៤ចំណុចដែលយុវជនគួរគិត ដើម្បីមានជំហរជីវិត និងហិរញ្ញវត្ថុ
- 2022-07-17 4:40:49
- ចំនួនមតិ 0 | ចំនួនទស្សនា 559
៤ចំណុចដែលយុវជនគួរគិត ដើម្បីមានជំហរជីវិត និងហិរញ្ញវត្ថុ
បច្ចុប្បន្នយុវវ័យដែលមានអាយុចន្លោះ១៨ ទៅ២៥ឆ្នាំ ដែលអាចមានលទ្ធភាពកែប្រែខ្លួនឯងឱ្យក្លាយទៅជាមនុស្សដែលមានជំហរលើជីវិតហិរញ្ញវត្ថុបាន ពិតជាពិបាករកខ្លាំងណាស់ ព្រោះថាក្នុងវ័យនេះគឺជាវ័យដែលកំពុងសិក្សា និងជាវ័យដែលមនុស្សមានចិត្តក្តៅមិនសូវចេះគិតបានវែងឆ្ងាយ ឬហៅម្យ៉ាងទៀតថាជាវ័យដែលគ្មានផែនការច្បាស់លាស់។ ដូច្នេះហើយដើម្បីចេះរៀបចំអនាគតឱ្យបានល្អ ខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួនដែលអាចជួយកែប្រែជីវិតរបស់អ្នកឱ្យក្លាយជាមនុស្សមានជំហរម្នាក់បាន៖
១. មានគោលដៅ៖ បើអ្នកគ្មានគោលដៅច្បាស់លាស់នោះទេ នោះរឿងរកប្រាក់ចំណូលបន្ថែមក៏រឹតតែមើលមិនឃើញថែមទៀត ដូចនេះអ្នកត្រូវស្វះស្វែងរកឱ្យឃើញនូវគោលដៅរបស់ខ្លួន ហើយកំណត់វាឱ្យធំ និងរៀបចំវាឱ្យបានច្បាស់ ហើយខិតខំធ្វើការដើម្បីសម្រេចវាឱ្យបាន នោះរឿងចំណូលវានឹងមកដោយឯងៗ។
២. គិតពីចំណូល៖ បើមនុស្សម្នាក់ដែលមានសមត្ថភាពខ្ពស់ឬជាមនុស្សដែលមានទេពកោសល្យអស្ចារ្យ ការបង្កើតប្រាក់ចំណូលគឺជារឿងងាយទេសម្រាប់ពួកគេ ព្រោះថាមានការងារជាច្រើនដែលកំពុងរងចាំពួកគេដែលអាចឱ្យពួកគេរកចំណូលបានច្រើន។ ប៉ុន្តែបើអ្នកមិនទាន់រកឃើញសមត្ថភាព ឬទេពកោសល្យរបស់ខ្លួនទេ អ្នកក៏អាចគិតពីការទទួលបានចំណូលខ្ពស់ដូចគ្នាបានដែរ អ្នកអាចរកវិធីសាស្ត្រក្នុងការរកចំណូលឱ្យបានច្រើនផ្លូវ អាច២ ទៅ៣ផ្លូវ (ចំណូលប្រាក់ខែ, លក់Online, ផ្តល់សេវាកម្មផ្សេងៗ, វិនិយោគ, ផ្នែកអចលនទ្រព្យ)។
៣. កុំសូវផ្តោតលើសម្ភារនិយមច្រើនពេក (រើសតែអ្វីដែលចំបាច់)៖ នៅពេលដែលជំហរហិរញ្ញវត្ថុរបស់អ្នកទើបតែចាប់ផ្ដើមមានលំហូរ ដូចនេះអ្នកកុំទាន់លោតហក់រឿងសម្ភារនិយមច្រើនពេកអី ព្រោះថារឿងសម្ភារនិយមនេះហើយដែលធ្វើឱ្យអ្នកខ្ជះខ្ជាយប្រាក់របស់អ្នកជាច្រើន។ ដូចនេះអ្នកត្រូវសន្សំប្រាក់សិន ទុកប្រើកន្លែងដែលអាចបង្កើតប្រាក់ឱ្យអ្នកបានទៀត នោះចំណូលរបស់អ្នកនឹងកើតមានមួយផ្លូវថែមទៀតជាក់ជាមិនខាន។
៤. ពង្រឹងលើសមត្ថភាព៖ នេះគឺវាជាការវិនិយោគមួយដែលប្រកបទៅដោយប្រសិទ្ធភាពបំផុត។ ហើយការវិនិយោគបែបនេះនឹងនាំអ្នកឱ្យទៅរកលទ្ធផលល្អៗជាច្រើន។ ការវិនិយោគលើខ្លួនឯង ដូចជាការស្ដាប់ ឬការអានអត្ថបទចំណេះដឹង, អានសៀវភៅ ដែលជាចំណេះដឹងថ្មីៗ ហើយមានប្រយោជន៍ រៀងរាល់៣០នាទីឬលើសនេះជារៀងរាល់ថ្ងៃ វានឹងធ្វើឱ្យអ្នកបង្កើនសមត្ថភាពខ្លួនឯងរឹតតែខ្លាំង។
អត្ថបទ៖ វិសាល
ផ្នែកមួយនៃសៀវភៅ៖ ជម្រៅនៃការគិត
បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ
សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :
អានអត្ថបទ: