៤ចំណុចនេះនឹងធ្វើឱ្យអ្នកក្លាយជាមនុស្សជាទីគោរពសម្រាប់មនុស្សផងទាំងពួង
- 2022-07-11 9:38:16
- ចំនួនមតិ 0 | ចំនួនទស្សនា 540
៤ចំណុចនេះនឹងធ្វើឱ្យអ្នកក្លាយជាមនុស្សជាទីគោរពសម្រាប់មនុស្សផងទាំងពួង
ការគោរពកោតខ្លាចមិនមែនចេះតែកើតមានឡើងដោយឯងៗនោះទេ វាសុទ្ធតែចេញពីហេតុណាមួយហើយ។ ជាក់ស្តែងបើអ្នកកំពុងស្ថិតក្នុងដំណែងជាថ្នាក់ដឹកនាំគេ ការគោរពពីសំណាក់មនុស្សថ្នាក់ក្រោម គឺជារឿងដ៏សំខាន់បំផុត។ វាអាចជាការគោរពដោយសារដំណែង ចំណេះដឹង ឬក៏សមត្ថភាពដែលអ្នកមាន ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺការគោរពដែលចេញពីបេះដូងពិតប្រាកដដោយមិនគិតទៅលើរឿងមុខដំណែង។ ដូចនេះចំណុចទាំង៤ដូចខាងក្រោមនេះគឺជាគន្លឹះខ្លះៗទុកគ្រាន់ជាពន្លឺសម្រាប់អ្នក៖
១. ការគួរសម៖ ការប្រព្រឹត្តិទង្វើគួរសមទៅដល់មនុស្សគ្រប់គ្នាដែលអ្នកបានជួប គឺជារឿងមួយដែលអ្នកចាំបាច់ត្រូវតែមាន ជាមួយនឹងសមាជិកគ្រួសារ ជាមួយនឹងក្រុមការងារ ក៏ដូចជាមនុស្សទូទៅផងដែរ។ ការគួរសមដែលស្តែងចេញពីបេះដូង គឺជាការគួរសមដែលមានឥទ្ធពលបំផុត មិនថាជួបជាមួយមនុស្សក្នុងដំណែងណាក៏ដោយ តូចឬក៏ធំ មានឬក៏ក្រ រាល់ការគួរសមដែលអ្នកឱ្យគេនោះគេនឹងផ្តល់វាឱ្យមកអ្នកវិញ។
២. ស្តាប់៖ ការស្តាប់គឺជាដំណើរសកម្មមួយ ដែលបញ្ចាក់ថាអ្នកកំពុងឱ្យតំលៃគេ។ ជាញឹកញាប់ក្នុងការសន្ទនាប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ តែងបង្កប់ដោយគំនិតល្អៗ ដូចនេះអ្នកត្រូវតែស្តាប់ដែលប្រកបដោយសុជីវធម៌ជាមួយនឹងការសួរសំណួរដែលប្រកបដោយការលើកទឹកចិត្តដល់អ្នកនិយាយ ឱ្យប្រាប់អ្នកច្រើនជាងអ្នកប្រាប់គេ។
៣. ធ្វើជាប្រយោជន៍ដល់អ្នកជុំវិញខ្លួន៖ មនុស្សដែលទទួលបានការគោរពតែងតែក្លាយជាមនុស្សដែលជាប្រយោជន៍ដល់អ្នកដទៃនៅពេលដែលពួកគេត្រូវការជំនួយ បើទោះការជួយនោះមិនបាន១០០%ក៏ដោយ ឱ្យតែការជួយនោះចេញពីចិត្តរបស់អ្នក។ ជាពិសេសនោះក្នុងគម្រោងការងារ អ្នកត្រូវធ្វើជាមនុស្សដែលឱ្យក្រុមការងាររបស់អ្នកអាចពឹងពាក់បាន ហើយអ្នកគួរតែមើលឱ្យគ្រប់ជ្រុងជ្រោយថាតើក្រុមការងាររបស់អ្នកត្រូវការជំនួយអ្វីខ្លះ គេមានបញ្ហាអ្វីខ្លះ និងថាតើអ្នកអាចជួយអ្វីបានខ្លះ?។
៤. កុំឱ្យការខឹងគ្រោបកើតមកលើអ្នក៖ ការប្រកាន់ខឹងឬខឹងសម្បារនឹងមិនធ្វើឱ្យអ្នកណាម្នាក់មានសេចក្តីសុខនោះទេ មានតែធ្វើឱ្យគេឈឺចាប់ សូម្បីតែអ្នកក៏ដោយ។ ដូចនេះប្រសិនបើអ្នកខឹង សូមអ្នកគ្រប់គ្រង់វាឱ្យបានល្អ ហើយបន្ទាប់មកឱ្យវា រំសាយម្តងបន្តិចៗទៅ និងកែតម្រូវស្ថានភាពឬក៏អាចដើរចេញសិនក៏បាន និងប្រើការអធ្យាស្រ័យមកជំនួសវិញ។
អត្ថបទ៖ បូ ទីន
បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ
សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :
អានអត្ថបទ: