ ជួបបញ្ហាជួសជុលយានយន្ត​ បញ្ហាសុខភាពផ្សេងៗ ឬបញ្ហាត្រូវការលុយបន្ទាន់ជាដើម ដែលទាំងនេះហើយគឺជាដើមហេតុនៃវិបត្តិហិរញ្ញ​វត្ថុ។ ដូចនេះដើម្បីត្រៀមខ្លួនសម្រាប់ហេតុការណ៍ទាំងនេះ លោកអ្នកអាចឈ្វេងយល់នូវដំណោះស្រាយដូចខាងក្រោយនេះបាន៖

ឈ្វេងយល់ពីចំណូល និងចំណាយរបស់អ្នក៖ អ្នកមិនអាចដឹងមុនទេថា តើហិរញ្ញវត្ថុរបស់អ្នកអាចប្រើប្រាស់នៅពេលអាសន្នបានគ្រប់គ្រាន់ឬអត់ លុះត្រាតែ​អ្នកដឹងច្បាស់អំពីចំណូល និងចំណាយរបស់អ្នកជាមុនសិន។ ជាដំបូងអ្នកត្រូវកំណត់ពីចំណូលជាមធ្យម ដែលរួមបញ្ចូលទាំងប្រាក់ខែ និងចំណូលផ្សេងៗដែលអ្នកទទួលបាន។ បន្ទាប់មករាយនូវចំណាយជាមធ្យមប្រចាំខែ ដោយរាប់បញ្ចូលទាំងបំណុល (បើមាន) និងការចំណាយផ្សេងៗដែលអ្នកត្រូវចំណាយប្រចាំថ្ងៃផងដែរ។ ប្រសិនបើចំណូលច្រើនជាងចំណាយ ​អ្វីដែលអ្នកត្រូវយកចិត្តទុកដាក់នោះ គឺការសន្សំសម្រាប់ប្រើប្រាស់ក្នុងពេលត្រូវការភ្លាមៗ។​ តែបើសិនជាការចំណាយច្រើនជាងចំណូលវិញ អ្នកគួរតែពិនិត្យមើលប្រាក់ដែលអ្នកមាន និងស្វែងរកនូវអ្វីដែលអ្នកអាចកាត់បន្ថយក្នុងការចំណាយរបស់អ្នក។

រៀបចំថវិការសម្រាប់ពេលអាសន្ន៖ នៅពេលដែលអ្នកដឹងច្បាស់អំពីប្រាក់ដែលអ្នកមានហើយនោះ អ្នកអាចរៀបចំនូវតំរូវការណាដែលត្រូវចំណាយទាបបំផុតដើម្បីការពារកុំឱ្យការចំណាយរបស់អ្នកខ្ពស់ពេក។ បន្ទាប់មកធ្វើតារាងរាយនូវអ្វីដែលចាំបាច់ជារៀងរាល់ខែដែលជាការចំណាយមិនអាចខ្វះបានឬការចំណាយប្រចាំខែដូចជា ប្រាក់កម្ចីរំលស់ផ្ទះ, ជួលផ្ទះ, ថ្លៃទឹកភ្លើង និងឧបករណ៍ប្រើប្រាស់ផ្សេងៗ។ បន្ទាប់មករាយនូវចំណាយដែលមិនចាំបាច់ដែលអ្នកមាន ដូចជា​​ ទៅផឹកកាហ្វេខាងក្រៅ និងទិញវត្ថុផ្សេងៗដែលមិនសូវចាំបាច់ជាដើម៕

អត្ថបទ៖ ប៊ុនហ៊ាង

——————————————–
ព័ត៌មានអំពីសៀវភៅ៖ https://bit.ly/3bj3sOX
តំណាងចែកចាយ៖ https://bit.ly/3cqLBJ5
——————————————–

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :



អានអត្ថបទ: