៤ ចំណុចដើម្បីផ្លាស់ប្តូរទម្លាប់អាក្រក់ឱ្យចេញចាកឆ្ងាយ
- 2022-07-25 3:21:34
- ចំនួនមតិ 0 | ចំនួនទស្សនា 820
៤ ចំណុចដើម្បីផ្លាស់ប្តូរទម្លាប់អាក្រក់ឱ្យចេញចាកឆ្ងាយ
ទម្លាប់គឺជាអ្វីដែលអ្នកធ្វើដោយមិនបានគិត ហើយទម្លាប់មានពីរប្រភេទគឺទម្លាប់ល្អ និងទម្លាប់អាក្រក់។ ដូចជាការដុសធ្មេញជាទម្លាប់ល្អ ព្រោះវាមានប្រយោជន៍សម្រាប់យើង។ ការមកយឺត ការជក់បារី គឺសុទ្ធតែជាទម្លាប់អាក្រក់ទាំងអស់។ ហើយខាងក្រោមនេះគឺជាវិធីផ្លាស់ប្តូរទម្លាប់អាក្រក់ទាំងនោះ៖
១.គិតវិជ្ជមានលើទម្លាប់អាក្រក់៖ ទោះបីជាពេលខ្លះអ្នកក្រោកឡើងមកជាមួយនឹងទម្លាប់អាក្រក់ ភាពខ្ចិលច្រអូសហើយមានអារម្មណ៍ថាពិបាកក្នុងការផ្លាស់ប្ដូរវាប៉ុណ្ណាក៏ដោយ។ ប៉ុន្តែអ្នកត្រូវប្រាប់ខ្លួនឯងថាវាគ្មានអ្វីដែលអ្នកមិនអាចផ្លាស់ប្ដូរបានឡើយ។ ពេលនោះអ្នកនឹងមានអារម្មណ៍ថាសប្បាយរីករាយក្នុងការផ្លាស់ប្ដូរវា។
២. ត្រូវមានការប្តេជ្ញាចិត្ត៖ អ្នកប្រហែលជាបានឃើញមកហើយពីការសម្រកទម្ងន់ និងការហាត់ប្រាណ គឺសុទ្ធតែប្រើរយៈពេលវែងដើម្បីសម្រេចវាឱ្យបាន អ៊ីចឹងប្រសិនជាអ្នកគ្មានការតាំងចិត្តឬការប្ដេជ្ញាចិត្តទេនោះ អ្នកប្រាកដជាមិនអាចសម្រេចបានក្នុងការផ្លាស់ប្តូរទម្លាប់អាក្រក់របស់អ្នកបានឡើយ ព្រោះវាត្រូវការឱ្យអ្នកមានភាពអត់ធ្មត់ក្នុងការផ្លាស់ប្ដូរ។
៣. បណ្ដុះបំណងប្រាថ្នា៖ ដើម្បីធ្វើអ្វីមួយឬចង់បានអ្វីមួយ អ្នកត្រូវតែមានជំនឿជឿជាក់ថាខ្លួនឯងអាចធ្វើរឿងទាំងនោះបានជាមុនសិន ព្រោះមានរឿងខ្លះបើទោះបីជាវាពិបាកក្នុងការសម្រេចប៉ុណ្ណាក៏ដោយ តែនៅពេលដែលអ្នកមានជំនឿចិត្តលើខ្លួនឯងហើយ នោះអ្នកនឹងអាចសម្រេចវាបានដោយជោគជ័យជាក់ជាមិនខាន ព្រោះអ្នកបានព្យាយាមធ្វើវាអស់ពីកម្លាំងកាយចិត្តដើម្បីសម្រេចវាហើយ។
៤. ធ្វើអ្វីដែលអ្នកបានប្ដេជ្ញាចិត្ត៖ អ្នកបានប្ដេជ្ញាចិត្តហើយថានឹងផ្លាស់ប្ដូរទម្លាប់អាក្រក់របស់អ្នកឱ្យទៅជាទម្លាប់ល្អវិញ ដូច្នេះមានវិធីមួយដែលល្អសម្រាប់អ្នក គឺនៅពេលដែលអ្នកគិតថាខ្លួនកំពុងធ្វើទម្លាប់អាក្រក់ អ្នកត្រូវតែរំលឹកខ្លួនឯងវិញភ្លាមថា អ្នកត្រូវតែបកមកធ្វើទម្លាប់ល្អវិញ កុំឱ្យទម្លាប់អាក្រក់នោះមកគ្រប់ដណ្ដប់លើអ្នកសារជាថ្មីទៀតឱ្យសោះ។ ហើយបន្តិចម្តងៗអ្នកនឹងរីករាយជាមួយនឹងទម្លាប់ល្អរបស់អ្នកជាក់ជាមិនខាន។
អត្ថបទ៖ ប៊ុនហ៊ាង
បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ
សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :
អានអត្ថបទ: