៤ចំណុចដើម្បីធ្វើឱ្យកិច្ចប្រជុំរបស់អ្នកទទួលបានប្រសិទ្ធភាពខ្ពស់

  • 2022-06-29 2:55:37
  • ចំនួនមតិ 0 | ចំនួនទស្សនា 516


ក្នុងដំណើរការនៃការធ្វើឱ្យក្រុមហ៊ុនឬស្ថាប័នមួយអាចដើរទៅមុខបានល្អ បន្ទាប់ពីមានចក្ខុវិស័យ និងគម្រោងការងារច្បាស់លាសហើយនោះ។ វាក៏ទាមទាឱ្យក្រុមការងារមានពេលដើម្បីពិភាក្សាគ្នាផងដែរ ព្រោះថាការពិភាក្សា (ប្រជុំ) គឺជាកិច្ចការដ៏ចាំបាច់មួយដើម្បីឱ្យការងារដើរទៅមុខដោយរលូន និងរឹតតែល្អប្រសើរ ហើយក្នុងនោះអ្នកគួរតែឈ្វេងយល់ពីរបៀបនៃការធ្វើឱ្យការពិភាក្សារបស់អ្នកប្រកបដោយលិទ្ធផលល្អផងដែរ។ ដូចនេះទើបក្រុមការងាររបស់ Business Record សូមណែនាំនូវតិចនិចទាំង៤ នេះដើម្បីធ្វើឱ្យកិច្ចការនៃការពិភាក្សារបស់អ្នករឹតតែបានផលល្អ៖

. រៀបចំកាលវិភាពកិច្ចការដែលត្រូវប្រជុំ៖ ការរៀបចំឱ្យច្បាស់លាស់នូវកាលវិភាពទៅលើកិច្ចការដែលត្រូវប្រជុំ វាជារឿងមួយដែលចាំបាច់ដើម្បីកុំឱ្យការប្រជុំមានភាពច្របូកច្របល់ និងជៀសវាងកុំឱ្យចំណាយពេលច្រើនក្នុងការប្រជុំ ព្រោះថាបើការប្រជុំមួយប្រើពេលលើសពី២ឬ៣ម៉ោង ការប្រជុំមួយនោះចាប់ផ្តើមលែងដើរតាមលំដាប់នៃកិច្ចការដែលត្រូវប្រជុំហើយ។

២. ធ្វើឱ្យមានការចូលរួមពីសមាជិកក្រុម៖ កិច្ចប្រជុំគឺជាការសិក្សាទៅលើប្រព័ន្ធការងារ និងប្រសិទ្ធភាពនៃការងារ ក៏ដូចជាការសិក្សាឈ្វេងយល់ទៅលើលិទ្ធផលនៃការងារកន្លងមក។ ដូចនេះការចូលរួមពីសំណាក់សមាជិកនៃក្រុមការងារទាំងអស់ វាគឺជារឿងមួយដ៏សំខាន់ ព្រោះថាពួកគេគឺសុទ្ធតែជាផ្នែកនៃការងារទាំងអស់នេះ។

៣. ត្រូវចាំថាកិច្ចប្រជុំមិនមែនជាពេលដែលចែករំលែងចំណេះដឹងទេ៖ ក្នុងកិច្ចប្រជុំនីមួយៗអ្នកត្រូវចាំថា គឺជាពេលវេលាដែលក្រុមការងារទាំងអស់ត្រូវលើកបង្ហាញពីលទ្ធផល និងបញ្ហាដែលខ្លួនជួបប្រទះដើម្បីស្វែងរកយុទ្ធសាស្រ្ត និងចេញជាដំណោះស្រាយ ក្នុងការពន្លឿនការងារក៏ដូចជាបង្កើនប្រសិទ្ធភាពនៃការងារផងដែរ។ ដូច្នេះហើយពេលប្រជុំមិនមែនជាពេលដ៏ល្អដើម្បីណែនាំ ឬស្តីបន្ទោសទៅឱ្យនរណាម្នាក់ក្នុងក្រុមនោះទេ និយាយរឿងការងារជាមុន ហើយទុកពេលក្រោយសម្រាប់ការកែតម្រូវវិញទើបល្អ។

៤. បន្ថែមភាពសប្បាយខ្លះ៖ បើទោះជាត្រូវផ្តោតខ្លាំងទៅលើការងារជាចំបងក៏ដោយ អ្នកក៏គួរតែបញ្ជូលនូវភាពសប្បាយខ្លះចូលក្នុងកិច្ចប្រជុំផងដែរ ព្រោះថាអំឡុងពេលប្រជុំទាំងសកម្មភាព និងពាក្យសម្តីនៃការពិភាក្សាក៏អាចមានពេលខ្លះធ្វើឱ្យក្រុមការងារមានភាពតានតឹងផងដែរ។ ដូចនេះបន្ថែមភាពសប្បាយរីករាយខ្លះក៏ល្អដែរ ដើម្បីកុំឱ្យមានភាពតានតឹងពេក៕ (ប៉ុន្តែក៏ត្រូវមើលស្ថានភាពដែរ)

អត្ថបទ៖ ប៊ុនហ៊ាង

——————————————–

ព័ត៌មានអំពីសៀវភៅ៖ https://bit.ly/3bj3sOX
តំណាងចែកចាយ៖ https://bit.ly/3cqLBJ5
——————————————–

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :



អានអត្ថបទ: