៣វិធីដើម្បីផ្តើមគំនិតអាជីវកម្មស្របពេលដែលអ្នកកំពុងសិក្សា
- 2022-06-24 4:21:27
- ចំនួនមតិ 0 | ចំនួនទស្សនា 352
៣វិធីដើម្បីផ្តើមគំនិតអាជីវកម្មស្របពេលដែលអ្នកកំពុងសិក្សា
ការចាប់ផ្តើមអាជីវកម្មមិនប្រកាន់ថាអ្នកមានអាយុប៉ុន្មាន នៅទីណាឬក៏ចាប់ផ្តើមនៅពេលណានោះទេ គឺសុទ្ធតែអាចឱ្យអ្នកចាប់ផ្តើមបានទាំងអស់។ ការធ្វើអាជីវកម្មគឺជារឿងដែលលំបាក តែមិនមែនមានន័យថាមិនអាចទៅរួចនោះទេ រឿងដែលសំខាន់នោះគឺអ្នកមានឆន្ទៈ និងពុះពាដើម្បីសម្រេចឱ្យបាននូវគោលបំណង់របស់ខ្លួនខ្លាំងយ៉ាងណា។ ហើយខាងក្រោមនេះគឺជាគន្លឹះទាំង៣ដែលអាចឱ្យអ្នកធ្វើអាជីវកម្មស្របពេលកំពុងរៀនបាន៖
១. អាទិភាពនៃសក្តានុពល៖ ដំបូងដៃអ្នកត្រូវស្វែងរកនូវសក្តានុពលរបស់ខ្លួន និងផ្តើមកំណត់គោលដៅអាជីវកម្មរបស់ខ្លួន បន្ទាប់មកសិក្សាពីដំណើរនៃអាជីវកម្មរបស់ខ្លួន។
ការសិក្សាឈ្វេងយល់ពីពេលវេលា និងឱកាសផ្សេងៗនៃអាជីវកម្មដែលអ្នកចង់ធ្វើគឺជារឿងចាំបាច់បំផុត។ ហើយដើម្បីងាយក្នុងការសិក្សាលើរឿងទាំងនេះអ្នកអាចឆ្លើយនឹងសំនួរទាំងនេះបាន៖
១. ហេតុអ្វីបានជាអ្នកចង់ចាប់ផ្តើមធ្វើជំនួញមុនអ្នកបញ្ចប់ការសិក្សា?
២. តើកិច្ចការសាលារបស់អ្នកអាចជួយអ្នកបង្កើតអាជីវកម្មបានដែរឬទេ?
៣. តើអ្នកបានសម្លឹងឃើញនូវអនាគតនៃអាជីវកម្មនេះហើយឬនៅ?
៤. តើអ្នកមានយុទ្ធសាស្ត្រទីផ្សារអ្វីខ្លះជាមួយនឹងអាជីវកម្មរបស់អ្នកនេះ?
៥. តើអ្នកមានដៃគូរសហការទេ ឬអ្នកចាប់ផ្តើមធ្វើតែម្នាក់ឯង?
សំនួរទាំងនេះនឹងជួយអ្នកដើម្បីឱ្យអ្នករឹតតែច្បាស់អំពីវត្ថុបំណង និងការសម្រេចចិត្តរបស់អ្នក ហើយបន្ទាប់មកត្រូវសម្រេចចិត្តថាតើអ្នកត្រូវលះបង់ពេលវេលាប៉ុន្មានក្នុងការសិក្សា និងប៉ុន្មានក្នុងការងារអាជីវកម្ម។
២. មានទំនាក់ទំនងជាមួយសិស្សដទៃច្រើន៖ ការសិក្សានៅមហាវិទ្យាល័យ សិស្សតែងតែមានពេលទំនេរច្រើន ហើយនេះក៏ជាហេតុធ្វើឱ្យសិស្សនិស្សិតទាំងនោះ អាចប្រើប្រាស់ពេលនេះដើម្បីចាប់ផ្តើមអាជីវកម្មបានផងដែរ។ អ្នកអាចប្រើប្រាស់ទំនាក់ទំនងក្នុងនាមជានិស្សិតដូចគ្នាដើម្បីផ្សាភ្ជាប់កិច្ចការអាជីវកម្មជាមួយគ្នាដើម្បីពិចារណាសិក្សាពីគំនិតសហការអាជីវកម្មឬក៏ជាទំនាក់ទំនងបែបអតិថិជន ហើយជាពិសេសនោះគឺជាមួយមិត្តរួមថ្នាក់តែម្តង។ អ្នកត្រូវដឹងថាថ្នាក់មហាវិទ្យាល័យគឺជាមជ្ឈមណ្ឌលពហុជំនាញ និងសម្បូរទៅដោយមនុស្សជំនាញៗជាច្រើន ដែលអាចឱ្យអ្នកសិក្សាបានទាំងផ្នែកជំនួញ និងផ្នែកដទៃផ្សេងទៀត ដែលមានគំនិតខុសៗគ្នាដើម្បីបង្កើតគំនិតច្នៃប្រឌិត។
៣. ស្តាប់គំនិតអាជីវកម្មនៅក្នុងថ្នាក់៖ ដើម្បីបង្កើតគំនិតអាជីវកម្មមួយដ៏ល្អអ្នកត្រូវដឹងឱ្យច្បាស់ពីយុទ្ធសាស្ត្រដោយប្រុងប្រយ័ត្នបំផុត និងឱកាសក្នុងកាចាប់ផ្តើមអាជីវកម្មដែលអ្នកកំពុងគិតនេះ។ អ្នកត្រូវដឹងថាគ្មានកន្លែងណាដែលផ្តល់គំនិតអាជីវកម្មឱ្យ Free Free នោះទេ មានតែក្នុងថ្នាក់ដែលអ្នកកំពុងរៀននេះតែប៉ុណ្ណោះ ដែលអ្នកអាចទទួលបានគំនិតអាជីវកម្ម Free Free បាន។ ព្រោះថារាល់ពេលដែលក្រុមនិស្សិតនីមួយៗឡើងធ្វើបទបង្ហាញអំពីគំនិតអាជីវកម្មដែលពួកគេបានស្រាវជ្រាវគឺសុទ្ធសឹងតែជាប្រយោជន៍ដល់អ្នកទាំងអស់។ ហើយនេះគឺជាអ្វីដែលអ្នកគួរតែចាប់យកឱ្យបាន ព្រោះថាក្រុមនិសិ្សតទាំងនោះសុទ្ធតែមានគំនិតល្អៗទាក់ទងនឹងការធ្វើអាជីវកម្ម៕
អត្ថបទ៖ ស្មិត
——————————————–
បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ
សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :
អានអត្ថបទ: