៤ចំណុចដើម្បីគិតលើរឿងធ្វើការឱ្យខ្លួនឯង
- 2022-07-09 4:48:26
- ចំនួនមតិ 0 | ចំនួនទស្សនា 566
៤ចំណុចដើម្បីគិតលើរឿងធ្វើការឱ្យខ្លួនឯង
អ្នកដែលកំពុងតែអានអត្ថបទមួយនេះ អ្នកប្រហែលជាកំពុងតែធ្វើការឱ្យគេ និងកំពុងតែជួយអ្នកដទៃឱ្យសម្រេចក្ដីស្រមៃរបស់ពួកគេហើយមែនទេ? ប៉ុន្តែអ្នកក៏ប្រហែលជាមានក្ដីស្រមៃរបស់ខ្លួនដែរហើយ តើមែនទេ? អ្នកដែលកំពុងខ្វល់ខ្វាយពីសុបិនរបស់ខ្លួនទាំងអស់គ្នា ខាងក្រោមនេះគឺជាគន្លឹះទាំង៤ ដើម្បីជួយអ្នកឱ្យមានក្ដីស្រមៃមួយដែលជារបស់ខ្លួន៖
១. ដំបូងកុំសួរពីអ្វីដែលទីផ្សារត្រូវការ តើអ្នកចូលចិត្តអ្វីជាមុនសិន
ជំនួសដោយការសួរ តើទីផ្សារត្រូវការអ្វី អ្នកត្រូវសួរខ្លួនឯងជាមុនសិនដើម្បីឱ្យដឹងថា “តើអ្វីទៅដែលអ្នកចូលចិត្ត? ហើយអ្វីដែលអ្នកអាចធ្វើបាន?” កុំបាក់ទឹកចិត្តដោយសារតែគំនិតរបស់អ្នក គេធ្វើហើយ រឿងដែលសំខាន់នោះគឺថា តើអ្នកពិតជាស្រឡាញ់កិច្ចការនោះឬក៏អត់។
២. បង្កើតចក្ខុវិស័យក្នុងរូបភាពដ៏ធំមួយនៃអ្វីដែលអ្នកចង់បាន
មានចក្ខុវិស័យច្បាស់លាស់៖
សូមផ្ដោតទៅលើចំណុចទាំងនេះ នោះអ្នកនឹងឆ្ពោះទៅមុខជារៀងរហូតហើយ។
៣. ធ្វើការសម្រេចចិត្តសម្រាប់អ្វីដែលអ្នកចង់ក្លាយជា
សូមស្រមៃមើលទៅរូបភាពនៃចក្ខុវិស័យដ៏ធំរបស់អ្នក ហើយស្រមៃថាអ្នកកំពុងតែនៅក្នុងពេលមួយនោះ នោះអ្នកនឹងមានអារម្មណ៍ថា មានថាមពលក្នុងការពុះពារដើម្បីទៅឱ្យដល់ទីនោះហើយ។ ចូរសម្រេចចិត្តធ្វើនូវអ្វីដែលអ្នកស្រឡាញ់ ហើយរុញវាឱ្យទៅមុខជានិច្ច។
៤. ប្រឹក្សារជាមួយនរណាម្នាក់ដែលអ្នកជឿជាក់
រកនរណាម្នាក់ដែលធ្លាប់ឆ្លងកាត់ក្នុងជីវិតអាជីវកម្មដែលប្រហាក់ប្រហែលនឹងចក្ខុវិស័យរបស់អ្នក។ នោះពួកគេនឹងអាចជួយកំណត់គោលដៅរយៈពេលខ្លី ឬរយៈវែងឱ្យអ្នកហើយ។
អត្ថបទ៖ ប៊ុនហ៊ាង
ផ្នែកមួយនៃសៀវភៅ៖ ផ្តើមពីសូន្យ
បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ
សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :
អានអត្ថបទ: