ចូលដល់ថ្នាក់មហាវិទ្យាល័យត្រូវចេះរៀបចំ និងគ្រប់គ្រងសាច់ប្រាក់ឱ្យបានល្អ
- 2022-07-23 9:08:06
- ចំនួនមតិ 0 | ចំនួនទស្សនា 835
ចូលដល់ថ្នាក់មហាវិទ្យាល័យត្រូវចេះរៀបចំ និងគ្រប់គ្រងសាច់ប្រាក់ឱ្យបានល្អ
ឈានជើងចូលមកដល់ថ្នាក់មហាវិទ្យាល័យគឺជាការចាប់ផ្ដើមនូវជំពូកថ្មីមួយនៃជីវិតរបស់យើងគ្រប់ៗគ្នា។ ប៉ុន្តែក្នុងនោះក៏មានការពិបាកសម្រាប់យើងគ្រប់គ្នាក្នុងការយល់ដឹងអំពីប្រាក់ផងដែរ។ ដូចនេះហើយទើប Business Record នឹងចែករំលែកនូវគំនិតខ្លះៗដូចខាងក្រោមនេះ៖
ត្រូវចេះគ្រប់គ្រងសាច់ប្រាក់ដើម្បីទុកសន្សំ៖ នៅពេលដែលអ្នកនៅក្មេងវាស្រួលទេក្នុងការគិតក្នុងរឿងសន្សំនេះ មិនចាំបាច់ទាល់តែអ្នកមានការងារច្បាស់លាស់ទើបគិតពីរឿងសន្សំនេះនោះទេ។ តាមពិតទៅការសន្សំមិនចាំបាច់ទាល់តែអ្នកមានការងារប្រាក់ខែច្រើនឬការងារច្បាស់លាស់អ្វី ក៏អ្នកអាចចាប់ផ្តើមសន្សំបានដែរ តិចក្តីច្រើនក្តី រៀនសន្សំវាគឺជាទម្លាប់មួយដ៏ល្អបំផុតសម្រាប់យើងម្នាក់ៗ។ ហើយអ្នកប្រហែលជាគិតថា អ្នកនៅសល់ពេលជាច្រើនទៀតដើម្បីសន្សំប្រាក់ ប៉ុន្ដែសូមចងចាំថាវាមិនចេះយឺតពេលនោះទេក្នុងការឆាប់ធ្វើរឿងនេះ។
បែងចែកប្រាក់៖ មាននិសិត្សមួយចំនួនមិនចង់ចាប់ផ្ដើមមានការងារក្នុងពេលសិក្សាទេ លុះត្រាតែពួកគេបញ្ចប់ការសិក្សាជាមុនសិន ហើយមានតិចណាស់ដែលចាប់ផ្តើមរកការងារធ្វើស្របពេលកំពុងរៀន។ ប្រសិនបើម្ដាយឪពុករបស់អ្នកផ្ដល់ប្រាក់ដល់អ្នក ៣០$នៅក្នុងមួយអាទិត្យ អ្នកគួតែចំណាយប្រាក់ត្រឹមតែ២០$ ទៅ២៥$ ទៅបានហើយ ជាជាងចាយទាំងអស់។ ប៉ុន្តែប្រសិនបើអ្នកមានការងារធ្វើស្របពេលកំពុងរៀន អ្នកអាចធ្វើតាមវិធីខាងលើបានដូចគ្នា។
ការទិញរបស់របរប្រើប្រាស់ថ្មីៗ៖ មុនពេលអ្នកទិញអ្វីក៏ដោយ អ្នកគួតែសួរខ្លួនឯងថា តើអ្នកមានរបស់នោះហើយឬនៅ? បើអ្នកមានរួចហើយ ហើយអ្នកនៅតែចង់បានរបស់នោះថ្មីមួយទៀត អ៊ីចឹងគួរកុំទិញអីល្អជាង ព្រោះថាបើមិនទិញក៏អ្នកមិនខាតអ្វីដែរ គឺបានត្រឹមតែបំពេញចិត្តខ្លួនឯងតែប៉ុណ្ណោះ តែបើទិញ នោះអ្នកនឹងខាតប្រាក់។ អ្នកគួរតែទុកលុយនោះសន្សំវិញល្អជាងនៅថ្នាក់មហាវិទ្យល័យគឺជាពេលដែលអ្នកគួរតែបង្វឹកខ្លួនឱ្យមានទម្លាប់ចេះសន្សំប្រាប់ ព្រោះថាវ័យនេះ អ្នកអាចចេះគិតគូរវែងឆ្ងាយហើយ មិនមែនជាក្មេងដែលគិតតែសុំលុយពីឪពុកម្តាយទៅទិញនំញុំាទៀតនោះទេ។ អ្នកត្រូវដឹងថាថ្នាក់មហាវិទ្យាល័យគឺជាបទពិសោធន៍ដ៏មានតម្លៃក្នុងការលត់ដំជីវិតរបស់អ្នកសម្រាប់ថ្ងៃអនាគត។
អត្ថបទ៖ ស្មិត
បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ
សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :
អានអត្ថបទ: