៣ វិធីជួយបង្កើនសមត្ថភាពការងាររបស់អ្នក

  • 2022-07-05 3:20:41
  • ចំនួនមតិ 0 | ចំនួនទស្សនា 514


ការ​ចំណាយ​ពេល​ធ្វើការ​ច្រើន​ម៉ោង​ក្នុង​មួយថ្ងៃៗ និងការ​ខិតខំ​ធ្វើការ​ដោយ​មិន​គិត​ទៅ​ដល់​ពេលសម្រាក វាមិន​មែន​សុទ្ធ​តែ​នាំយើងឱ្យចំណេញ​ពេល​វេលា ប្រាក់​ចំណូល និងសុខភាពឡើយ។ ហើយខាង​ក្រោម​នេះគឺជា​គន្លឹះ​ងាយៗ៣យ៉ាងដែលអាចឱ្យអ្នកសាកល្បងប្រើប្រាស់ដើម្បីបង្កើនគុណភាពការងាររបស់អ្នក៖

គេង​១៥នាទី៖ ការគេងមួយស្របក់ជាវិធីសាស្រ្តមួយដែល​មាន​ប្រសិទ្ធភាព​បំផុត ក្នុង​ការ​ជំរុញ​ឱ្យខួរក្បាល​បំពេញ​មុខងារ​របស់​វាបានយ៉ាង​សកម្ម។ ការ​សិក្សា​ស្រាវជ្រាវ​មួយបានបង្ហាញ​ថា​ «ការគេង​មួយ​ស្របក់» វានឹងជួយ​បង្កើន​សមត្ថភាព​ខួរក្បាល​ផ្នែក​ពុទ្ធិ ផ្នែកការ​គិត និង​ផ្នែក​ការចងចាំរបស់មនុស្សបានរឹតតែល្អ។ ជា​ពិសេសចំពោះ​សិស្ស/និស្សិត​ដែល​កំពុង​សិក្សា និងអ្នកដែលមានការងាររវល់ច្រើន ការ​គេង​មួយ​ស្របក់ផ្ដល់​គុណ​តម្លៃ​សម្រាប់​ការ​សិក្សា និងការងារ ព្រោះ​វា​ធ្វើ​ឱ្យ​អារម្មណ៍​មូល​ ស្ដាប់​គ្រូ​ពន្យល់​ឆាប់​ចូល ធ្វើការមានប្រសិទ្ធភាពខ្ពស់។ វាក៏ជួយ​ធ្វើ​ឱ្យខួរក្បាល​ប្រមូល​ការ​ចងចាំ​បាន​ល្អផងដែរ។ មានការលើកឡើងមួយដែលបាន​មក​ពី​ការ​ពិសោធន៍​នៅ​ក្នុង​ការ​ប្រឡង​មួយ៖ ដោយឱ្យសិស្ស​ខ្លះ​គេង​មួយស្របក់​សិន​មុន​នឹង​ធ្វើ​លំហាត់​ប្រឡង រីឯ​សិស្ស​មួយ​ក្រុម​ទៀត​ខំ​ប្រឹង​ទន្ទេញ​មេរៀនដោយមិនបាន​គេង​។ លទ្ធផល​បង្ហាញ​ថា​សិស្ស​ដែល​គេង​​មួយ​ស្របក់​ មាន​សមត្ថភាព​ដោះស្រាយ​វិញ្ញាសា​ប្រឡង​បាន​ប្រសើរ​ជាង​សិស្ស​មិន​បានគេង។

ចំណាយ​ពេល​ចូល​ក្នុង​​បរិស្ថាន​ធម្មជាតិ៖ យើងគួរ​ចំណាយ​ពេល​ក្នុង​ពិភព​ធម្មជាតិ​ ដើម្បី​សម្រួល​ឬ​ផ្លាស់​ប្ដូរ​បរិយាកាស​ និង​លំហែ​ចិត្ត។ សាក​ស្រមៃ​ទៅមើលថា​ប្រសិន​បើ​​អ្នក​ដើរ​នៅ​លើ​ដង​ផ្លូវ​នៅ​តំបន់​ទីប្រជុំជន ​ធៀប​នឹង​ដើរ​នៅ​ក្នុង​សួន​ច្បារ​ដែល​មាន​បរិយាកាស​ស្ងប់​ស្ងាត់ ថាតើអ្នកនឹងមានអារម្មណ៍បែបណា?…… ហើយបរិយាកាសមួយណាដែលធ្វើឱ្យអ្នកស្រស់ស្រាយជាង?…. ប្រាកដណាស់គឺបរិយាកាសនៅក្នុងសួនច្បារដែលធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ។ មានការ​សិក្សា​ស្រាវជ្រាវមួយបាន​បញ្ជាក់​ថា ការ​ដើរ​នៅ​តាម​ផ្លូវ​អ៊ូអរគឺនៅតែធ្វើឱ្យខួរក្បាល​មិន​អាច​សម្រាកបាន​ដដែល ព្រោះ​ត្រូវ​ប្រុង​ប្រយ័ត្ន​ជាប់​ជានិច្ច។ ផ្ទុយទៅវិញប្រសិន​បើ​អ្នក​ដើរ​នៅ​ក្នុង​សួន​ឬ​ឧទ្យាន​ ​អ្នក​នឹង​ទទួល​បាននូវអារម្មណ៍​​ល្ហែល្ហើយ​ក្នុងចិត្ត។

ផ្លាស់ទី​កន្លែងឱ្យច្រើន៖ អ្នក​អាច​បំពេញកិច្ច​ការ​នៅ​តាមទីតាំងផ្សេងៗដូច​ជា ​ស្តាម៉ាត ហាង​កាហ្វេ ឬកន្លែងផ្សេងៗទៀតដែលធ្វើឱ្យការគិត និងប្រសិទ្ធភាពការងាររបស់អ្នករឹតតែល្អ​ និងរឹតតែមានប្រសិទ្ធភាពខ្ពស់។ ប៉ុន្តែប្រសិនបើ​អ្នក​ធ្វើការ​តែមួយ​កន្លែងទេ ចូរចាប់ផ្តើម​បំបែក​កិច្ចការ​ដែល​ត្រូវ​ធ្វើជា​ចម្រៀកតូចៗដើម្បី​ងាយ​ស្រួល​បញ្ចប់​។ ពេល​បញ្ចប់​មួយ​គន្លាក់​ហើយ ​អ្នក​អាច​សម្រាក​មួយ​ភ្លែត​សិន ​សឹម​បន្ត​ទៅ​កិច្ច​ការ​មួយទៀត។

អត្ថបទ៖ វិសាល

——————————————–

ព័ត៌មានអំពីសៀវភៅ៖ https://bit.ly/3bj3sOX
តំណាងចែកចាយ៖ https://bit.ly/3cqLBJ5
——————————————–

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :



អានអត្ថបទ: