គន្លឹះដើម្បីការពារពីភាពខ្វះលុយចាយចុងខែ
- 2022-07-10 4:16:41
- ចំនួនមតិ 0 | ចំនួនទស្សនា 574
គន្លឹះដើម្បីការពារពីភាពខ្វះលុយចាយចុងខែ
តើអ្នកដឹងទេថា ការដែលទម្លាប់ចាយច្រើនជាមូលហេតុធ្វើឱ្យអ្នកខ្វះខាត ហើយវាក៏ជាបញ្ហាមួយដែលប្រជាជនយើងសព្វថ្ងៃកំពុងជួបប្រទះផងដែរ ដែលវាកើតឡើងមកស្ទើតែគ្រប់គ្នាទៅហើយ ពិសេសនោះគឺយុវវ័យនេះតែម្ដង។ ហើយខាងក្រោមនេះគឺជាចំណុចមួយចំនួនដែលក្រុមការងារ Business Record បានរកឃើញនូវមូលហេតុ និងកំហុសដែលអ្នកបានប្រព្រឹត្ត៖
សប្បាយមុនគិតពីអនាគត៖ អ្នកប្រហែលជាភ្លេចគិតពីគោលដៅនៅថ្ងៃខាងមុខហើយ ដូច្នេះអ្នកគួរតែគិតគូហើយនៅពេលនេះ អ្នកគួរតែកុំចង់សម្រេចភាពសប្បាយរីករាយជាមុន មុនពេលដែលអ្នកគិតពីអនាគតអី។ ការសម្រេចចិត្តរបស់អ្នកនៅពេលនេះមិនមែនជាទង្វើល្អដើម្បីរក្សាប្រាក់ទុកសម្រាប់តម្រូវការនៅថ្ងៃអនាគតឡើយ។ ដូច្នេះនៅត្រង់ចំណុចនេះអ្នកគួរតែគិតសិន មុននឹងបន្តដំណើរជីវិតបន្តទៀត។
មិនសូវគិតពីកាសន្សំ៖ នេះក៏ដោយសារតែអ្នកត្រូវចំណាយប្រាក់ជាច្រើនដែលអ្នកមាន លើសប្រាក់ដែលអ្នកគួរទុកសន្សំរហូតធ្វើឱ្យអ្នកមានបញ្ហារឿងសន្សំប្រាក់ឬអាចមានពេលខ្លះចាយមិនដល់ចុងខែផងក៏មាន។
មិនមានផែនការរៀបចំសាច់ប្រាក់៖ អ្នកមិនបានគិតពីចំនួនទឹកប្រាក់ដែលអ្នកគួរចាយនៅក្នុងមួយខែៗឡើយ ដោយអ្នកគ្រាន់តែចាយទៅតាមតែចិត្តដែលអ្នកចង់ចាយតែប៉ុណ្ណោះ។ អ្នកមិនបានធ្វើបញ្ជីចំណាយប្រចាំខែនីមួយៗឡើយ ការដែលគ្មានបញ្ជីផែនការនេះហើយដែលធ្វើឱ្យអ្នកមិនអាចគ្រប់គ្រង់ការចំណាយរបស់អ្នកបាន។ នៅពេលដែលអ្នកមិនអាចគ្រប់គ្រង់វាបាន នោះអ្នកនឹងចាយប្រាក់ដោយមិនបានគិត ហើយមិនបានបែងចែកអ្វីដែលគួរទិញនិងអ្វីមិនគួរទិញ។
រៀនរបៀបនៃការគ្រប់គ្រងប្រាក់៖ សូមចងចាំថាការគ្រប់គ្រងប្រាក់វាមិនងាយ ដូចដែរអ្នកគ្រាន់តែស្តាប់នោះទេ ដូចនេះអ្នកត្រូវប្រើប្រាស់ការព្យាយាមបន្តិចក្នុងការរៀបចំផែនការរបស់អ្នក ដោយត្រួតពិនិត្យផែនការរបស់អ្នកជារៀងរាល់ខែ ហើយឈប់ឬកាត់បន្ថយចំណាយទៅលើអ្វីដែលអត់ប្រយោជន៍។ ប្រសិនបើអ្នកសន្សំប្រាក់ចំណូលរបស់អ្នក ហើយអនុវត្តរបៀបនៃការគ្រប់គ្រងប្រាក់របស់អ្នកនេះ វាអាចត្រូវការពេលច្រើនដើម្បីឱ្យអ្នកផ្លាស់ប្ដូរបាន ប៉ុន្តែប្រសិនជាអ្នកតាំងចិត្តធ្វើវាឱ្យបាន នោះអ្នកនឹងជោគជ័យជាក់ជាមិនខាន៕
អត្ថបទ៖ ប៊ុនហ៊ាង
ផ្នែកមួយនៃសៀវភៅ៖ ផ្តើមពីសូន្យ
បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ
សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :
អានអត្ថបទ: