៣ វិធីសាស្ត្រដើម្បីរើខ្លួនចេញពីអតីតកាលដ៏ខ្មៅងងឹត

  • 2022-07-16 5:01:39
  • ចំនួនមតិ 0 | ចំនួនទស្សនា 815


មានអតីតកាលអាក្រក់ៗជាច្រើនដែលតែងតែលង់បន្លាចអ្នករហូតដល់បច្ចុប្បន្ន ដែលជាហេតុធ្វើឱ្យអ្នកនៅតែរស់នៅក្នុងអតីតកាលដល់ខ្មៅងងឹតនេះដដែលជាដដែល។ ដោយហេតុនេះហើយទើបក្រុមការងារ Business record សូមណែនាំអ្នកនូវជំហានទាំង៣ ដើម្បីបំភ្លេចរឿងមិនល្អអស់ទាំងនោះចោល៖

១. រៀនពីអតីតកាលប៉ុន្តែកុំឱ្យវាគ្រប់គ្រងអ្នកបាន៖ វាជារឿងត្រឹមត្រូវបើសិនជាអ្នកយកបទពិសោធន៍មិនល្អដែលអ្នកមានពីអតីតកាលមកធ្វើជាមេរៀន វាគឺជាមេរៀនមួយដ៏ល្អដើម្បីឱ្យអ្នកយកទៅសិក្សា និងកែប្រែអនាគត។ អ្នកអាចចំណាយពេលខ្លះដើម្បីឆ្លុះបញ្ចាំងពីបទពិសោធន៍ចាស់ៗដែលមិនល្អ និងរិះរកវិធីដើម្បីដោះស្រាយ។ ហើយនេះជាសំនួរខ្លះៗដើម្បីជាតម្រុយដល់អ្នកក្នុងការសិក្សាពីអតីតកាល៖
១. តើអ្វីទៅជាបញ្ហាពិតប្រាកដដែលបានកើតឡើង? សូមឆ្លើយនូវអ្វីដែលជាការពិតចំពោះខ្លួនឯង។
២. តើខ្ញុំមានអារម្មណ៍យ៉ាងណានៅពេលជួយបញ្ហាហ្នឹង? សូមសរសេរវាចេញមកហើយរកចម្លើយដោយខ្លួនឯង។
៣. តើខ្ញុំអាចប្រើវាដើម្បីពង្រឹងខ្លួនឯងបានយ៉ាងដូចម្តេច?
បន្ទាប់ពីឆ្លើយនូវចំលើយទាំងនេះហើយ វាដល់ពេលដែលអ្នកយកវាមកអនុវត្តបានហើយ។

២. ផ្តោតលើបច្ចុប្បន្ន៖ វិធីមួយក្នុងចំណោមវិធីដែលមានប្រសិទ្ធភាពបំផុតក្នុងការច្រានចោលនូវអតីតកាលអាក្រក់ៗចេញឱ្យឆ្ងាយ គឺផ្តោតទៅលើបច្ចុប្បន្ន។ ជំនួសឱ្យការសំងំរស់នៅក្នុងភាពងងឹតនៃអតីតកាល អ្នកត្រូវតែធ្វើខ្លួនឱ្យសកម្ម ហើយរីករាយជាមួយនឹងបច្ចុប្បន្ន និងអនាគត។ រៀនជំនាញថ្មីៗ រៀបចំបង្កើត និងផ្តោតទៅលើក្តីស្រមៃរបស់ខ្លួន។ ហើយយកពេលខ្លះហាត់ប្រាណ ជួបជុំជាមួយមិត្តភក្តិ និងបង្កើតមិត្តភក្តិថ្មីៗដើម្បីសម្រេចបាននូវគោលដៅដែលអ្នកកំពុងគិត និងផ្តោលើការស្វែងរកបទពិសោធន៍ថ្មីៗ។

៣. គិតពីមនុស្សដែលនៅជុំវិញអ្នក៖ គិតអំពីមនុស្សដែលនៅជុំវិញខ្លួនអ្នក។ ថាតើនរណាជាមនុស្សអវិជ្ជមានដែលតែងតែនាំអ្នកឱ្យទៅផ្លូវខុស? ហើយតើនរណាជាមនុស្សដែលពាក់ព័ន្ធទៅនឹងអតីតកាលមិនល្អខ្លះ? អ្នកប្រហែលជាត្រូវចាកចេញពីបុគ្គលទាំងនោះហើយ ដើម្បីស្វែងរកមនុស្សវិជ្ជមាន និងល្អៗដែលអាចជួយរុញច្រានអ្នកឱ្យជោគជ័យ និងជាមនុស្សដែលជួយដោះស្រាយបញ្ហាជាមួយអ្នក។

អត្ថបទ៖ ប៊ុនហ៊ាង

ផ្នែកមួយនៃសៀវភៅ៖ ជម្រៅនៃការគិត

——————————————–
ព័ត៌មានអំពីសៀវភៅ៖ https://bit.ly/3bj3sOX
តំណាងចែកចាយ៖ https://bit.ly/3cqLBJ5
——————————————–

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :



អានអត្ថបទ: