៣ចំណុចដែលអ្នកគួរមាន ដើម្បីអនាគតមានពន្លឺ

  • 2022-06-15 2:23:40
  • ចំនួនមតិ 0 | ចំនួនទស្សនា 319


មិនថាក្នុងសម័យកាលណាទេ ចំណេះដឹងគឺជាស្ពានដែលអាចចំលងអ្នកឱ្យមើលឃើញនូវពន្លឺនៃអនាគត។ ដូច្នេះហើយទើបក្រុមការងារយើងខ្ញុំបានលើកឡើងនូវជំនាញទាំង៣ ដូចខាងក្រោមនេះមកជូនបងប្អូនគ្រាន់គិតពិចារណា៖

១. គ្រប់គ្រងពេលវេលា៖ វាជារឿងដ៏សំខាន់បំផុតក្នុងការរៀបចំពេលវេលាឱ្យបានល្អដើម្បីរៀបចំដំណើរការការងារក្នុងមួយថ្ងៃៗ មួយអាទិត្យៗ និងមួយឆ្នាំៗឱ្យមានប្រសិទ្ធភាព។ សូមរៀបចំពេលវេលាមួយដែលរុញច្រានអ្នកឱ្យទៅជាប្រយោជន៍ក្នុងការងារ ការកំសាន្ត និងពេលវេលាជាមួយគ្រួសារ។
២. គ្រប់គ្រងអារម្មណ៍៖ វាជាសមត្ថភាពក្នុងការគ្រប់គ្រងអារម្មណ៍មួយដែលអ្នកគួរតែផ្តោត និងចាប់អារម្មណ៍លើរឿងនេះ ហើយសិក្សា និងគ្រប់គ្រងវាឱ្យបានល្អបំផុត បើទោះបីអ្នកស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ។ អ្នកអាចគិតថា វាជារឿងធម្មជាតិ ប៉ុន្តែវាក៏អាចជារឿងដែលប៉ះពាល់ខ្លាំងដល់ការងាររបស់អ្នកដែរ ព្រោះបើអ្នកមិនអាចគ្រប់គ្រងវាបានល្អទេនោះ អ្នកនឹងបំផ្លាញ់ទំនាក់ទំនងល្អៗរបស់អ្នកជាមួយមនុស្សជុំវិញខ្លួនជាក់ជាមិនខាន។
៣.ស្តាប់៖ ពេលដែលអ្នកមិននិយាយអ្វីសោះ វាមិនមែនមានន័យថាអ្នកកំពុងស្តាប់នោះទេ។ អ្នកត្រូវដឹងថារាល់ការស្តាប់គឺជាការរៀនពីអ្នកដទៃទាំងអស់ មិនថាម្នាក់នោះជានរណាទេ អាយុក្មេងជាងអ្នកឬច្រើនជាងអ្នក មានកម្រិតសិក្សាច្រើនឬតិចជាងអ្នកក៏ដោយ ព្រោះការនិយាយរបស់ពួកគេគឺសុទ្ធតែជាមេរៀនជីវិតដែលពួកគេធ្លាប់ឆ្លងកាត់ទាំងអស់។ ម្យ៉ាងវិញទៀតរាល់ការស្តាប់ទាំងអស់នឹងបង្រៀនអ្នកពីរបៀបមើលមនុស្ស ដឹងពីចរិតលក្ខណៈរបស់ពួកគេ ហើយអ្នកក៏អាចដឹងថាតើអ្នកគួររាប់អានពួកគេឬក៏អត់ដែរ។

អត្ថបទ៖ ស្មិត

——————————————–
ព័ត៌មានអំពីសៀវភៅ៖ https://bit.ly/3bj3sOX
តំណាងចែកចាយ៖ https://bit.ly/3cqLBJ5
——————————————–

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :



អានអត្ថបទ: