រៀនកសាងទំនុកចិត្តលើខ្លួនឯង
- 2022-06-14 3:11:12
- ចំនួនមតិ 0 | ចំនួនទស្សនា 736
រៀនកសាងទំនុកចិត្តលើខ្លួនឯង
១. មានទំនុកចិត្តលើខ្លួនឯង៖ មានរឿងមួយដែលធ្វើឱ្យមនុស្សមានទំនុកចិត្តបំផុត នោះគឺការទុកចិត្តលើខ្លួនឯង។ អ្នកប្រហែលជាមិនដឹងទេថា មនុស្សគ្រប់រូប កើតមកជាមួយនឹងជំនឿលើខ្លួនឯងរួចទៅហើយ គ្រាន់តែមានអ្នកខ្លះនៅមិនទាន់រកឃើញនូវអ្វីមួយដែលធ្វើឱ្យពួកគេបង្កើតទំនុកចិត្តលើខ្លួនឯងតែប៉ុណ្ណោះ។ ទំនុកចិត្តនឹងជួយអ្នកឱ្យមានភាពជឿជាក់លើអ្វីគ្រប់យ៉ាងដែលអ្នកកំពុងធ្វើ ក៏ដូចជារាល់បញ្ហាដែលអ្នកកំពុងជួបប្រទះ។ កាលណាអ្នកមានទំនុកចិត្ត នោះមានន័យថាអ្នកបានដឹងពីកន្លែងដែលអ្នកត្រូវទៅ និងការងារដែលអ្នកត្រូវធ្វើ ដែលប្រកបទៅដោយការជឿជាក់។ មនុស្សដែលមានទំនុកចិត្តលើខ្លួនឯង ពួកគេនឹងមិនមានការសង្ស័យលើអ្វី ដែលខ្លួនកំពុងធ្វើឡើយ ផ្ទុយទៅវិញពួកគេនឹងប្រើប្រាស់សមត្ថភាពរបស់ពួកគេដើម្បីសម្រេចនូវការងាទាំងនោះទៀតផង។
២. កុំអនុញ្ញាតឱ្យចិត្តរបស់អ្នកគ្រប់គ្រងដោយអ្នកដទៃ៖ ភាពទន់ខ្សោយរបស់មនុស្សគឺការដែលឱ្យអ្នកដទៃមានឥទ្ធិពលមកលើខ្លួនជ្រុលហួសហេតុពេក លើសពីកាតព្វកិច្ចរបស់ខ្លួន (តែបើវាជារឿងថ្មី ហើយមានប្រយោជន៍សម្រាប់អ្នក អ្នកគួរតែទទួល)។ ពេលខ្លះការអនុញ្ញាតឱ្យអ្នកដទៃអាចគ្រប់គ្រងលើអារម្មណ៍របស់អ្នកបាន នោះមានន័យថាទំនុកចិត្តរបស់អ្នកមកលើខ្លួនឯងនឹងកាត់បន្ថយម្តងបន្តិចៗ។ ហើយអ្នកដទៃនឹងចាប់ផ្តើមគ្រប់គ្រងលើជីវិតរបស់អ្នក ហើយជីវិតរបស់អ្នកនឹងរស់នៅដោយពឹងផ្អែកតែទៅលើអ្នកដទៃតែប៉ុណ្ណោះ។
៣. ស្វែងរកមនុស្សដែលអ្នកអាចរៀនពីគេបាន៖ ដើម្បីទទួលបានភាពជោគជ័យក្នុងជីវិត និងភាពរីកចម្រើនក្នុងការងារ អ្នកត្រូវផ្តោតលើការអភិវឌ្ឍខ្លួនអ្នក ហើយដើម្បីអភិវឌ្ឍខ្លួនបាន អ្នកត្រូវស្វែងរកប្រភពនៃការសិក្សាដើម្បីវិវត្តខ្លួនរបស់អ្នកឱ្យរឹតតែរីកចម្រើន។ ដូច្នេះអ្នកត្រូវជ្រើសរើសនរណាម្នាក់ដែលអ្នកគិតថា ពួកគេអាចជួយអ្នកបានក្នុងការអភិវឌ្ឍខ្លួនរបស់អ្នក។ ហើយដើម្បីទទួលបានមនុស្សទាំងនោះ អ្នកត្រូវដឹងថា អ្នកត្រូវតែជាប្រភេទមនុស្សដូចពួកគេដែរ ចង់ចេះចង់ដឹង, ចង់រៀន និងចង់ចែករំលែក។
អត្ថបទ៖ បូ ទីន
បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ
សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :
អានអត្ថបទ: