ចង់សល់ប្រាក់ ត្រូវចេះពីរបៀបសន្សំប្រាក់ឱ្យបានត្រឹមត្រូវ
- 2022-07-18 2:35:13
- ចំនួនមតិ 0 | ចំនួនទស្សនា 573
ចង់សល់ប្រាក់ ត្រូវចេះពីរបៀបសន្សំប្រាក់ឱ្យបានត្រឹមត្រូវ
អ្នកតែងនិយាយថា ប្រាក់ខែចាយមិនដែលគ្រប់ឬក៏ចាយមិនដែលសល់ មិនដឹងពេលណាសល់ប្រាក់ដូចគេ? បើនិយាយទៅការសន្សំប្រាក់វាមិនស្រួលដូចការចាយប្រាក់ឡើយ។ ប៉ុន្តែបើទោះជាយ៉ាងនេះក៏ដោយក៏ការសន្សំប្រាក់វាជាប្រយោជន៍មួយ ដែលអាចជួយអ្នកឱ្យដោះទាល់បានខ្លះ នៅពេលដែលមានបញ្ហាណាមួយកើតឡើង។ ហើយខាងក្រោមនេះជាវិធីសាស្ត្រមួយចំនួនសម្រាប់ឱ្យអ្នកទុកគ្រាន់ជាគំនិតខ្លះៗ៖
១ លុយរាយ៖ ជាទូទៅពេលដែលអ្នកទិញអ្វីក៏ដោយ រមែងទទួលបានប្រាក់អាប់មកវិញ ដូចជា៥០០៛ ឬ១០០០៛។ អ្នកត្រូវចាំថាខ្វះ១០០៛ ក៏មិនអាចមាន១០,០០០៛ បានដែរ ដូចនេះហើយអ្នកត្រូវចេះឱ្យតម្លៃលើប្រាក់បន្តិចបន្តួចនេះ។ ហើយរៀងរាល់ពេលដែលអ្នកទទួលបានប្រាក់បន្តិចបន្តួចបែបនេះ អ្នកគួរតែយកលុយរាយទាំងនោះ ទៅទុកកន្លែងណាមួយដើម្បីសន្សំ ហើយរៀងរាល់១ទៅ ២ខែ ត្រូវយកវាមករាប់ម្តង នោះអ្នកនឹងឃើញថាវាមិនមែនជាចំនួនលុយរាយទៀតនោះទេ។
២ កំណត់ការចាយវាយប្រចាំសប្ដាហ៍ឬខែ៖ សម្រាប់យុវជនខ្មែរ ក្បួននេះមិនសូវជានិយមប៉ុន្មានទេ ហើយក៏មិនសូវយកចិត្តទុកដាក់ពីការកត់ត្រាចំណាយរបស់ខ្លួនដែរ។ ប៉ុន្ដែវិធីសាស្រ្តនេះវាពិតជាល្អខ្លាំងណាស់សម្រាប់ជាការក្រើនរំលឹកថា អ្នកបានចាយអស់ប៉ុន្មាន និងចំណាយលើអ្វីខ្លះជាជាងមិនដឹងបាត់លុយទៅណា។
៣ បែងចែកលុយសម្រាប់គ្រាអាសន្ន៖ អ្នកមិនអាចទាយទុកមុនថា ថាស្អែកនឹងទៅជាបែបណានោះទេ។ ពេលខ្លះប្រាក់របស់អ្នកពេលនេះអាចត្រឹមតែមួយចាយគ្រប់ប៉ុណ្ណោះ ដូចនេះហើយការបង្កើតប្រាក់សន្សំសម្រាប់ហេតុការណ៍ចាំបាច់ណាមួយវាជារឿងល្អបំផុតសម្រាប់អ្នក។
អត្ថបទ៖ បូ ទីន
បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ
សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :
អានអត្ថបទ: