៨ ចំណុចដ៏គួរឱ្យគោរពរបស់ជនជាតិជប៉ុន
- 2022-07-24 3:46:07
- ចំនួនមតិ 0 | ចំនួនទស្សនា 776
៨ ចំណុចដ៏គួរឱ្យគោរពរបស់ជនជាតិជប៉ុន
ប្រជាជនជប៉ុនត្រូវបានគេស្គាល់ថា ជាប្រជាជនដែលមានវិន័យ មានសុជីវធម៌ និងមានភាពស្មោះត្រង់បំផុតទាំងក្នុងសង្គមការងារ និងសង្គមរកស៊ី បើធៀបនឹងប្រជាជននៃប្រទេសផ្សេងៗទៀត។ ហើយខាងក្រោមនេះគឺជាចំណុចល្អៗដែលបញ្ជាក់ពីភាពថ្លៃថ្នូរបស់ជនជាតិមួយនេះ៖
១. ប្រទេសជប៉ុនគឺជាប្រទេសដែលចេះគួរសមជាងគេនៅលើពិភពលោក។
២. រថភ្លើងនៅជប៉ុនគឺមិនដែលយឺតក្នុងការចេញដំណើរម្តងណាឡើយ។
៣. ប្រជាពលរដ្ឋមានការគោរពច្បាប់ដែលបង្កើតឡើងដោយក្រុមព្រឹក្សាភិបាល។
៤. មិននិយាយទូរស័ព្ទឮៗដែលនឹងធ្វើឱ្យប៉ះពាល់ដល់អ្នកដទៃនៅជុំវិញខ្លួន។
៥. អ្នករង់ចាំជណ្តើរយន្តឈរនៅមួយចំហៀងជណ្ដើរយន្តដើម្បីទុកផ្លូវឱ្យអ្នកដើរចេញពីជណ្ដើរយន្ត។
៦. ប្រទេសជប៉ុនមានផ្លូវដែលស្អាតបំផុត ដែលស្ទើរតែគ្មានសម្បកកំប៉ុងឬសម្រាមនៅលើផ្លូវ។
៧.មានចោរកម្មតែ៣៧ករណីតែប៉ុណ្ណោះ តិចជាងសហរដ្ឋអាមេរិចទៅទៀត។ ហើយជប៉ុនគឺជាប្រទេសដែលមានសុវត្ថិភាពជាងគេនៅក្នុងពិភពលោក ដែលធ្វើឱ្យប្រជាជនមានអារម្មណ៍មានសេចក្តីសុខសុវត្ថិភាពដោយគ្មានការភ័យខ្លាច។
៨. ការជក់បារីនៅតាមផ្លូវគឺត្រូវបានហាមឃាត់ ប៉ុន្តែក៏មានតំបន់ជក់បារីត្រឹមត្រូវដែលបានកំណត់ដោយរដ្ឋដែរ។
ចុះប្រទេសរបស់អ្នកវិញ?
អត្ថបទ៖ បូ ទីន
បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ
សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :
អានអត្ថបទ: