៤ចំណុចដែលបុគ្គលល្បីៗធ្វើខុសពីមនុស្សធម្មតា
- 2022-07-20 2:55:29
- ចំនួនមតិ 0 | ចំនួនទស្សនា 750
៤ចំណុចដែលបុគ្គលល្បីៗធ្វើខុសពីមនុស្សធម្មតា
ប្រហែលជាអ្នកធ្លាប់គិតហើយថា តើអ្វីទៅដែលធ្វើឱ្យលោក Bill Gates លោក Richard Branson ឬ Muhammad Ali ពូកែនៅក្នុងវិស័យជំនួញរបស់ពួកគាត់? ចម្លើយនោះ គឺព្រោះតែពួកគាត់មិនត្រឹមតែគិតនោះទេ តែពួកគាត់គឺចេញធ្វើតែម្តង ហើយការចាប់ផ្ដើមធ្វើសកម្មភាពរបស់ពួកគាត់ក៏បានបង្រៀន និងបានផ្លាស់ប្ដូរពួកគាត់ច្រើនផងដែរ។ អ៊ីចឹងយើងទៅឈ្វេងយល់ពីចំណុចទាំង៤ ដែលពួកគាត់មានលក្ខណខុសពីមនុស្សធម្មតា៖
១. មិនប្រតិកម្មរហ័ស៖ ពួកគាត់មិនមានប្រតិកម្មនឹងព័ត៌មាន ឬដំណឹងណាមួយដែលមិនច្បាស់លាស់នោះទេ ពួកគាត់តែងតែប្រមូលរាល់ព័ត៌មានឱ្យគ្រប់ជ្រុងជ្រោយជាមុនសិន មុននឹងប្រតិកម្មទៅលើរឿងអ្វីមួយ។ បន្ទាប់មកទៀតពួកគាត់នឹងធ្វើការវាយតម្លៃ និងរៀបចំផែនការទៅតាមនោះ។ ពួកគាត់មិនភ័យស្លន់ស្លោ និងមិនធ្វើការសម្រេចចិត្តភ្លាមៗនោះទេ ហើយធ្វើការតាមផែនការដែលពួកគាត់បានព្រៀងទុក។
២. មិនបន្ទោសទៅលើស្ថានភាពខាងក្រៅ៖ ប្រសិនបើអ្វីៗមិនដំណើរការទៅតាមផែនការទេ នោះពួកគាត់នឹងមិនបន្ទោសទៅលើកត្តាខាងក្រៅចំពោះការបាត់បង់អ្វីមួយដែលខ្លួនរំពឹងទុកនោះទេ។ ពួកគាត់នឹងទទួលខុសត្រូវចំពោះអ្វីដែលមិនដំណើរការ ហើយផ្ដោតទៅលើការដោះស្រាយបញ្ហាជាមុន។
៣. ពួកគេជឿថាឱកាសគ្មានទីបញ្ចប់៖ មនុស្សដែលទទួលបានជោគជ័យជឿជាក់ថាមានឱកាសជាច្រើនដែលកំពុងចាំពួកគាត់។ ដូច្នេះពួកគាត់មិនដែលភ័យខ្លាចក្នុងការធ្វើដំណើរទៅមុខរហូតនោះទេ។ ហើយពួកគាត់ក៏តែងតែធ្វើការសម្រេចចិត្តមួយដ៏ឆ្លាតវៃបំផុតដែរ ដើម្បីប្រាកដថាវានឹងជោគជ័យ១០០%។
៤. ការលំបាកគឺជាផ្នែកមួយដែលបង្រៀនពួកគេ៖ មិនមានការចាប់ផ្តើមឯណា ដោយមិនបានឆ្លងកាត់បទពិសោធន៍ និងការលំបាកនោះទេ។ មនុស្សដែលទទួលបានជោគជ័យ ពួកគាត់ទទួលយកនូវការលំបាកជាច្រើនដោយមិនត្អូញត្អែរឡើយ ដើម្បីយកមកសិក្សាក៏ដូចជាស្វែងរកវិធីសាស្រ្តដោះស្រាយ។
អត្ថបទ៖ វិសាល
បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ
សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :
អានអត្ថបទ: