៣ចំណុចដើម្បីសន្សំ និងប្រើប្រាស់ពេលវេលាឱ្យមានប្រយោជន៍

  • 2022-07-07 3:10:12
  • ចំនួនមតិ 0 | ចំនួនទស្សនា 472


ពេលវេលាអាចបង្កើតលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែលុយច្រើនមហាសាលប៉ុណ្ណាក៏មិនអាចទិញពេលវេលាបានដែរសូម្បីតែមួយវិនាទី ដូច្នេះហើយអ្នកគួរចេះចាយពេលវេលារបស់អ្នកឱ្យមានតម្លៃបំផុត ព្រោះជីវិតរបស់មនុស្សខ្លីណាស់។ ហើយក្រោមនេះគឺជាវិធីនៃការគ្រប់គ្រង់ពេលវេលាឱ្យមានប្រសិទ្ធភាព៖

តាមដានពេលវេលា៖ បើអ្នកអាចតាមដានថាអ្នកបានធ្វើអ្វីខ្លះ? នៅកន្លែងណា? ប្រើរយៈពេលប៉ុន្មានម៉ោង ឬប៉ុន្មានថ្ងៃ? នោះអ្នកនឹងអាចធ្វើការកែប្រែនូវចំណុចខ្វះខាតរបស់អ្នកបានហើយ។ អ្នកគ្រាន់តែផ្តើមធ្វើការតាមដានត្រឹមមួយថ្ងៃសិន នោះអ្នកនឹងមានការភ្ញាក់ផ្អើលជាក់ជាមិនខានជាមួយនឹងអ្វីដែលអ្នកបានឃើញ។

ធ្វើកិច្ចការសំខាន់មុន៖ មនុស្សជាញឹកញាប់បាត់បង់ការងារដែលមានសារៈសំខាន់ ព្រោះពួកគេមិនបានបែងចែកការងារណាដែលសំខាន់ ហើយការងារណាដែលមិនសូវសំខាន់។ ដូចនេះអ្នកអាចចំណាយពេល២នាទីដើម្បីធ្វើការរំលឹកឡើងវិញថាអ្នកត្រូវធ្វើអ្វីមុនគេ និងអ្វីធ្វើក្រោយគេ?

ផ្ដល់ពេល៣០នាទីឱ្យខ្លួនឯង៖  ពេលវេលារបស់អ្នកជារបស់អ្នក អ្នកអាចសម្រេចចិត្តថា ប្រគល់ឱ្យនរណាម្នាក់ឬ មិនឱ្យនរណាម្នាក់បាន មិនថាជាមួយមិត្តភក្តិ, គ្រួសារឬសង្សាររបស់អ្នកជាដើម ដែលវាអាស្រ័យលើការប្រើប្រាស់របស់អ្នក។ ពេលវេលាមិនចាំនរណាម្នាក់នោះទេ ដូច្នេះអ្នកគួរចាយពេលរេលារបស់អ្នកមួយថ្ងៃៗឱ្យមានតម្លៃបំផុតសម្រាប់ជីវិតរបស់អ្នក។

អត្ថបទ៖ ប៊ុន​ហ៊ាង

ផ្នែកមួយនៃសៀវភៅ៖ ផ្តើមពីសូន្យ

——————————————–
ព័ត៌មានអំពីសៀវភៅ៖ https://bit.ly/3bj3sOX
តំណាងចែកចាយ៖ https://bit.ly/3cqLBJ5
——————————————–

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :



អានអត្ថបទ: