ការរៀបចំខ្លួនទាំង៤ចំណុចរបស់លោក Elon Musk
- 2019-11-08 8:40:01
- ចំនួនមតិ 0 | ចំនួនទស្សនា 2486
ការរៀបចំខ្លួនទាំង៤ចំណុចរបស់លោក Elon Musk
១. ការត្រៀមខ្លួន៖ ជាការពិតណាស់គ្មាននរណាម្នាក់អាចដឹងមុនទេថាថ្ងៃស្អែកនឹងមានរឿងអ្វីកើតឡើង។ ដូចគ្នានេះដែរ សូម្បីតែលោក Elon Musk ក៏ជាមនុស្សសាមញ្ញម្នាក់ដែរ ដែលមិនអាចមានសមត្ថភាពក្នុងការទស្សន៍ទាយដឹងរឿងនាថ្ងៃអនាគតបានឡើយ។ ដូច្នេះហើយ សម្រាប់ក្រុមហ៊ុនរបស់លោក ដែលលោកបានបង្កើតឡើងនេះក៏លោកបានរៀបចំផែនការយុទ្ធសាស្រ្តទុកជាមុន ដើម្បីធ្វើឱ្យប្រាកដថាការងារដែលលោកគ្រោងទុកនោះ វាពិតជាដើរដោយរលូន និង ខ្លាំងក្លាពិតប្រាកដមែន។ សម្រាប់លោក Elon Musk មុនពេលលោកចេញប្រឡូកក្នុងការរកស៊ីទៅលើវិស័យណាមួយលោករមែងតែងតែបានធ្វើការត្រៀមលក្ខណផ្លូវចិត្តទុកជាមុនជានិច្ច ថាតើគួរធ្វើបែបណាដើម្បីបន្តនូវភាពរុងរឿងនៃការងាររកស៊ីនោះបានរហូត។
២. លេសមានសម្រាប់តែអ្នកចាញ់៖ សហគ្រាសដ៏ជោគជ័យរូបនេះរមែងតែងតែប្រកាន់នូវជំហរក្នុងការស្តាប់ និង និយាយស្តីពោរពេញទៅដោយហេតុផលជានិច្ច ជាជាងយកលេសណាមួយដើម្បីគេចចេញពីបញ្ហា ឬ កំហុសឆ្គងណាមួយដែលខ្លួនកំពុងតែប្រឈម។ ម្យ៉ាងវិញទៀតព្រោះតែអត្តចរិតព្រមទាំងលំនាំនៃការគិតដូច្នេះហើយ ទើបធ្វើឱ្យលោកកាន់តែទទួលបាននូវភាពរីកច្រើនលូតលាត់ទៅលើគ្រប់វិស័យនៃមុខជំនួញរបស់លោកជានិច្ច។
៣. ផ្លាស់ប្តូរបែបវិជ្ជមាន៖ លោក Elon Musk ធ្លាប់បាននិយាយថា៖ ប្រសិនបើយើងបង្កើតអ្វីមួយដែលមានប្រយោជន៍ហើយនោះ មិនថាតិច ឬច្រើនក៏ដោយ នោះវាគឺជារឿងល្អមួយរួចបាត់ទៅហើយ។ មិនមែនទាល់តែចាំបាច់ធ្វើរឿងធំនោះទេ ឱ្យតែមានប្រយោជន៍ ទោះតិចតួចក៏ដោយក៏វាអាចជាចំណែកមួយក្នុងការផ្លាស់ប្តូរពិភពលោកក្នុងផ្លូវវិជ្ជមានបានដែរ។ ជាការពិតណាស់នៅពេលដែលអ្នកដទៃបានមើលឃើញនូវទង្វើល្អរបស់អ្នកដែលអ្នកបានធ្វើដើម្បីសង្គមជាតិ នោះពួកគេនឹងចាប់ផ្តើមគោរព និង ផ្តល់តម្លៃដល់អ្នកជាក់ជាមិនខាន មិនថាក្នុងជំនាន់នេះ ឬក៏ជាជំនាន់ក្រោយៗនៃកូនចៅរបស់អ្នកឡើយ។
៤. អានសៀវភៅ៖ បើទោះបីជាលោកមាននាមថាជាមហាសេដ្ឋីលំដាប់កំពូលតារាងរបស់ពិភពលោកហើយក៏ដោយ ប៉ុន្តែលោកមិនដែលឈប់រៀនសូត្រឡើយ ហើយលោកតែងតែចំណាយពេលចុងសប្តាហ៍ ឬ ពេលទំនេរបន្តិចបន្តួចរបស់លោកដើម្បីអានសៀវភៅ និង បន្តការសិក្សាស្រាវជ្រាវអ្វីដែលថ្មីៗជានិច្ច។ ដូច្នេះហើយទើបលោកតែងតែមាននូវគំនិតក្នុងការបង្កើតថ្មីជារឿយៗដើម្បីបំពេញរាល់តម្រូវការដែលមនុស្សលោកកំពុងតែត្រូវការ។
អត្ថបទ៖ វិសាល
ផ្នែកមួយនៃសៀវភៅ៖ ផ្នត់គំនិតមេដឹកនាំ
បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ
សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :
អានអត្ថបទ: