ការរៀបចំការចំណាយទាំង៥ដែលយុវជនគួរយល់ដឹង

  • 2022-07-06 4:23:15
  • ចំនួនមតិ 0 | ចំនួនទស្សនា 521


យុវជននាសម័យនេះមិនសូវយកចិត្តទុកដាក់ប៉ុន្មានទេក្នុងការបែងចែកចំណាយ និងចំណូលរបស់ខ្លួន។ ទាំងនេះអាចមកពីការចំណាយលើសំភារៈនិយមច្រើនពេកឬក៏យ៉ាងណា? ក្នុងវ័យនេះសំខាន់ណាស់ដែលយុវជនត្រូវចេះរៀបចំទុកដាក់ចំណូល និងចំណាយរបស់ខ្លួនឱ្យបានល្អ ព្រោះការដែរមិនបានរៀបចំលើចំណុចនេះ វាជាកំហុសដ៏ធំមួយដែលយុវជនសម័យនេះមិនអាចគ្រប់គ្រងបានថាខ្លួនត្រូវចំណាយប៉ុន្មានសម្រាប់ខែនេះ និងទៅលើអ្វីខ្លះ? តើវាចាំបាច់ដែរឬទេ? ទាំងនេះសុទ្ធតែជាអ្វីដែលក្នុងវ័យជាយុវជនត្រូវគិត និងកែលំអរឡើងវិញ។ ហើយខាងក្រោមនេះជាវិធីសាស្រ្តដើម្បីរៀនរៀបចំហិរញ្ញវត្ថុរបស់ខ្លួនឱ្យបានល្អ៖

២០% សម្រាប់វិនិយោគលើអនាគតរបស់ខ្លួន៖ សម្រាប់អ្នកដែលកំពុងធ្វើការឱ្យគេ ការសន្សំដើម្បីយកលុយនោះទៅវិនិយោគគឺជារឿងមួយដែលសំខាន់បំផុតសម្រាប់អនាគតរបស់ខ្លួន ដើម្បីបង្កើនប្រាក់ចំណូលបន្ថែមក៏ដូចជាបម្រុងសម្រាប់ហានិភ័យណាមួយដែលកើតឡើងដោយមិនបានគ្រោងទុក។ មួយវិញទៀតប្រសិនបើអ្នកមានបំណង់ចង់រកស៊ីខ្លួនឯង អ្នកក៏ត្រូវតែដំឡើងភាគរយនៃការសន្សំសម្រាប់បើកអាជីវកម្មផ្ទាល់ខ្លួនផងដែរ។

៤០% ក្នុងការចំណាយប្រចាំថ្ងៃ៖ សម្រាប់៤០%ក្នងការចំណាយប្រចាំថ្ងៃ ប្រាកដណាស់វាក៏គួរសមដែរ ព្រោះចំនួននេះវាមិនរាប់បញ្ជូលទាំងការចំណាយលើដំណើរកំសាន្ត សំភារៈ (សម្លៀកបំពាក់) ឬការចំណាយលើអ្វីដែលបន្ទាន់នោះទេ។ ក្នុងវិធីនេះអ្នកត្រូវយកចំនួន៤០% ទៅបែងចែក ទៅជា៣០ថ្ងៃគិតជាមធ្យម ហើយអ្នកនឹងឃើញពីការចំណាយប្រចាំថ្ងៃរបស់អ្នក តែប្រសិនបើមិនគ្រប់ ឬ ច្រើនពេក អ្នកក៏អាចបន្ថែម ឬ បន្ថយការចំណាយនេះបានដែរ ព្រោះវាអាស្រ័យលើប្រាក់ចំណូលរបស់អ្នកជាក់ស្តែង។

១៥%សម្រាប់ដំណើរកំសាន្តឬកម្មវិធីផ្សេងៗ៖ ខំធ្វើការប៉ុណ្ណាក៏ត្រូវការពេលលំហែដែរ ដូចនេះអ្នកត្រូវចេះរៀបចំ និង ដាក់កំហិតខ្លួនឯងលើការលំហែកាយផងដែរ កុំឱ្យច្រើនពេក ហើយក៏កុំឱ្យតិចពេកដែរ។ ការជួបជុំមិត្តភក្តិចូលរួមពិធីជប់លៀងមង្គលការ គឺជារឿងដែលប្រជាជនកម្ពុជាមិនអាចបំភ្លេចបាន។ ដូច្នេះការបែងចែកការចំណាយ១០% សម្រាប់រឿងទាំងនេះគឺសាកសមបំផុតហើយ។

១៥%លើការសិក្សារផ្សេងៗ៖ ទោះបីជាអ្នកបានបញ្ចប់កាសិក្សាក្នុងកម្រិនណាក៏ដោយ មិនថាខ្ពស់ ឬ ទាបនោះទេ អ្នកក៏នៅតែត្រូវសិក្សារៀនសូត្រជាប្រចាំដែរ ដើម្បីដើរឱ្យទាន់សម័យកាលដែលកំពុងអភិវឌ្ឍន៍នេះ។ ដូចនេះហើយ ១៥%នេះ វាល្មមដើម្បីឱ្យអ្នកអាចចំណាយលើការសិក្សាផ្សេងៗដែលខ្លួនចង់រៀនបានហើយ ព្រោះការចង់ចេះចង់ដឹងរបស់មនុស្សគ្មានដែនកំណត់ឡើយ។ ការរៀនសូត្រវាទូលំទូលាយណាស់ អ្នកអាចរៀនសូត្រតាមរយៈសិក្ខាសិលា, អានសៀវភៅ ឬក៏ពីសិស្សច្បង់ដែលមានចំណេះដឹងច្រើន។

១០%ក្នុងការចំណាយផ្សេងៗ៖ ចំនួននេះវាសិក្តសមក្នុងការចំណាយលើសំភារៈដូចជា សំលៀកបំពាក់ គ្រឿងអេឡិត្រូនិច (សន្សំនៃចំណាយ១០%នេះ) ឬ ប្រើប្រាស់សម្រាប់ថ្នាំសង្គូវជាដើម។

អត្ថបទ៖ ប៊ុនហ៊ាង

ផ្នែកមួយនៃសៀវភៅ៖ ផ្តើមពីសូន្យ

——————————————–
ព័ត៌មានអំពីសៀវភៅ៖ https://bit.ly/3bj3sOX
តំណាងចែកចាយ៖ https://bit.ly/3cqLBJ5
——————————————–

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :



អានអត្ថបទ: